ក្រុមហ៊ុនផលិតយន្តហោះ​គ្មានមនុស្សបើក​របស់តួកគី​ត្រូវ​បានកក់អស់​នៃ​សមត្ថភាពផលិត​៣ឆ្នាំ​​

ក្រុមហ៊ុន Baykar Makina Sanayi ve Ticaret AS របស់ប្រទេសតួកគី ដែល​ផ្តល់​យានជំនិះគ្មានមនុស្សបើកដល់អ៊ុយក្រែនបាននិយាយថា បច្ចុប្បន្នខ្លួន​មាន​សមត្ថភាព​ផលិត​យន្តហោះ​គ្មានមនុស្ស​បើកចំនួន ២០​គ្រឿងក្នុងមួយខែ និងការបញ្ជាទិញរយៈពេល៣ឆ្នាំ។ នេះ​បើយោង​តាមការ​ចេញផ្សាយ​របស់​ Bloomberg។​

សារព័ត៌មាន​ដែលមានមូលដ្ឋាន​នៅអាមេរិកនេះបានផ្សាយ​ថា លោក Haluk Bayraktar នាយក​ប្រតិបត្តិរបស់​ក្រុមហ៊ុន​បាននិយាយ​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ Ukrainian Come Back Alive Foundation កាលពីថ្ងៃព្រហស្បតិ៍ថា ៖ ​

“យន្ត​ហោះ​​​គ្មា​ន​មនុស្ស​បើក TB2 និង Akinci កំពុងផលិតជាស៊េរី យើង​មាន​តម្រូវការ​សម្រាប់​ពួកគេ​ទាំងពីរ។ សម្រាប់ Bayraktar TB2 យើងមានកិច្ចសន្យានាំចេញជាមួយ ២២​ប្រទេសផ្សេងគ្នា”

ក្រុមហ៊ុន​ Baykar ​ដែល​ធ្លាប់​បដិសេធ​សំណើរ​ប្រធានាធិបតី​រុស្ស៊ី​ក្នុងការ​បង្កើត​រោងចក្រ​នៅរុស្ស៊ី និង​ដែល​កំពុងធ្វើការលើគម្រោងយន្តហោះចម្បាំងគ្មានមនុស្សបើកហៅថា Bayraktar Kizilelma ចង់បង្កើនសមត្ថភាពផលិតរបស់ខ្លួនបន្ថែមទៀត ហើយ​សង្ឃឹមថា​នឹង​សម្រេច​បាននូវរោងចក្រនៅអ៊ុយក្រែន។

Bayraktar ដែលជាប្អូន​ប្រុសរបស់​កូន​ប្រសាររបស់ប្រធានាធិបតីតួក​គី លោក Recep Tayyip Erdogan បាននិយាយថា​ក្រុមហ៊ុនចង់ប្រមូលផ្តុំយន្តហោះគ្មានមនុស្សបើក TB2 និង Akinci ក៏ដូចជាយន្តហោះចម្បាំង Kizilelma នៅអ៊ុយក្រែន។

លោក​បាននិយាយថា ការសាងសង់​កន្លែងស្រាវជ្រាវ និង​មជ្ឈមណ្ឌល​ផលិតកម្ម​ទំនើប​កំពុង​ដំណើរការ​រួចហើយ ដោយលោកបានបន្ថែមថា

“យើង​មើល​ឃើញ​អ៊ុយក្រែន​ជាដៃគូ​យុទ្ធសាស្ត្រ​របស់យើង។ យើង​ក៏​​ចង់​ធ្វើ​ឲ្យ​អ៊ុយក្រែន​ជា​មូលដ្ឋាន​ផលិតកម្ម​ផង​ដែរ”

ប្រទេសតួក​គីបានគ្រប់គ្រងរក្សាភាព​ជិតស្និទ្ធជាមួយអ៊ុយក្រែន និងរុស្ស៊ីនៅឆ្នាំនេះ ខណៈ​ដែល​ប្រទេសនេះ​សម្លឹង​រកការសម្រុះសម្រួល​ជាជាង​ជ្រើសរើស​ភាគី​នៅ​ក្នុងសង្គ្រាមបន្ទាប់ពីការលុកលុយរបស់ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន លើ​អ៊ុយក្រែន​កាលពីខែកុម្ភៈ។

​ប្រធានាធិបតី​​រុស្ស៊ី លោក វ៉្លាឌឺមៀ ពូទីន នៅ​ក្នុងជំនួប​​កាល​ពី​ខែ​មុន​ក្នុង​ប្រទេសអ៊ីរ៉ង់ ធ្លាប់​បាន​ស្នើ​ប្រធានាធិបតី​តួកគី​ឱ្យ​​នាំ​យក​ក្រុមហ៊ុន​​ផលិត​យន្តហោះ​គ្មាន​មនុស្សបើក​នេះ​ទៅ​​បើក​រោងចក្រ​ក្នុង​ប្រទេស​រុស្ស៊ី ប៉ុន្តែ​ត្រូវ​ក្រុមហ៊ុន​នេះ​បដិសេធ​៕​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ