ក្នុងត្រីមាសដំបូងនៃឆ្នាំ២០២៥ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ១៧២គម្រោង មានទុនវិនិយោគ ប្រមាណ២,៥ពាន់លានដុល្លារ

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានឱ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នេះ CDC បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ១៧២គម្រោងដែលមានទុនវិនិយោគសរុបប្រមាណ ២៥០០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១២ម៉ឺនកន្លែង ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញផ្សាយថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ បានបញ្ជាក់ថា គិតចាប់ពីខែមករា ដល់ដំណាច់ខែមីនា ឆ្នាំ២០២៥ ក្នុងចំណោមគម្រោងវិនិយោគទាំង១៧២គម្រោង មានគម្រោងពង្រីកផលិតកម្មចំនួន ៦គម្រោង ហើយក្នុងចំណោមគម្រោងវិនិយោគទាំងអស់នោះ មានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន៩៩គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបនសេដ្ឋកិច្ចពិសេសចំនួន៧៣គម្រោង ។

យោងតាមសេចក្ដីប្រកាសព័ត៌មានដដែលនេះ ក្នុងត្រីមាសទី១ ឆ្នាំ ២០២៥នេះ ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើង៦៦គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមា​ណជាង៣០៥លានដុល្លារអាមេរិក ស្មើនឹងប្រមាណ១៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥ ។ ដោយឡែកក្នុងខែមីនាកន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៦០គម្រោង ក្នុងទុនវិនិយោគប្រមាណ១,៤ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណជិត ៥ម៉ឺនកន្លែង ក្នុងនោះគម្រោងពង្រីកផលិតកម្មមានចំនួន២គម្រោងផងដែរ ។

ជាការកត់សម្គាល់ ក្នុងត្រីមាសទី១ឆ្នាំ ២០២៥នេះ គម្រោងវិនិយោគធំៗ ដែលមានភាពលេចធ្លោជាងគេប្រចាំត្រីមាសរួមមាន៖ គម្រោងអភិវឌ្ឍន៍ស្ថានីយ៍ផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យចំនួន៣គម្រោង អានុភាពសរុប៣៥០មេហ្កាវ៉ាត់ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ មានទុនវិនិយោគសរុបប្រមាណ ២៥៩លានដុល្លារអាមេរិក បង្កើតការងារបាន១០៩កន្លែង ។

ក្រៅពីនេះមានគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃលោហធាតុចំនួន៣គម្រោង មានទីតាំងនៅខេត្តបន្ទាយមានជ័យ កំពត និងខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៨៣,៣លានដុល្លារអាមេរិក បង្កើតការងារបានចំនួន១១០០កន្លែង។

សូមជម្រាបដែរថា​ ក្នុងឱកាសនៃកិច្ចពិភាក្សាជាមួយវិនិយោគិនថ្មីៗនេះ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជម្រាបជូនអំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជាដែលតែងតែខ្វល់ខ្វាយ និងមានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខទុក្ខរបស់អ្នកវិនិយោគ។ ជាក់ស្តែងបញ្ហាពន្ធ លោក ដូណាល់ ត្រាំ បានប្រកាសព័ត៌មានអំពីការកំណត់ពន្ធទៅលើបណ្តាប្រទេសនានា រួមទាំងប្រទេសកម្ពុជា រាជរដ្ឋាភិបាល បានបើកកិច្ចប្រជុំបន្ទាន់ជាបន្តបន្ទាប់ ដើម្បីប្រមូលនូវធាតុចូលនានា និងពិនិត្យ ឆ្លើយតបទៅនឹងភាគីសហរដ្ឋអាម៉េរិកវិញផងដែរ។

ជាលទ្ធផល រាជរដ្ឋាភិបាលកម្ពុជាបានចេញលិខិតផ្លូវការចំនួន ២ ដែលចេញដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងស្នើឱ្យមានកិច្ចចរចាទ្វេភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជា ការបង្ហាញឆន្ទះក្នុងការបញ្ចុះអត្រាពន្ធ ក្នុងកម្រិត​អតិប្បរមាពី៣៥% មកនៅត្រឹម ៥%, និងស្នើឱ្យមានការពន្យាពេលសម្រាប់អនុវត្តន៍អត្រាពន្ធដែលបានកំណត់។

រាជរដ្ឋាភិបាលកម្ពុជា​ សូមស្នើឱ្យវិនិយោគិនរក្សាភាពស្ងៀមស្ងាត់ បន្តដំណើរការអាជីវកម្មរបស់ខ្លួនជាប្រក្រតី និងរង់ចាំដោយក្តីសង្ឃឹមជឿជាក់មកលើរាជរដ្ឋាភិបាល ក្នុងកិច្ចជំនួបពិភាក្សារវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយសហរដ្ឋអាមេរិក ដើម្បីស្វែងរកដំណោះស្រាយជូនវិនិយោគិន នាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *