បរទេស៖ កាលពីដើមខែកន្លងមកនេះក្រុមហ៊ុនបច្ចេកវិទ្យានាំមុខរបស់ឥណ្ឌា Dunzo ដែលជាក្រុមហ៊ុនជំនាញខាងបម្រើសេវាកម្មដឹកជញ្ជូន និងលក់ទំនិញតាមអនឡាញនោះ បានទទួលការអនុញ្ញាតពីអជ្ញាធរក្នុងការដាក់ឲ្យដំណើរការសាកល្បងសេវាកម្មថ្មីរបស់ខ្លួនក្នុងការដឹកជញ្ជូនថ្នាំពេទ្យតាមរយៈឧបករណ៍ដ្រូន។
គម្រោងដែលទទួលបានការអនុញ្ញាតខាងលើនេះត្រូវបានគេដាក់ឈ្មោះថា Medicine from the Sky ឬថ្នាំពេទ្យធ្លាក់ពីលើមេឃ ដែលជាកម្មវិធីត្រូវបានអនុវត្តឲ្យដំណើរការសាកល្បងនៅក្នុងរដ្ឋ Telangana របស់ប្រទេសឥណ្ឌា និងស្ថិតនៅក្រោមការគ្រប់គ្រងឃ្លាំមើលពីសំណាក់រដ្ឋាភិបាលឥណ្ឌា និងវេទិកាសេដ្ឋកិច្ចពិភពលោក(World Economic Forum)ផងដែរ។

គោលបំណងធំនៃគម្រោង Medicine from the Sky នេះត្រូវបានគេអះអាងថាធ្វើឡើងដើម្បីបង្កើនសមត្ថភាព និងការជួយដោះស្រាយបញ្ហានៃការរាតត្បាតរបស់កូវីដនៅក្នុងរដ្ឋមួយនេះតាមរយៈការប្រើប្រាស់ប្រព័ន្ធបណ្តាញសម្រាប់ដឹកជញ្ជូនដែលរដ្ឋនេះមានស្រាប់ ពីព្រោះការដឹកជញ្ជូនតាមដ្រូននឹងត្រូវគោរពតាមគោលការណ៍ BVLOS (Below Visual Line of Sight) ជាពិសេសគឺកិច្ចការងារចែកចាយវ៉ាក់សាំងការពារកូវីដតែម្តង។
ចាប់តាំងតែពីខែមករាឆ្នាំ2021 ក្រុមហ៊ុន Dunzo ទទួលបានកំណើននៃការបញ្ជាទិញថ្នាំពេទ្យកើនឡើងរហូតទៅដល់ 350 ភាគរយ ហើយត្រឹមចន្លោះពីខែមីនាដល់ខែឧសភាកន្លងមកនេះ ក្រុមហ៊ុនបានជួយសម្រួលដល់កិច្ចការងារដឹកជញ្ជូនថ្នាំពេទ្យដល់ទៅជាង 20,000 ដងនៃការបញ្ជាទិញទៅកាន់មន្ទីរពេទ្យនានាជាច្រើនខណៈដែលការដឹកជញ្ជូនទំនិញចាំបាច់ផ្សេងទៀតដូចជាម្ហូបអាហារ សម្ភារៈប្រើប្រាស់ក៏បានកើនឡើងដល់ទៅ 204 ភាគរយផងដែរ។
គួររំលឹកដែរថា កាលពីខែមករាកន្លងទៅនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Google បានប្រកាសធ្វើការវិនិយោគប្រាក់ប្រមាណជា 40 លានដុល្លារទៅលើក្រុមហ៊ុន Dunzo ដែលទើបមានអាយុកាល 5ឆ្នាំមួយនេះជាផ្នែកមួយនៃការវិនិយោគរបស់ខ្លួនប្រមាណជា 10ពាន់លានដុល្លារទៅលើបច្ចេកវិទ្យាអាជីវកម្មកើតថ្មី(Start-up) នៅក្នុងប្រទេសមួយនេះ។
និយាយជារួម គិតរហូតមកដល់ពេលនេះ ទុនវិនិយោគសរុបរបស់ក្រុមហ៊ុន Dunzo ដែលបូកបន្ថែមទុនវិនិយោគរបស់ក្រុមហ៊ុន Google បានកើនឡើងរហូតដល់ប្រមាណ 121លានដុល្លារ ដោយមានក្រុមហ៊ុនដែលជាសហភាគហ៊ុនផ្សេងទៀតរួមមាន Lightbox, Evolvence, Hana Financial Investment, LGT Lightstone Aspada និង Alteria ។

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងផ្នែកឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/07/2026
ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៃឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មអន្តរជាតិ

ប៊ុលហ្ការី-អាល្លឺម៉ង់ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត និងមនុស្សយន្ត
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/07/2026
លោកនាយករដ្ឋមន្ត្រីប៊ុលហ្ការី លោក Rumen Radev នៅសប្តាហ៍នេះ បានជួបពិភាក្សាការងារជាមួយតំណាងវិទ្យាស្ថានស្រាវជ្រាវ និងគ្រឹះស្ថានបោះពុម្ពផ្សាយធំៗរបស់ប្រទេសអាល្លឺម៉ង់ នៅទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាអំពីការបន្តពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ នវានុវត្តន៍ និងការស្រាវជ្រាវវិទ្យាសាស្ត្រ

ធនាគារ ជីប ម៉ុង ធនាគារខ្មែរ ឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពពីអន្តរជាតិធំៗចំនួន ២ សម្រាប់ឆ្នាំ២០២៦ ពីស្ថាប័ន Global Banking & Finance Review
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 14/07/2026
ធនាគារ ជីប ម៉ុង ធនាគារខ្មែរ ឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពពីអន្តរជាតិធំៗចំនួន ២ សម្រាប់ឆ្នាំ២០២៦ ពីស្ថាប័ន Global Banking & Finance Review




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content