វេទិកា “បរធនបាលកិច្ច ឆ្នាំ២០២៦” រៀបចំក្រោមមូលបទ “បរធនបាលកិច្ចក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ និងសមិទ្ធផលក្នុងរយៈពេល ៥ ឆ្នាំ”

ភ្នំពេញ ៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំវេទិកា “បរធនបាលកិច្ច ឆ្នាំ២០២៦” ក្រោមមូលបទ “បរធនបាលកិច្ចក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ និងសមិទ្ធផលក្នុងរយៈពេល ៥ ឆ្នាំ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ សុខា ភ្នំពេញ។

វេទិកានេះ ត្រូវបានរៀបចំឡើងដើម្បីប្រមូលផ្ដុំថ្នាក់ដឹកនាំ តំណាងក្រសួង-ស្ថាប័ន អ្នកជំនាញជាតិ និងអន្តរជាតិ ប្រតិបត្តិករ និងតួអង្គពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច ដើម្បីភ្ជាប់បណ្ដាញទំនាក់ទំនង ផ្លាស់ប្ដូរទស្សនៈ ចំណេះដឹង និងបទពិសោធន៍អនុវត្ត ព្រមទាំងរួមគ្នាកំណត់ទិសដៅសម្រាប់បន្តអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជា ប្រកបដោយទំនុកចិត្ត អនុលោមភាព នវានុវត្តន៍ និងចីរភាព។

ក្នុងសុន្ទរកថាស្វាគមន៍ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. បានជម្រាបជូនអង្គពិធីអំពីសាវតារ វឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗនៃវិស័យបរធនបាលកិច្ចក្នុងរយៈពេល ៥ ឆ្នាំ។ គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៦ បរធនបាលកិច្ចដែលបានបង្កើត និងចុះបញ្ជីត្រឹមត្រូវតាមច្បាប់មានចំនួន ១,៩៩៧ ករណី ជាមួយទំហំបរធនសរុបប្រមាណ ២,៦៩១ លានដុល្លារអាមេរិក។ ក្នុងនោះ មានបរធនបាលកិច្ចអចលនវត្ថុចំនួន ១,០២៩ ករណី និងបរធនបាលកិច្ចសេវារក្សាទុក ឬសេវារក្សាសុវត្ថិភាពចំនួន ៨៣៧ ករណី។

ទន្ទឹមនេះ ន.ប.ធ. បានផ្ដល់អាជ្ញាបណ្ណ ឬការទទួលស្គាល់ដល់ក្រុមហ៊ុនបរធនបាលចំនួន ១៨, ធនាគារពាណិជ្ជចំនួន ៣០ ជាប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក, បរធនបាលរូបវន្តបុគ្គលចំនួន ៧៤ រូប, ក្រុមហ៊ុនវាយតម្លៃចំនួន ១៩ និងក្រុមហ៊ុនផ្ដល់សេវាសវនកម្មចំនួន ១៥។ សមិទ្ធផលទាំងនេះ កើតចេញពីការគាំទ្ររបស់រាជរដ្ឋាភិបាល កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃ ន.ប.ធ. ព្រមទាំងកិច្ចសហការរបស់ក្រសួង-ស្ថាប័ន វិស័យឯកជន និងគ្រប់តួអង្គពាក់ព័ន្ធ។

ក្នុងសុន្ទរកថាបើកកម្មវិធី ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានអបអរសាទរ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តី-បុគ្គលិកនៃ ន.ប.ធ. ព្រមទាំងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរបស់ក្រសួង-ស្ថាប័ន វិស័យឯកជន និងភាគីពាក់ព័ន្ធ ដែលបានរួមចំណែកជំរុញវិស័យបរធនបាលកិច្ចឱ្យរីកចម្រើនជាលំដាប់។

ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ទោះបីជាកម្ពុជាត្រូវបន្តប្រឈមនឹងភាពមិនប្រាកដប្រជានៃស្ថានភាពតំបន់ និងសកល ក៏សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើន ៥,៣% ក្នុងឆ្នាំ២០២៥។ សម្រាប់ឆ្នាំ២០២៦ កំណើនសេដ្ឋកិច្ចត្រូវបានវាយតម្លៃថាអាចសម្រេចបានប្រមាណ ៤,១% ដោយសារផលប៉ះពាល់ពីស្ថានភាពសកល ការកើនថ្លៃប្រេងឥន្ធនៈ និងសម្ពាធអតិផរណា។ ក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលបានបន្តដាក់ចេញវិធានការអន្តរាគមន៍ទាន់ពេល និងចំទិសដៅ ដើម្បីដោះស្រាយបញ្ហាប្រឈម រក្សាចលនការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ។

ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ក៏បានគូសបញ្ជាក់ថា ការអភិវឌ្ឍវិស័យបរធនបាលកិច្ច អាចចូលរួមពង្រឹងវិស័យឯកជនតាមរយៈការបង្កើនទុនវិនិយោគក្នុងស្រុក និងការបង្កើតការងារ, ជំរុញពិពិធកម្ម និងបរិយាបន្នហិរញ្ញវត្ថុ, ព្រមទាំងចូលរួមប្រឆាំងការសម្អាតប្រាក់ និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច តាមរយៈការបង្កើនទំនុកចិត្តក្នុងទីផ្សារ និងការគ្រប់គ្រងហានិភ័យ។

ដើម្បីបន្តពង្រឹងវិស័យបរធនបាលកិច្ច ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ បានផ្ដល់អនុសាសន៍គន្លឹះចំនួន ៥ រួមមាន៖ ១-បន្តដាក់ចេញវិធានការជាក់ស្តែង និងផែនការសកម្មភាពលម្អិត ព្រមទាំងចូលរួមរៀបចំ តាមដាន និងវាយតម្លៃគោលនយោបាយពាក់ព័ន្ធ, ២-បន្តវិនិយោគលើការពង្រឹងសមត្ថភាពមូលធនមនុស្ស ប្រកបដោយសមត្ថភាព សុចរិតភាព ក្រមសីលធម៌ និងវិជ្ជាជីវៈ, ៣-រក្សាស្តង់ដារអនុលោមភាព សុចរិតភាព អភិបាលកិច្ចសាជីវកម្ម តម្លាភាព គណនេយ្យភាព និងការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដើម្បីពង្រឹងទំនុកចិត្ត និងកិច្ចការពារវិនិយោគិន, ៤-បន្តធ្វើពិពិធកម្មផលិតផលបរធនបាលកិច្ចឱ្យលើសពីបរធនបាលកិច្ចអចលនទ្រព្យ និងបង្ហូរទុនទៅកាន់សហគ្រាសក្នុងស្រុក ជាពិសេសសហគ្រាសធុនតូច និងមធ្យម និង ៥-បន្តជំរុញបរិវត្តកម្មឌីជីថល ដើម្បីលើកកម្ពស់អភិបាលកិច្ច អនុលោមភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងទំនុកចិត្តរបស់វិនិយោគិន។

កម្មវិធីនេះ ក៏មានការបញ្ចាំងវីដេអូស្ដីពី “សមិទ្ធផលក្នុងរយៈពេល ៥ ឆ្នាំ ក្នុងវិស័យបរធនបាលកិច្ច”, ពិធីប្រគល់ពានរង្វាន់ និងបណ្ណសរសើរជូនដល់ប្រតិបត្តិករ បុគ្គលផ្ដល់សេវាពាក់ព័ន្ធ ដៃគូសហប្រតិបត្តិការ និងអង្គភាពសារព័ត៌មានឆ្នើម ប្រចាំឆ្នាំ២០២៥ ព្រមទាំងកិច្ចពិភាក្សាសំខាន់ៗចំនួន ៤ ស្ដីពី៖ ១-គម្រោងអភិវឌ្ឍខេត្តប៉ូលសេដ្ឋកិច្ច និងយន្តការបរធនបាលកិច្ចក្នុងការទាក់ទាញវិនិយោគ, ២-ការបង្កើតបរធនបាលកិច្ចគ្រួសារក្នុងបរិបទសង្គមកម្ពុជា, ៣-ការគ្រប់គ្រងហានិភ័យ និងកិច្ចគាំពារវិនិយោគិន និង ៤-ការចាប់យក និងប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យបរធនបាលកិច្ច។

ជារួម វេទិកា “បរធនបាលកិច្ច ឆ្នាំ២០២៦” បានបង្ហាញពីសមិទ្ធផល និងសក្តានុពលរបស់វិស័យបរធនបាលកិច្ច ព្រមទាំងបានបង្កើតជាវេទិកាសម្រាប់រាជរដ្ឋាភិបាល និយ័តករ វិស័យឯកជន និងអ្នកជំនាញ រួមគ្នាផ្លាស់ប្ដូរទស្សនៈ និងផ្ដល់អនុសាសន៍ដែលអាចអនុវត្តបាន ដើម្បីជំរុញការអភិវឌ្ឍវិស័យប្រកបដោយភាពធន់ ទំនុកចិត្ត និងចីរភាព៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

Leave a Reply

Your email address will not be published.Required fields are marked *