បញ្ហាសំខាន់ៗចំនួន៥ ដែលជាកត្តានាំឲ្យសេដ្ឋកិច្ចចិនមានការធ្លាក់ចុះក្នុងពេលថ្មីៗនេះ

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេសចិន បានធ្វើឱ្យតម្រូវការពិភពលោកចុះខ្សោយ ខណៈដែលប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះហាក់មិនសូវប្រឈមមុខនឹងអតិផរណាខ្លាំងដូចប្រទេសលោកខាងលិចនោះទេ។

ក្នុងនាមជាប្រទេសដែលដើរតួជារោងចក្ររបស់ទីផ្សារពិភពលោក បច្ចុប្បន្ននេះ ចិន បានធ្លាក់ចុះនូវចំនួនអតិថិជន ក៏ដូចជាតម្រូវការទីផ្សារ ទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក ខណៈដែលភាពតានតឹងនៃពាណិជ្ជកម្មរវាងចិន ជាមួយប្រទេសសេដ្ឋកិច្ចធំៗដូចជាអាមេរិកកំពុង​រារាំង​ដល់​កំណើន​សេដ្ឋកិច្ច​ រួមទាំងការចុះខ្សោយនៃតម្លៃប្រាក់​យ័នផងដែរ។

មានបញ្ហាជាច្រើន ដែលបានធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសចិនមានការធ្លាក់ចុះ ដោយក្នុងនោះរួមមានដូចជា ៖

១. ការរងប៉ះពាល់ពីយុទ្ធសាស្ត្រគ្មានមេរោគកូវីដ-១៩ (Zero-Covid Policy)៖ យុទ្ធសាស្ត្រគ្មានមេរោគកូវីដ-១៩ បានធ្វើឲ្យប្រជាពលរដ្ឋចិនមិនសូវចំណាយប្រាក់លើអាហារ ភេសជ្ជៈ សម្ភារៈផ្សេងៗ និងទេសចរណ៍ ដែលជាហេតុធ្វើឲ្យមានសម្ពាធលើសេដ្ឋកិច្ច។ ការស្ទង់មតិឯកជនមួយបានបង្ហាញថា សកម្មភាពរោងចក្រពិតជាបានធ្លាក់ចុះនៅក្នុងខែកញ្ញា ដែលប៉ះពាល់ដល់ទិន្នផល ការបញ្ជាទិញថ្មី និងការងារ។

២. ការធ្វើចំណាត់ការមិនគ្រប់គា្រន់របស់ទីក្រុងប៉េកាំង៖ កាលពីខែសីហាកន្លងទៅនេះ ទីក្រុងប៉េកាំងបានប្រកាសផែនការដែលមានទំហំទឹកប្រាក់ ១ ទ្រីលានយ័ន (២០៣ ពាន់លានដុល្លារ) ដើម្បីជំរុញអាជីវកម្មខ្នាតតូច ហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យ។ ផែនការនេះគួរតែអាច​ចំណាយ​ឲ្យសមស្រប​ទៅនឹង​គោលដៅ​នៃកំណើនសេដ្ឋកិច្ចដែលគ្រោងទុក និងបង្កើត​ការងារផ្សេងៗផងដែរ។ ប៉ុន្តែ​ការឆ្លើយតបរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ទៅនឹងបញ្ហានៃការធ្លាក់ចុះសេដ្ឋកិច្ច ​គឺនៅមានកម្រិតតិចតួច បើប្រៀបធៀបទៅនឹងភាពចុះខ្សោយសេដ្ឋកិច្ចលើកមុនៗ។

៣. វិបត្តិទីផ្សារអចលនទ្រព្យ៖ ការចុះខ្សោយនៃទីផ្សារអចលនទ្រព្យ និងភាពអវិជ្ជមានក្នុងវិស័យសំណង់លំនៅឋានបានធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះ។ តម្រូវ​ការ​ទិញផ្ទះ​ថ្មី​ធ្លាក់​ចុះ ហើយ​បាន​កាត់​បន្ថយ​តម្រូវ​ការ​នៃការ​នាំ​ចូល​ទំនិញ សម្ភារៈ ដែល​ប្រើ​ក្នុង​សំណង់។ ការជំរុញទីផ្សារអចលនទ្រព្យរបស់ទីក្រុងប៉េកាំង បានធ្វើឲ្យតម្លៃផ្ទះនៅក្នុងទីក្រុងជាច្រើនបានធ្លាក់ចុះប្រហែល ២០ ភាគរយនៅឆ្នាំនេះ។

៤. បញ្ហាបម្រែបម្រួលអាកាសធាតុ៖ ការប្រែប្រួលអាកាសធាតុ​កំពុង​ចាប់ផ្តើម​ជះ​ឥទ្ធិពល​ដ៏យូរអង្វែង​ដល់​ឧស្សាហកម្ម​របស់​ចិន។ រលកកំដៅដ៏ធ្ងន់ធ្ងរមួយ អមដោយគ្រោះរាំងស្ងួត បានវាយប្រហារខេត្តស៊ីឈ័ន និងទីក្រុងចុងឈីង កាលពីខែសីហាកន្លងទៅនេះ។ ដូចនេះ រោងចក្ររបស់ក្រុមហ៊ុនផលិតធំៗ ដូចជាក្រុមហ៊ុនផលិត iPhone Foxconn និង Tesla ត្រូវបានបង្ខំឱ្យកាត់បន្ថយម៉ោងធ្វើការ ឬបិទទាំងស្រុង។

៥.​ បច្ចេកវិទ្យារបស់ចិនកំពុងបាត់បង់អ្នកវិនិយោគ៖ Tencent និង Alibaba បានរាយការណ៍ពីការធ្លាក់ចុះនៃប្រាក់ចំណូលដំបូងរបស់ពួកគេនៅក្នុងត្រីមាសចុងក្រោយបំផុតនេះ។ ក្រុមហ៊ុន Softbank របស់ជប៉ុនបានដកសាច់ប្រាក់យ៉ាងច្រើនពី Alibaba ខណៈដែលក្រុមហ៊ុន Berkshire Hathaway របស់លោក Warren Buffet កំពុងលក់ចេញភាគហ៊ុនរបស់ខ្លួននៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD ។ ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារនៃការវិនិយោគត្រូវបានដកចេញពីក្រុមហ៊ុន Tencent នៅក្នុងឆមាសទី២នៃឆ្នាំនេះ។ មិនត្រឹមតែប៉ុណ្ណោះ ​អាមេរិក​កំពុង​តែ​បង្ក្រាប​ក្រុមហ៊ុន​ចិន​ដែល​ចុះ​បញ្ជី​ក្នុង​ទីផ្សារ​ភាគហ៊ុន​អាមេរិក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ