របរចិញ្ចឹមក្របីយកកូន ងាយស្រួល ប្រើកម្លាំងតិច និងទទួលបានផលចំណេញច្រើន

ក្របី ជាសត្វមួយប្រភេទដែលកសិករនិយមចិញ្ចឹម ជាពិសេសបងប្អូននៅតំបន់ស្រុកស្រែចំការដែលពីមុនគេយកក្របីប្រើជាកម្លាំងក្នុងការធ្វើភ្ជួររាស់ ប៉ុន្តែបច្ចុប្បន្ននេះ ទីផ្សារសត្វក្របីមានប្រជាប្រិយភាពកាន់តែខ្លាំងទាក់ទងនឹងការចិញ្ចឹមយកសាច់ និងលក់ពូជ។ ក្នុងនោះ ម្ចាស់កសិដ្ឋានចិញ្ចឹមក្របីម្នាក់ក៏បានអះអាងថាការចិញ្ចឹមក្របីគឺពិតជាមានភាពងាយស្រួល ព្រោះប្រើកម្លាំងតិច និងអាចទទួលបានផលច្រើន។

លោក ហុក ហាង ម្ចាស់កសិដ្ឋានចិញ្ចឹមក្របីធម្មជាតិមួយកន្លែងនៅខេត្តកំពង់ចាមបានមានប្រសាសន៍ថា ៖

“ការចិញ្ចឹមក្របីយកកូនគឺងាយស្រួលដោយសារសត្វក្របីងាយស្រួលចិញ្ចឹមជាងគោទៅទៀត ហើយមេក្របីអាចផ្ដល់កូនមួយឆ្នាំមួយរៀងរាល់ឆ្នាំ ហើយអត្រាមេក្របីដែលអាចផលិតកូនបានគឺខ្ពស់ មានន័យថាបើយើងចិញ្ចឹមក្របី ១០ក្បាល ក្នុងមួយឆ្នាំយ៉ាងហោចណាស់ក៏បានកូន ៨-៩ក្បាលដែរ។”

លោកបន្តថា ៖

“ការចិញ្ចឹមក្របី និងគោគឺខុសគ្នា ដោយសារតែក្របីយើងអាចប្រលែងវាទៅរកស៊ីស្មៅជាហ្វូងៗ មិនចាំបាច់មានខ្សែដូចគោទេ ហើយយើងចិញ្ចឹមតាមបែបធម្មជាតិគឺរឹតតែងាយស្រួល ហើយត្រូវការអ្នកមើលថែតិច។ តួយ៉ាង បច្ចុប្បន្នកសិដ្ឋានរបស់ខ្ញុំមានមេក្របីជាង ៧០ក្បាល ហើយទាំងមេទាំងបា ទាំងកូនសរុបមានប្រមាណជាង ១៨០ក្បាល ត្រូវការអ្នកមើលថែតែ ២នាក់ប៉ុណ្ណោះ។”

ពាក់ព័ន្ធនឹងការចិញ្ចឹមវិញ គឺគេលែងក្របីឱ្យស៊ីស្មៅនៅវាលស្រែ ហើយពេលក្របីផើមក៏មិនចាំបាច់មើលថែច្រើននោះដែរ។ ក្រៅពីនេះ អ្វីដែលគេត្រូវយកចិត្តទុកដាក់គឺកត្តាជំងឺដែលអាចកើតឡើងចំពោះក្របីរួមមានជំងឺសារទឹក ដែលជាជំងឺឆ្លង ពុំអាចព្យាបាលបាន និងជំងឺអុតក្ដាម ដែលតម្រូវឱ្យចាក់វ៉ាក់សាំងការពារជំងឺទាំងនេះពីរដងក្នុងមួយឆ្នាំ ដោយចាក់ក្នុងរយៈពេលឆ្លាស់គ្នាប្រមាណ ៣ខែម្ដង។

លោកបន្ថែមទៀតថា ដើម្បីទទួលបានកូនក្របីល្អៗ គេត្រូវរើសយកមេក្របីណាដែលនៅក្មេង និងមានមាឌធំ ហើយចៀសវាងមេចាស់ដែលគេអាចសម្គាល់បានដោយពុំមានរោមនៅស្លឹកត្រចៀក ហើយស្នែងមានគ្រលាក់។ ក្នុងនោះ សម្រាប់តម្លៃមេពូជប្រមាណ ១០លានរៀលក្នុងមួយក្បាល ជាប្រភេទមេធំ ពូជល្អ និងអាចផលិតកូនបានដល់ទៅជា ១០ដង។ 

ដោយឡែក បាក្របីក៏ត្រូវជ្រើសរើសយកបាណាដែរធំ ហើយសម្រាប់សកិដ្ឋាននេះមានមេ៧០ក្បាល តែគេប្រើបាតែមួយប៉ុណ្ណោះ ព្រោះក្នុងហ្វូងតែមួយអាចដាក់បានតែបាមួយ ចៀសវាងក្របីបាមានជម្លោះ។ សម្រាប់បាក្របីក្នុងក្រោល គេអាចប្រើបានប្រមាណ ៣ឆ្នាំ ព្រោះបន្ទាប់ពីបីឆ្នាំហើយកូនរបស់វាធំល្មមឡើងបាបាន ពោលគឺត្រូវការបាថ្មី។

គួរបញ្ចាក់ដែរថា លោក ហុក ហាង ចាប់ផ្ដើមចិញចញ្ចឹមមេក្របីនៅឆ្នាំ២០១៩ ដោយការចាប់ផ្ដើមដំបូងមានមេប្រមាណ ២០ក្បាលប៉ុណ្ណោះ តែសម្រាប់រយៈពេល៤ឆ្នាំនេះចំនួនក្របីក្នុងកសិដ្ឋានរបស់លោកឡើងដល់ជិត ២០០ក្បាលផងដែរ។ ក្រៅពីកូនក្របី ពីមុនលោកក៏មានលក់ជាក្របីសាច់ ដែលភាគច្រើនគេរើសលក់តែក្របីស្ទាវ អាយុត្រឹម ២ខួប ដែលអាចលក់បានក្នុងតម្លៃ ៣.៥ – ៤លានរៀល។

ចុងក្រោយ ម្ចាស់កសិដ្ឋានរូបនេះក៏បានចែករំលែកដែរថា ដើម្បីឱ្យសត្វក្របីអាចធំធាត់ល្អអាស្រ័យលើការជ្រើសរើសពូជផង និងស្មៅដែលផ្ដល់ឱ្យសត្វផងដែរ។ ក្រៅពីនេះអ្នកចិញ្ចឹមក៏ត្រូវប្រើថ្នាំទម្លាក់សត្វល្អិតដើម្បីការពារចៃ និងវ៉ាក់សាំង ឱ្យបានត្រឹមត្រូវផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ