អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឱ្យមានសកម្មភាពជាក់ស្តែង ដើម្បីដោះស្រាយបញ្ហាសុខភាពផ្លូវចិត្តសម្រាប់បុគ្គលិកនៅកន្លែងធ្វើការងារ។ ការអំពាវនាវនេះ ធ្លាក់មកក្រោយអង្គការសុខភាពពិភពលោករកឃើញពីការខាតបង់យ៉ាងច្រើនលើសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺធ្លាក់ទឹកចិត្ត និងការថប់អារម្មណ៍។

តាមការប៉ាន់ស្មាន ជារៀងរាល់ឆ្នាំ ដោយសារតែជំងឺធ្លាក់ទឹកចិត្ត ក្តីបារម្ភ និងការថប់អាម្មណ៍ក្នុងថ្ងៃធ្វើការបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកខាតបង់ថវិកាជិត ១ទ្រីលានដុល្លារ។ គោលការណ៍ណែនាំរបស់ WHO ស្តីពីសុខភាពផ្លូវចិត្តដែលមានគោលបំណងឆ្លើយតបនឹងបញ្ហានេះត្រូវបានចេញផ្សាយកាលពីចុងខែកញ្ញាកន្លងទៅ។

គោលការណ៍ណែនាំជាសកលរបស់ WHO ស្តីពីសុខភាពផ្លូវចិត្តនៅកន្លែងធ្វើការណែនាំសកម្មភាពដើម្បីដោះស្រាយហានិភ័យចំពោះសុខភាពផ្លូវចិត្ត ដូចជាបន្ទុកការងារធ្ងន់ អាកប្បកិរិយាអវិជ្ជមាន និងកត្តាផ្សេងទៀតដែលបង្កើតទុក្ខព្រួយនៅកន្លែងធ្វើការ។
ជាលើកដំបូងគេ WHO ណែនាំការបណ្តុះបណ្តាលដល់អ្នកគ្រប់គ្រង ដើម្បីកសាងសមត្ថភាពរបស់ពួកគេក្នុងការជៀសវាងនូវបរិយាកាសការងារដែលមានភាពតានតឹង និងត្រូវដោះស្រាយចំពោះករណីបុគ្គលិកណាដែលមានទុក្ខព្រួយ ឬប៉ះពាល់ផ្នែកអាម្មណ៍។
របាយការណ៍សុខភាពផ្លូវចិត្តរបស់ WHO ដែលបានបោះពុម្ពផ្សាយក្នុងខែមិថុនាឆ្នាំ ២០២២នេះ បង្ហាញថា ក្នុងចំណោមមនុស្សមួយពាន់លាននាក់ដែលរស់នៅជាមួយជំងឺផ្លូវចិត្តក្នុងឆ្នាំ២០១៩ មាន ១៥% ជាមនុស្សពេញវ័យមានអាយុធ្វើការបានជួបប្រទះបញ្ហាផ្លូវចិត្ត។
ការរើសអើង និងវិសមភាពត្រូវបានរកឃើញថាជាកត្តាដែលជះឥទ្ធិពលអវិជ្ជមានដល់សុខភាពផ្លូវចិត្ត។ ក្រៅពីនេះការគំរាមកំហែង និងអំពើហិង្សាផ្លូវចិត្តនៅកន្លែងធ្វើការក៏ជះឥទ្ធិពលអវិជ្ជមានដល់សុខភាពផ្លូវចិត្តដែរ។ ប៉ុន្តែ ការពិភាក្សា ឬការបង្ហាញអំពីសុខភាពផ្លូវចិត្ត នៅតែជាបម្រាមនៅក្នុងការកំណត់នៃការងារនៅទូទាំងពិភពលោក។
គោលការណ៍ណែនាំ ក៏បានណែនាំផងដែរនូវវិធីល្អប្រសើរជាងមុនក្នុងការបំពេញតម្រូវការរបស់បុគ្គលិកដែលមានស្ថានភាពសុខភាពផ្លូវចិត្តមិនល្អ ដោយស្នើអន្តរាគមន៍ដែលគាំទ្រដល់ការវិលត្រឡប់របស់ពួកគេឲ្យទៅធ្វើការវិញ ហើយសម្រាប់អ្នកដែលមានស្ថានភាពសុខភាពផ្លូវចិត្តធ្ងន់ធ្ងរ ត្រូវផ្តល់អន្តរាគមន៍ដែលជួយសម្រួលដល់ការចូលធ្វើការនៅកន្លែងដែលមានប្រាក់ឈ្នួល។ សំខាន់ជាងនេះផងដែរ គោលការណ៍ណែនាំនេះ បានអំពាវនាវឱ្យមានអន្តរាគមន៍សំដៅលើការការពារសុខភាព មនុស្សធម៌ និងបុគ្គលិកសង្គ្រោះបន្ទាន់។
លោកវេជ្ជបណ្ឌិត តេដ្រូស ប្រធានអង្គការសុខភាពពិភពលោកបាននិយាយថា ៖
“វាដល់ពេលហើយដែលត្រូវផ្តោតលើបញ្ហាការងារដែលប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់យើងគ្រប់គ្នា។ សុខុមាលភាពរបស់បុគ្គលម្នាក់ៗ គឺជាហេតុផលគ្រប់គ្រាន់ដើម្បីធ្វើសកម្មភាពឆ្លើយតបនឹងបញ្ហាសុខភាពផ្លូវចិត្តនៅកន្លែងធ្វើការ។ សុខភាពផ្លូវចិត្តមិនល្អ អាចជះឥទ្ធិពលអាក្រក់ដល់ដំណើរការ និងផលិតភាពរបស់បុគ្គលម្នាក់ៗផងដែរ”
សម្រាប់លោកប្រធានអង្គការសុខភាពពិភពលោក គោលការណ៍ណែនាំថ្មីទាំងនេះ អាចជួយការពារស្ថានភាពការងារ និងវប្បធម៌អវិជ្ជមាន និងផ្តល់ការការពារ និងជំនួយសុខភាពផ្លូវចិត្តដែលត្រូវការច្រើនសម្រាប់អ្នកធ្វើការគ្រប់ៗគ្នា៕ អត្ថបទដោយ ៖ លី លីយ៉ា

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content