គោលនយោបាយលំនៅឋានតម្លៃសមរម្យ ជួយប្រជាពលរដ្ឋជាកម្មករ មន្ត្រីរាជការមានចំណូលមធ្យម និងទាប​ អាចមានលទ្ធភាពទិញស្នាក់នៅ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ កាលពីខែកុម្ភៈ ឆ្នាំ២០២៦ ដែលត្រូវបានរៀបចំឡើងតាមរយៈការធ្វើប​ច្ចុប្បន្នកម្ម និងជំនួសឱ្យគោលនយោបាយស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ដើម្បីធានានិរន្តភាពនៃការបន្តដោះស្រាយបញ្ហាប្រឈមក្នុងវិស័យលំនៅឋាននៅកម្ពុជា ក្នុងគោលដៅជំរុញការផ្គត់ផ្គង់លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យប្រកបដោយគុណភាព សុវត្ថិភាព និងមានការតភ្ជាប់សេវាជូនប្រជាជនដែលមានចំណូលទាប មធ្យម និងក្រុមជនងាយរងគ្រោះព្រមទាំងជំរុញដល់ការអភិវឌ្ឍន៍នគររូបនីយកម្ម។​

លំនៅឋានតម្លៃសមរម្យ ៣ប្រភេទ នឹងទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល រួមមាន លំនៅឋានសង្គម​, លំនៅឋានតម្លៃសមរម្យកម្មសិទ្ធិ, លំនៅឋានតម្លៃសមរម្យសម្រាប់ជួល​​ ដែលអ្នកអភិវឌ្ឍន៍អាចសុំវិនិយោគ ដើម្បីទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល និងផ្គត់ផ្គង់ដល់ពលរដ្ឋដែលមានចំណូលទាប។

យោងតាមគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដែលរដ្ឋាភិបាលបានដាក់ចេញកាលពីពេលថ្មីៗនេះបានឱ្យដឹងថា គ្រប់គម្រោងលំនៅឋានដែលទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល ត្រូវប្រើប្រាស់ទំហំដីយ៉ាងច្រើនបំផុត៧០% នៃផ្ទៃដីសរុបរបស់គម្រោងសម្រាប់សាងសង់លំនៅឋាន និងមានរក្សានូវលម្អបៃតង ព្រមទាំងមានភ្ជាប់ជាមួយរបាយការណ៍បឋមនៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម។

គម្រោងទាំងនេះអាចត្រូវបានអភិវឌ្ឍជាសហគមន៍បញ្ចូលគ្នារវាងលំនៅឋាន ដែលទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល និងលំនៅឋានប្រភេទផ្សេងទៀតក្នុងគម្រោងតែមួយ ដោយសមាមាត្រនៃចំនួនលំនៅឋានទាំងនោះធៀបនឹងចំនួនលំនៅឋាន ឬសំណង់ផ្សេងទៀតក្នុងគម្រោងទាំងមូល និងត្រូវកំណត់ក្នុងការសិក្សាគម្រោងដោយផ្អែកលើទីតាំង​ អតិថិជនគោលដៅ និងរចនាសម្ព័ន្ធហិរញ្ញវត្ថុរបស់គម្រោងជាអាទិ៍។

ថ្លែងក្នុងឱកាសពិធីបញ្ចប់ការសាងសង់គ្រោងអគារនៃលំនៅឋានអារ៉ាខាវ៉ា ២ (Arakawa Residence 2) នាពេលថ្មីៗនេះ ឯកឧត្តម ប្រាក់ អង្គារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា៖ ក្រុមហ៊ុន អារ៉ាកាវ៉ា បានសាងសង់គម្រោងលំនៅឋានតម្លៃសមរម្យ ជាមួយសមត្ថភាព និងបច្ចេកទេសខ្ពស់ក្នុងការសាងសង់។ គម្រោងនេះជាការរួមចំណែកមួយរវាងវិស័យឯកជន និងរដ្ឋាភិបាល ដើម្បីជួយឱ្យវិស័យនេះវាអាចរីកចម្រើន ហើយជួយទៅដល់ប្រជាពលរដ្ឋក្រីក្រ និងមធ្យម មានលំនៅឋានសមរម្យសម្រាប់រស់នៅ។

ឯកឧត្តមបានបន្តថា ៖

«គោលនយោបាយលំនៅឋានតម្លៃសមរម្យនេះ ផ្តល់ការអនុគ្រោះសម្រាប់ប្រជាពលរដ្ឋ ធ្វើម៉េចឱ្យប្រជាពលរដ្ឋដែលជាកម្មករ មន្ត្រីរាជការ ដែលមានប្រាក់ចំណូលទាប អ្នករកស៊ីលក់ដូរបន្តិចបន្តួចហ្នឹង អាចមានលទ្ធភាពទិញ។ យើងមិនឱ្យគាត់ចំណាយលើសពីប្រាក់ចំណូលរបស់គាត់ក្នុងមួយខែលើសពី ៣០ ភាគរយទេ។ មានន័យថាប្រាក់ចំណូលរបស់គាត់ អាចមានលទ្ធភាពទិញ គឺការបង់ប្រចាំខែហ្នឹងមិនឱ្យលើសពី ៣០ ភាគរយ។ គាត់អាចទិញផ្ទះ តម្លៃសមរម្យមិនឱ្យលើសពី ៣ ឆ្នាំនៃប្រាក់ចំណូលរបស់គាត់ប្រចាំឆ្នាំទេ»។

ឯកឧត្តមបានបញ្ជាក់ថា៖ មានការលើកទឹកចិត្តចំពោះវិនិយោគិនទាំងក្នុង និងក្រៅប្រទេស ទៅលើការវិនិយោគលើលំនៅឋានតម្លៃសមរម្យ ដូចជា អារ៉ាកាវ៉ា ជាដើម ដែលទទួលបានការអនុគ្រោះដូចជាការបង់ពន្ធប្រថាប់ត្រា ពន្ធកាត់ឈ្មោះ ពន្ធផ្សេងៗទៀត ដែលអាចទទួលបានការអនុគ្រោះពីរដ្ឋាភិបាល ប៉ុន្តែគាត់ត្រូវតែដាក់ពាក្យស្នើសុំជាគម្រោងលំនៅឋានតម្លៃសមរម្យសិន។

ឯកឧត្តមបានបន្តថា ៖

«រដ្ឋក៏មានដី អាចផ្តល់ការអនុគ្រោះអ្នកវិនិយោគ តែដីនៅទីក្រុងសព្វថ្ងៃនេះ គឺមានការពិបាកបន្តិច ជាពិសេសទីក្រុងភ្នំពេញ ព្រោះដីភាគច្រើនជាដីឯកជន។ ប៉ុន្តែនៅតាមបណ្តាខេត្ត យើងមានដីរដ្ឋខ្លះដូចជានៅសៀមរាប បាត់ដំបង ដែលអាចសហការជាមួយខាងក្រុមហ៊ុន ដើម្បីធ្វើការវិនិយោគលំនៅឋានតម្លៃសមរម្យ។ រដ្ឋាភិបាលយើងគិតគូរទៅដល់ប្រជាពលរដ្ឋ ធ្វើម៉េចឱ្យប្រជាពលរដ្ឋគ្រប់រូប ជាពិសេសអ្នកដែលមានប្រាក់ចំណូលទាប ចំណូលមធ្យម ជនងាយរងគ្រោះ ហើយក៏គិតគូរទៅដល់គូស្វាមីភរិយាថ្មីថ្មោងដែលទើបរៀបការហើយ អាចមានលំនៅឋានសមរម្យសម្រាប់រស់នៅ»។

លោកបណ្ឌិត យ៉ាស៊ូម៉ូតូ ខេមមូរី (Dr. Yasumoto Kemmori) ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បានឱ្យដឹងថាខន់ដូ អារ៉ាខាវ៉ានេះ សាងសង់ឡើងដោយគុណភាពខ្ពស់ សំណង់រឹងមាំ និងផ្តល់លទ្ធភាពសម្រាប់អ្នកមានចំណូលមធ្យមនិងចំណូលទាប។  ដូចគម្រោងទី១ ក្នុងសង្កាត់ទឹកថ្លា គម្រោងអារ៉ាខាវ៉ាទី២ នេះ ក៏វិនិយោគ ១០០% ដោយទុនផ្ទាល់របស់វិនិយោគិនជប៉ុន ដោយមិនប្រើប្រាស់ប្រាក់កក់របស់អតិថិជនឡើយ ។ គម្រោងសាងសង់ក្នុងសង្កាត់រលួស ខណ្ឌដង្កោ លើផ្ទៃដីជិត ០.៤ ហិកតា មាន ២ ប្លុក (៤ អគារ) កម្ពស់ ២២ ជាន់ និងមានយូនីតសរុប ៩៦០ យូនីត ។ក្រុមហ៊ុនផ្តល់ជូននូវលក្ខខណ្ឌបង់ប្រាក់ងាយស្រួល ជាមួយការបង់រំលស់ប្រចាំខែចាប់ពី ១៨០ដុល្លារ ដោយគ្មានការប្រាក់រហូតដល់ទៅ ៤២ ខែ និងមិនមានប្រាក់កក់។ លក្ខខណ្ឌនេះ សាកសមបំផុតសម្រាប់អ្នកធ្វើការ គ្រួសារតូច គូស្រករថ្មីថ្មោង និងសិស្សនិស្សិត។​ គម្រោងក៏ផ្តល់ផងដែរនូវការផ្ទេរកម្មសិទ្ធិប្លង់រឹង ដោយឥតគិតថ្លៃ។

គម្រោងត្រូវបានរចនាតាមបែបស្ថាបត្យកម្មសាមញ្ញ តែទំនើប ដោយគិតគូរ​អំពីពន្លឺ និងលំហូរខ្យល់ធម្មជាតិគ្រប់យូនីត ដែលជួយកាត់បន្ថយការចំណាយលើថាមពលអគ្គិសនី។ យូនីតនីមួយៗ អាចមើលឃើញទេសភាពដ៏ស្រស់ត្រកាលនៅក្នុងរាជធានីភ្នំពេញ។ គ្រប់យូនីត និងអគារទាំងមូលត្រូវបានបំពាក់ប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធការពារអគ្គិភ័យស្តង់ដា ដើម្បីការរស់នៅប្រកបដោយផាសុកភាព សុវត្ថិភាព និងភាពសុខដុមរមនា ។

ឯកឧត្តម សេង ឡូត រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា អ្នកអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យនៅកម្ពុជា នឹងត្រូវទទួលបានការលើកលែង ឬអនុគ្រោះពន្ធ និងកាតព្វកិច្ចនិយ័តកម្ម រួមទាំងការបង់កម្រៃផ្សេងៗ ដូច្នេះក្រុមហ៊ុន ឬអ្នកវិនិយោគដែលបោះទុនវិនិយោគលើលំនៅឋានតម្លៃសមរម្យ នឹងទទួលឱកាសពិសេស និងអត្ថប្រយោជន៍ច្រើនពីរាជរដ្ឋាភិបាល ។

ឯកឧត្តមបន្តថា ៖

«ក្រៅពីអត្ថប្រយោជន៍ទាំងនេះ អ្នកវិនិយោគ ឬអ្នកអភិវឌ្ឍន៍លំនៅឋានតម្លៃ សមរម្យក៏នឹងទទួលបានការជួយសម្របសម្រួលនីតិវិធីរដ្ឋបាល និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ សាធារណៈ ដោយក្រសួងរៀបចំដែន នគរូបនីយកម្មនិងសំណង់ នឹងជួយសម្រួលបែបបទនិងការស្នើសុំ អភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ដោយក្រសួងនឹងជួយសម្រួលនិងពន្លឿននីតិវិធី ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការវិនិយោគរបស់លឿនរហ័ស ដោយរដ្ឋនឹងជួយតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវ លូ ទឹក ភ្លើងជាដើម »។

បើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ គិតត្រឹមឆ្នាំ ២០២៥ គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យមានចំនួន៦ ដោយក្នុងនោះរួមមាន ១. គម្រោងរបស់ក្រុមហ៊ុន World Bridg Home មានផ្ទះសរុបចំនួន ២ ៤៥៧គម្រោង ស្ថិតនៅខេត្តកណ្ដាល ២. គម្រោងរបស់ក្រុមហ៊ុន B&BM Development ដោយអភិវឌ្ឍផ្ទះសរុបចំនួន ៧០០ ខ្នង ស្ថិតនៅខេត្តកណ្ដាល ៣.គម្រោងរបស់ក្រុមហ៊ុន អារ៉ាខាវ៉ា ជាប្រភេទអគារសហកម្មសិទ្ធិដែលមានចំនួន ១ ៩២៨យូនីត ( បំណែកឯកជន ) ស្ថិតនៅរាជធានីភ្នំពេញ ៤. គម្រោងរបស់ក្រុមហ៊ុន Grand Park ដោយអភិវឌ្ឍផ្ទះសរុបចំនួន២០០ខ្នង ស្ថិតនៅរាជធានីភ្នំពេញ ។

ដោយឡែកមានគម្រោងថ្មីចំនួន២ទៀត ដែលបានស្នើសុំអភិវឌ្ឍលំនៅឋានតម្លៃសមរម្យរួមមាន ក្រុមហ៊ុនឃុន សៀ អ៊ីមផត អិចផត ដោយទទួលបានគោលការណ៍អនុញ្ញាតវិនិយោគលើផ្ទៃដី ៩១ ៦០៧ហិកតា ជាប្រភេទលំនៅឋានតម្លៃក្រោម៣ម៉ឺនដុល្លារ  ហើយគ្រោងនឹងសាងសង់ផ្ទះសរុបចំនួន ៦២ ២៩៦ខ្នង ដែលមានទីតាំងស្ថិតនៅក្រុងអរិយក្សត្រ ខេត្តកណ្ដាល ។ គម្រោងមួយទៀតដែលបានស្នើសុំអភិវឌ្ឍលំនៅឋានតម្លៃសមរម្យដែរនោះ គឺក្រុមហ៊ុន ឡេង យី បានស្នើសុំសាងសង់លំនៅឋានសរុបចំនួន ៥០០ខ្នង ដែលមានទីតាំងស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ទាក់ទិននឹងការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យនេះដែរ អ្នកស្រី អាន សុធីតា នាយិកាប្រតិបត្តិក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ថា តម្រូវការលំនៅឋាននៅក្នុងប្រទេស កម្ពុជានៅតែមាន ជាពិសេសទីផ្សារលំនៅឋានតម្លៃសរម្យ ដូច្នេះសម្រាប់ឆ្នាំ២០២៦នេះអ្នកអភិវឌ្ឍន៍លំនៅឋាន គួរតែផ្ដោតលើលំនៅឋានតម្លៃសមរម្យ មិនថាជាប្រភេទបុរី ឬខុនដូ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

Leave a Reply

Your email address will not be published.Required fields are marked *