ការអភិវឌ្ឍន៍​លំនៅឋានបច្ចុប្បន្ន​មានការ​កែប្រែស្របទៅតាម​តម្រូវការអតិថិជន ​និង​ច្បាប់ដែលបានកំណត់​

ភ្នំពេញ ៖ ការអភិវឌ្ឍ​លំនៅឋាននៅក្នុ​ងប្រទេស​កម្ពុជានាពេលបច្ចុប្បន្ន ជាពិសេស​នៅក្នុងរាជធាំនីភ្នំពេញត្រូវបានគេសង្កេតឃើញថា​មានកា​រកែប្រែ​មួយចំនួន ទៅលើ​ទំហំ​ផ្ទះ ​និងការទុកដីទំនេរ​នៅក្នុងគម្រោងអភិវឌ្ឍន៍​នោះច្រើនជាង​កាលពីមុន ដូចជានៅតាមគម្រោងបុរីមួយចំនួន​នៅតាមតំបន់ជាយក្រុង​ចាប់ផ្ដើម​គិត​គូរ​ពី​សុខុមាលភាព​អ្នករស់នៅក្នុងបុរីកាន់តែ​ច្រើនឡើងផងដែរជាមួយនឹងការទុកទីធ្លារសាធារណៈ ការដាំដើមឈើធំៗ ក៏ដូចជាទីកន្លែងសម្រាប់លំហែរ និងហាត់ប្រាណជាដើម។

លោក​ឧកញ៉ា នួន រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន KFA Group បានឱ្យដឹងថា កាលពីមុន​ការអ​ភិវឌ្ឍ​លំនៅឋាន​នៅក្នុងរាជធានីភ្នំពេញ​គឺមិនសូវ​បានគិតគូរពីការ​ទុក​ផ្លូវធំៗ​ ឬទុក​សួន​សម្រាប់កម្សាន្ត​នោះទេ ដោយសារតែកត្តាមួយចំនួន​ដូចជាមិនទាន់មានច្បាប់​កំណត់​ពីការ​ទុកទំហំដី ហើយអ្ន​កអ​ភិ​វ​ឌ្ឍ​ន៍មួ​យ​​ចំនួនក៏​ចង់ចំណេញ​ឆាប់ទើ​ប​មិនទុកដីទំនេរ​ ដូច្នេះហើយផ្ទះ​នៅ​ក្នុ​ងបុរីដែលសង់ពីមុនៗមក​មានផ្លូវតូច​ចង្អៀត។​

លោកឧកញ៉ា​បន្តថា ៖

“ដោយសារតែមើលឃើញពីបញ្ហាប្រឈម រដ្ឋាភិបាលបានចេញច្បាប់កំណត់ថ្មីៗមួយចំនួនដែលមានភាពច្បាស់លាស់​​ពី​ក្រ​សួ​ង​​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ ​ទើប​ការអភិវឌ្ឍ​លំនៅឋាន​នៅពេលនេះ បានទុក​ដីចំណីផ្លូវធំៗ មានការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានាដែលមានសោភ័ណភាព ដែលអាចផ្តល់ឱ្យ​ពលរដ្ឋជាអតិថិទិញលំនៅឋាន​រស់​នៅ​ប្រកបដោយផាសុកភាពខ្ពស់។​ នៅពេលដែល​អ្នកវិនិយោគ​ចាប់​ផ្ដើម​គិត​គូរ​ពីការ​ទុក​ផ្លូវធំៗ​ និងរៀបចំបង្កើត​ជាសួនច្បារសម្រាប់ពលរដ្ឋ​រស់នៅក្នុង​បុរី​អាចហាត់ប្រាណ​ ​និង​លំហែបាន​ឃើញថា​ គម្រោងនោះតែងតែទទួលបានការគាំទ្រច្រើនពី​អតិថិជន”

លោកឧកញ៉ា​បន្ថែមថា​ ៖

“ការទុក​ដីទំនេរ​ច្រើន​នៅក្នុងគម្រោងអភិវឌ្ឍ​ន៍​លំនៅឋាន​ មិនធ្វើឱ្យ​អ្នកអភិវឌ្ឍ​ន៍​ខាតប​ង់​​ប្រាក់​ចំណេញនោះទេ​ ផ្ទុយទៅវិញ​គាត់ទទួល​បាន​ប្រាក់ចំណេញទៅវិញ ពីព្រោះ​ផ្ទះសម័យ​ឥឡូវ​ក៏ឡើង​ថ្លៃ​ជា​បន្តបន្ទាប់ធៀប​នឹង​ផ្ទះពីមុន ទោះបី​តម្លៃ​បានកើនឡើង​ក៏​នៅតែចំណេញ។ ការ​រចនាម៉ូដ​ផ្ទះគឺជា​រឿង​សំខាន់ណាស់​ បើ​នៅក្នុង​គម្រោងអភិវឌ្ឍន៍​មានអ្វី​ទាក់ទាញ​អតិថិជន​រឹតតែ​សំខាន់​ទៅទៀត។ ដូច្នេះ បើ​សង់តែផ្ទះហើយ​មិនមានផ្លូវ​សម្រាប់អ្នករស់នៅ​ ឬផ្លូវតូចចង្អៀតពិបាកធ្វើដំណើរ​ក៏មិនធ្វើឱ្យគម្រោងនោះ​ជោគជ័យ​ ឬមានអ្នកគាំទ្រ​ដែរ”

អ្នកនាង គឹម គិន​កេសា អ្នកគ្រប់គ្រង​ជាន់ខ្ពស់​នៃក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia ក៏បានលើកឡើងដែរ​ថា​ ផ្ទះដែល​មាន​ការ​កែ​ប្រែ​​ទាំង​ក្នុងគម្រោង​ និង​ក្នុងផ្ទះផ្ទាល់​ ដើម្បីទាក់ទាញអតិថិជននៅតែទទួលបានគាំទ្រ ​និង​មាន​អ​តិ​ថិជន​ទិញ​​ជា​ហូរហែ ​ទោះស្ថិតនៅក្នុងវិបត្តិ​កូវីដ​១៩ក៏ដោយ ហើយបច្ចុប្បន្ន​នេះ​ ម្ចាស់គម្រោង​ជាច្រើន​ក៏បានផ្លាស់ប្តូរ​ធ្វើទំនើប​កម្ម​ការអភិវឌ្ឍរបស់ខ្លួន​ដើម្បីទាក់ទាញអតិថិជនក្នុងកា​រទិញគម្រោងរបស់ខ្លួន។

អ្នកនាងបានបញ្ជាក់ថា ពេលនេះ ទាំងប្រភេទលំនៅឋានក្នុងគម្រោងបុរី ក៏ដូចជាបណ្តុំលំនៅឋានលក្ខណៈជាវីឡាទោល ឬជាផ្ទះល្វែង បានឃ្លាត​ទៅជាយ​ក្រុងបន្តិចម្ដងៗ​ ដោយ​សារតែតម្លៃដីនៅក្នុង​ក្រុង ឬតំបន់គៀកនឹងក្រុង​មានតម្លៃកាន់តែខ្ពស់ និងមិនអាចអនុញ្ញាតឱ្យ​អ្នកអភិវឌ្ឍន៍ទទួលបានប្រាក់ចំណេញ​បាន​នោះ​ទេ ហើយដីនៅកណ្ដាលក្រុងគឺសម្រាប់អភិវឌ្ឍន៍ជាអគារខ្ពស់ៗ​ជំនួស​វិញ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា

កម្ពុជា​មាន​ទូសាក​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​ខណៈ​ចំនួនរថយន្ត​ ​EV​ ​ហក់ឡើងខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

កម្ពុជា​មាន​ទូសាក​ថាមពល​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​នៅ​ទូទាំង​ប្រទេស​ ​ខណៈ​ចំនួន​យានយន្ត​អគ្គិសនី​កំពុង​កើនឡើង​ជាបន្តបន្ទាប់​ ​ដែល​ជំរុញ​ឱ្យ​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​សាក​ថាមពល​កាន់តែ​មាន​សារៈសំខាន់

តម្រូវការទឹកដោះគោស្រស់នៅកម្ពុជាហក់ឡើងខ្ពស់ ខណៈនៅឆមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចូលជាង ៤៧លានតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

តម្រូវការប្រើប្រាស់ទឹកដោះគោរស្រស់ក្នុងស្រុកបានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ ស្របពេលដែលឧស្សាហកម្មទឹកដោះគោនៅកម្ពុជាកំពុងពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការទីផ្សារ

ម៉ូដែល​ ​AI​ ​ចិន ​ដណ្ដើម​យក​ទីផ្សារ​អាហ្វ្រិក ​ដោយ​ឈ្នះ​លើ​តម្លៃ​ ​និង​ភាព​បត់បែន ​ធៀប​នឹង​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

ម៉ូដែល​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​របស់​ចិន​កំពុង​ពង្រីក​វត្តមាន​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ទីផ្សារ​អាហ្វ្រិក ​ហើយ​អ្នក​អភិវឌ្ឍន៍​កម្មវិធី​នៅ​តំបន់​នេះ​កំពុង​ងាកចេញ​ពី​ម៉ូដែលរបស់​ក្រុមហ៊ុន​អាម៉េរិក​ មក​ប្រើប្រាស់​ម៉ូដែល​ចិន​ដែល​មាន​តម្លៃ​ទាប​ និង​មាន​ភាព​បត់បែន​ខ្ពស់​ជាង