ក្រុមហ៊ុនអ្នកផលិតដ្រូនធំបំផុតរបស់ពិភពលោកចាប់ផ្តើមតវ៉ាក្តីជាមួយនឹងមន្ទីរប៉ង់តាហ្គោនជុំវិញបញ្ហាដាក់ក្នុងបញ្ជីខ្មៅ

បរទេស ៖ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោនបានដាក់សំពាធ និងបន្តតាមដានយ់ាងតឹងរឹងទៅលើប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនអ្នកផលិតដ្រូនដ៏ធំបំផុតរបស់ពិភពលោក DJI ។

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងប្រទេសចិនមួយនេះគឺជាអ្នកក្តោបក្តាប់ចំណែកទីផ្សារសកលដ្រូនសម្រាប់ប្រើប្រាស់ធំជាងគេបំផុត ប៉ុន្តែក្រុមហ៊ុននេះក៏តែងតែទទួលរងនូវការចោទប្រកាន់ជានិច្ចពីសំណាក់មន្ទីរប៉ង់តាហ្គោនថាមានការពាក់ព័ន្ធទៅនឹងរដ្ឋាភិបាលទីក្រុងប៉េកាំង ដូចជា ការតាមឃ្លាំមើល និងគ្រប់គ្រងជនជាតិភាគតិចនៅក្នុងប្រទេសចិន ព្រមទាំងការចោទប្រកាន់ជាច្រើនទៀតដូចជាជាប់ពាក់ព័ន្ធទៅនឹងជាមួយភាគីរុស្ស៊ី ក្នុងសង្គ្រាមជាមួយនឹងអ៊ុយក្រែនដែលរហូតមកដល់ពេលបច្ចុប្បន្ននេះនៅបន្តបង្ហូរឈាមដាក់គ្នានៅឡើយ។

ក្រោយការអត់ធ្មត់មួយរយៈកន្លងមកនេះ ជាពិសេសបន្ទាប់ពីត្រូវបានអាមេរិកដាក់បញ្ចូល DJI ទៅក្នុងបញ្ជីខ្មៅកាលពីឆ្នាំ២០២២ ថាជាក្រុមហ៊ុនដែលមានពាក់ព័ន្ធទៅនឹងកងកម្លាំងយោធារបស់រដ្ឋាភិបាលក្រុងប៉េកាំងផងនោះ នៅទីបំផុតក្រុមហ៊ុនយក្សនេះបានសម្រេចចិត្តក្នុងការដាក់ពាក្យបណ្តឹងប្រឆាំងជាមួយនឹងមន្ទីរប៉ង់តាហ្គោនហើយកាលពីថ្ងៃទី១៨ ខែតុលាកន្លងទៅនេះ។

ព័ត៌មាននេះត្រូវបានយកមកចេញផ្សាយដោយកាសែត AFP ខណៈដែល DJI បានប្តឹងថា ក្រសួងការពារជាតិអាមេរិក ហៅកាត់ថា DoD បានធ្វើការសម្រេចចិត្តខុសឆ្គងចំពោះទំនាក់ទំនងរវាង DJI និងយោធាចិន។ បន្ថែមពីនេះ DJI បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះថា កន្លងមកអស់រយៈពេល១៦ខែហើយដែលក្រុមហ៊ុនបានព្យាយាមក្នុងការទាក់ទង និងពន្យល់ទៅកាន់ក្រសួងការពារជាតិអាមេរិកដើម្បីបញ្ជាក់ពីភាពស្មោះត្រង់ក្នុងប្រតិបត្តិការអាជីវកម្ម ប៉ុន្តែពុំទទួលបានការដំណោះស្រាយណាល្អប្រសើរឡើយរហូតដល់ជម្រើសចុងក្រោយគឺត្រូវតែដាក់ពាក្យប្តឹងទៅកាន់តុលាការសហព័ន្ធ។

ក្រុមហ៊ុនបានបញ្ចាក់សាជាថ្មីទៀតថា៖ DJI មិនត្រូវបានគ្រប់គ្រង ឬត្រួតពិនិត្យដោយកងកម្លាំងយោធាចិននោះឡើយ ហើយកន្លងមកក្រសួងការពារជាតិអាមេរិកក៏បានទទួលស្គាល់ហើយថា DJI គឺជាអ្នកផលិតដ្រូនសម្រាប់ប្រើប្រាស់ដោយជនស៊ីវិល និងដ្រូនបែបពាណិជ្ជកម្មប៉ុណ្ណោះ ពោលគឺមិនមានការពាក់ព័ន្ធទៅនឹងសកម្មភាពយោធា ឬមុខងារជាដ្រូនយោធានោះឡើយ។

គួរឲ្យដឹងដែរថា ក្រុមហ៊ុន DJI ត្រូវបានបង្កើតឡើងដំបូងតាំងតែពីឆ្នាំ២០០៦ ហើយបច្ចុប្បន្នត្រូវបានគេចាត់ទុកថាជាក្រុមហ៊ុនអ្នកផលិតយន្តហោះដ្រូនធំជាងគេបំផុតរបស់ពិភពលោកសម្រាប់ទីផ្សារពាណិជ្ជកម្មប៉ុណ្ណោះ។ កេរ្ត៍ឈ្មោះរបស់ DJI មានភាពល្បីល្បាញកាន់តែខ្លាំងដោយសារតែបានជួយឲ្យសកម្មភាពប្រើប្រាស់ដ្រូនកាន់តែមានអត្ថប្រយោជន៍ចំពោះវិស័យជាច្រើនគិតចាប់តាំងពីការថតរូបថតវិដេអូ, ប្រើជាជំនួយក្នុងការធ្វើកសិកម្ម ព្រមទាំងប្រតិបត្តិការស្វែងរង និងជួយសង្គ្រោះ ហើយក៏ប្រើសម្រាប់សុវត្ថិភាពនៅតាមទីសាធារណៈផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ