ឥណ្ឌូនេស៊ី ៖ ថ្មីៗនេះ រដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ីបានប្រកាសអនុវត្តនូវយុទ្ធនាការមួយដែលមានឈ្មោះថា Indonesia Spice Up the World ដែលវាគឺជាការកិច្ចខិតខំប្រឹងប្រែងរបស់អន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធនានាក្នុងការបង្កើនទីផ្សារអាហារប្រពៃណី អាហារកែច្នៃ គ្រឿងទេស និងផលិតផលពីគ្រឿងទេសរបស់ខ្លួនទៅកាន់ទីផ្សារពិភពលោក។

ចំណែកមួយនៅក្នុងផែនការរួម ឥណ្ឌូនេស៊ី បានរៀបចំផែនការក្នុងការបើកដំណើរការភោជនីយដ្ឋានប្រមាណជា ៤ ០០០កន្លែងទៅកាន់គ្រប់ទីកន្លែងលើពិភពលោក ដែលធ្វើយ៉ាងណាក្នុងការផ្សព្វផ្សាយវប្បធម៌ និងប្រពៃណីនៃម្ហូបអាហារទាំងនោះឲ្យបានទូលាយ។ នេះបើយោងតាមការបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ សេដ្ឋកិច្ចកៃច្នៃ ប្រទេសឥណ្ឌូនេស៊ី។

លោក Sandiaga រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សេដ្ឋកិច្ចកៃច្នៃ ប្រទេសឥណ្ឌូនេស៊ី បានលើកឡើងថា កម្មវិធីផ្សព្វផ្សាយមួយនេះនឹងអាចអនុញ្ញាតឲ្យភោជនីយដ្ឋានទាំងអស់ដំណើរប្រតិបត្តិការបម្រើសេវាកម្មម្ហូបអាហារពេញលេញយ៉ាងយូរបំផុតនៅដើមឆ្នាំ២០១៤ ខាងមុខនេះហើយរដ្ឋាភិបាលនឹងជួយជ្រោមជ្រែងចំពោះសហគ្រិនទាំងឡាយណាដែលមានបំណងក្នុងការពង្រីកអាជីវកម្មរបស់ខ្លួនទៅក្រៅប្រទេស ធ្វើយ៉ាងណាឲ្យដំណើរការភោជនីយដ្ឋានអាចប្រព្រឹត្តទៅយ៉ាងរលូន និងទទួលបានទំនុកចិត្តពីសំណាក់អតិថិជន។

យោងតាមអ្នកជំនាញការរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ីបានធ្វើការព្យាករណ៍ថា កម្មវិធីផ្សព្វផ្សាយមួយនេះ នឹងអាចជះឥទ្ធិពលសេដ្ឋកិច្ចយ៉ាងល្អប្រសើរចំពោះផលិតការនាំចេញរបស់ឥណ្ឌូនេស៊ី ដែលរួមមានទាំងគ្រឿងទេស និងផលិតផលគ្រឿងទេសផងដែរ ជាមួយនឹងក្ដីរំពឹងថា វានឹងមានទំហំទឹកប្រាក់រហូតទៅដល់ជាង ២ ០០០លានដុល្លារនៅត្រឹមឆ្នាំ២០២៤ខាងមុខនេះ។
គួរឲ្យដឹងដែរថា អាហារប្រពៃណី និងល្បីៗរបស់ឥណ្ឌូនេស៊ី ដែលត្រូវបានគេទទួលស្គាល់រួមមានដូចជា Nasi Goreng បាយឆាដាក់សាច់លាយបន្លែ Gado Gado បន្លែស្រស់លាយជាមួយនឹងទឹកជ្រលក់ផ្សំពីសណ្តែកដី Nasi Rendang ខគោទឹកដូង Soto ស៊ុបមាន់ ស៊ុបគោ ស៊ុបបន្លែ និងម្ហូបតំណាងជាតិជាច្រើនមុខទៀត៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content