បន្ទាប់ពីមានការលើកឡើងជាបន្តបន្ទាប់ដោយផ្តោតសំខាន់ទៅលើភាពមិនច្បាស់លាស់នៃលទ្ធភាពការចិញ្ចឹម និងការផ្គត់ផ្គង់ត្រីនៅលើទីផ្សារក្នុងស្រុកកាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបកស្រាយបញ្ជាក់យ៉ាងលម្អិតទៅលើបញ្ហា និងភាពមិនប្រក្រតីលើវិស័យវារីវប្បកម្មនៅកម្ពុជានាពេលបច្ចុប្បន្ន។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្ត វេង សាខុន បានបញ្ជាក់ថា ក្រោយពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រព័ត៌មានកាលពីថ្ងៃទី14 ខែមិថុនា ឆ្នាំ2021 រួចមក ក្រសួងបានទទួលមតិយោបល់ពីអ្នកវិភាគ និងសាធារណជនមួយចំនួន ដោយបានបកស្រាយខុសពីការពិត ប្រាសចាកពីអ្វីដែលរាជរដ្ឋាភិបាលបាន និងកំពុងដាក់ចេញនូវនយោបាយកំណែទម្រង់ និងជំរុញអភិវឌ្ឍន៍វិស័យកសិកម្ម ដើម្បីធានាបានសន្តិសុខស្បៀង និងការនាំចេញ ក្នុងដំណាក់កាលដ៏លំបាកបណ្តាលមកពីការរីករាលដាលជំងឺកូវីដ-19។
ឯកឧត្តមបញ្ជាក់ថា ៖ «ក្នុងបរិការនេះ ខ្ញុំចង់ទាញអារម្មណ៍អ្នកវិភាគ និងសាធារណជន សូមមេត្តាស្រាវជ្រាវនូវអ្វីដែលជារបត់នយោបាយក្នុងការធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាលលើអនុវិស័យជលផលកន្លងមក ដែលបានចាប់ផ្តើមពីការអនុវត្តវិមជ្ឈការមុនឆ្នាំ2006 មកអនុវត្តការគ្រប់គ្រងវិស័យនេះតាមបែបមជ្ឈការវិញក្រោយឆ្នាំ 2006 ហើយដោយពិនិត្យឃើញនូវភាពចាំបាច់ ប្រមុខររាជរដ្ឋាភិបាលបានសម្រេចធ្វើកំណែទម្រង់សាជាថ្មីម្តងទៀតក្នុងការធ្វើវិមជ្ឈការក្រោយឆ្នាំ2016 ដោយត្រូវប្រគល់សិទ្ធិអំណាចទៅថ្នាក់ក្រោមជាតិ ជាពិសេសប្រគល់សិទ្ធិអំណាចជូនទៅឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានី ខេត្តជាអ្នកគ្រប់គ្រង និងដឹកនាំបង្រ្កាបបទល្មើស ជលផល និងព្រៃឈើ ដែលស្ថិតនៅក្នុងដែនដីរបស់ខ្លួន ដែលទាមទារពេលវេលាក្នុងការកសាង និងពង្រឹងសមត្ថភាពបន្ថែមទៀត។ ក្នុងករណីនេះគឺក្រសួងអាចអន្តរាគមន៍ លុះត្រាតែមានសំណូមពរចាំបាច់តែប៉ុណ្ណោះ»។

«ការបាត់បង់ធនធានធម្មជាតិកន្លងមកមានហេតុផលជាច្រើនដូចដែលខ្ញុំបានគូសបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរួចហើយ ព្រោះជាលក្ខណៈសត្យានុមត្តិ មិនមែនក្រសួងមិនបានធ្វើនិងដោះស្រាយនោះទេ ព្រោះអ្វីៗបានផ្តើមចេញពីដំណើរនៃការរីកលូតលាស់នៃវិស័យសេដ្ឋកិច្ចជាតិ សង្គម កំណើនទីក្រុងនិងប្រជាជន ការកកស្ទះដីល្បាប់តាមបណ្តាផ្លូវទឹក និងបណ្តាព្រែកនានា នៅតាមដងទន្លេជាដើម។ ដោយឡែកការធ្វើវារីវប្បកម្មរបស់យើងនាពេលបច្ចុប្បន្នគឺស្ថិតនៅរាយប៉ាយ ខ្វះទុន ខ្វះប្រភពទឹក ការចិញ្ចឹមមិនបានដាក់ចេញនូវការចិញ្ចឹមជាលក្ខណៈបណ្តាក់តគ្នាបានល្អនោះទេ ហើយការប្រមូលផលជួបការលំបាក ត្រូវប្រើពេលយូរចេញពីខេត្តមួយទៅខេត្តមួយ ដែលត្រូវការពេលវេលាច្រើន ដើម្បីប្រមូលធ្វើការផ្គត់ផ្គង់ទីផ្សារ និងការដឹកជញ្ជូនមកកាន់ទីផ្សារចែកចាយ»។
ជាមួយគ្នានេះ ឯកឧត្តមក៏បានបញ្ជាក់ដែរថា បញ្ហាប្រឈមជាច្រើនទៀតដែលក្រសួងបាន និងកំពុងពិនិត្យ និងដោះស្រាយជាលក្ខណៈអន្តរក្រសួងជាបណ្តើរៗ ក្នុងនេះមានក្រសួង និងស្ថាបន ចំនួន 7 ដែលមានការជាប់ទាក់ទងទៅនឹង៖
1) គោលនយោបាយនៃការត្រួតពិនិត្យ និងការបង់ពន្ធនៃការនាំចូល,
2) ការគ្រប់គ្រងទីផ្សារ និងការធ្វើពាណិជ្ជកម្មក្នុងនិងក្រៅស្រុក,
3) ការគ្រប់គ្រងធនធានទឹក រួមទាំងព្រែក ស្ទឹង បឹងបួរ និងបឹងទន្លេសាប ហើយនឹងផ្គត់ផ្គង់ទឹកក្នុងការធ្វើវារីវប្បកម្ម,
4) ការជួយគាំទ្រ និងការលើកទឹកចិត្តក្នុងការកែឆ្នៃផលិតផលជលផល និងចំណី ប្រកបដោយការប្រគួតប្រជែងជាមួយប្រទេសជិតខាង
5) ការផ្តល់ឥណទាននិង
6) ការជួយគាំទ្រពីអាជ្ញាធរដែនដល់ការជួយគាំទ្រសកម្មភាពនានានៅនឹងមូលដ្ឋានផងដែរ។
បើទោះបីកម្ពុជាជួបបញ្ហាប្រឈមមួយចំនួនដែលនៅសេសសល់ទាក់ទងទៅនឹងការធ្វើវារីវប្បកម្ម និងបញ្ហាទីផ្សារយ៉ាងណាក៏ដោយ ក៏ការធ្វើវារីវប្បកម្មនៅកម្ពុជាក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ (2015-2020)បានប្រព្រឹត្តទៅ ទទួលបានវឌ្ឍនភាព ដោយមានសន្ទុះគួរឱ្យកត់សំគាល់ ដែលទិន្នផលវារីវប្បកម្មប្រមូលប្រចាំឆ្នាំ៖
– 2015 ទទួលបាន 143,141 តោន
– 2016 ទទួលបាន 172,500 តោន
– 2017 ទទួលបាន 207,443 តោន
– 2018 ទទួលបាន 254,048 តោន
– 2019 ទទួលបាន 307,408 តោន
(មានកំណើនទិន្នផលវារីវប្បកម្មប្រចាំឆ្នាំជាមធ្យម 20.6% ចាប់ពីឆ្នាំ2015-2019) និង
-2020 កើនឡើងដល់ 400,400 តោន មានកំណើន 30% ធៀបទៅនឹងឆ្នាំ2019។
កំណើនឡើងជាលំដាប់នៃទិន្នផលវារីវប្បកម្មនេះ ដោយសារតែមានការចាប់អារម្មណ៍ និងចូលរួមយ៉ាងសកម្មពីសំណាក់ក្រសួងពាក់ព័ន្ធ និងបងប្អូនវារីវប្បករកម្ពុជា គួបផ្សំនឹងការជួយឧបត្ថម្ភគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ទាំងបច្ចេកទេស និងទុនជាប្រាក់កម្ចី និងថវិកាពីដៃគូអភិវឌ្ឍន៍អន្តរជាតិនានាផងដែរចំពោះសកម្មភាពអភិវឌ្ឍន៍វារីវប្បកម្មនៅកម្ពុជា។
បន្ថែមលើសពីនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំនូវវិធានការគោលនយោបាយជំរុញវារីវប្បកម្មឆ្នាំ2021-2023 ក្នុងគោលបំណងបងើ្កនផលិតភាពវារីវប្បកម្មឱ្យមានការប្រកួតប្រជែង បរិយាប័ន្ន និងនិរន្តរភាព៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
Binance ផ្អាកការដកប្រាក់ ក្រោយរកឃើញការផ្ទេរគ្រីបតូសង្ស័យរាប់ពាន់លានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/11/2026
Binance ដែលជាទីផ្សារជួញដូររូបិយប័ណ្ណគ្រីបតូធំបំផុតរបស់ពិភពលោក បានបើកការស៊ើបអង្កេតផ្នែកសន្តិសុខជាបន្ទាន់ បន្ទាប់ពីមានរបាយការណ៍អំពីការផ្ទេរទ្រព្យសកម្មឌីជីថលដ៏ធំមួយ ខណៈក្រុមហ៊ុនបានផ្អាកជាបណ្តោះអាសន្ននូវការដកប្រាក់ និងបង្កកទ្រព្យសកម្មឌីជីថលដែលពាក់ព័ន្ធ

អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 31/10/2026
អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងបង្កើនគម្របបៃតង ស្តារ និងអភិរក្ស ធនធានធម្មជាតិ ខេត្តកំពង់ស្ពឺ ៖ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម និងការអភិរក្សធនធានធម្មជាតិ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ អិលអូអិលស៊ី (ខេមបូឌា)

រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/10/2026
បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content