ទីផ្សារ​អាផាតមិន ​រក្សា​តម្លៃថេរ​ក្នុង​រយៈពេល ៣ឆ្នាំចុងក្រោយនេះ

ភ្នំពេញ ៖ អាផាតមិន ជាផ្នែកមួយនៃទីផ្សារអចលនទ្រព្យ​ក្នុង​ប្រទេស ​និ​ងបានចូលរួម​ចំណែក​ដល់​វិស័យ​បដិសណ្ឋារកិច្ច​របស់​កម្ពុជា​ ។ ដោយឡែក នៅ​ក្នុង​រយៈ​ពេល​៣ឆ្នាំចុងក្រោយនេះ ទីផ្សារ​អា​ផាត​មិនហាក់មិនមានការ​ប្រែប្រួលនោះ​ទេ ពោលគឺរក្សាបាននូវ​តម្រូវការ និងតម្លៃថេរ ។

យោងតាម​របាយការណ៍របស់​ក្រុមហ៊ុន CBRE Cambodia ចេញផ្សាយសម្រាប់​ត្រីមាសទី​៣ ឆ្នាំ២០២៤​​បាន​បង្ហាញឱ្យឃើញថា ទីផ្សារជួល​អាផាតមិន​​បានរក្សា​តម្លៃ​ថេរ​ក្នុង​ត្រី​មាស​ទី៣​នេះ បើធៀបនឹង​ត្រីមាសទី២ ​និង​ទី​១​ឆ្នាំ ២០២៤ ដោយមានកា​រប្រែ​ប្រួលតិច​តួច​បំផុត ។

របាយការណ៍នេះ បានបង្ហាញថា​ តម្លៃជួល​អាផាតមិន​ក្នុងមួយម៉ែត្រ​ការ៉េ​មានតម្លៃជិត​១៥​ដុល្លារ​អាមេរិក​ក្នុង​មួយខែសម្រាប់អាផាតមិន​ប្រភេទកម្រិត​ B ។ តម្លៃនេះ បើធៀបនឹង​ត្រី​មាស​ទី​​២ឆ្នាំ ២០២៤​ មាន​ការ​កើន​ឡើង​តែ ២.៩​ភាគរយ​ប៉ុណ្ណោះ ។ សម្រាប់អាផាត​មិន​កម្រិត​ A ( Grade A ) មានតម្លៃ ប្រមាណ២០​ដុល្លារ​អា​មេ​រិកក្នុងមួយម៉ែត្រ​ការ៉េ​ក្នុងមួយខែ ។ បើ​ប្រៀប​ធៀប​ជាមួយ​នឹង​ត្រី​មាសទី២ឆ្នាំ២០២៤ ​ដូច​គ្នា​ មានកំណើន​ត្រឹ​មតែ​ ​១,២ភាគរយប៉ុណ្ណោះ ។​

យោងទៅលើ​របាយការណ៍​ដដែលនេះ បានបង្ហាញថា ចាប់តាំងពី​អំឡុង​ឆ្នាំ២០២២​ ដល់​ត្រីមាស​ទី៣​ឆ្នាំ ២០២៤​នេះ តម្លៃនៃការ​ជួលអាផាតមិន​នៅក្នុង​រាជធានីភ្នំពេញ​ស្ទើរ​តែ​មិន​មាន​​​ការ​ប្រែ​ប្រួល​នោះទេ​ ជាក់ស្ដែង​នៅក្នុ​ងត្រីមាសទី២ឆ្នាំ ២០២២​ ​អាផាត​មិនកម្រិត​ B មានតម្លៃប្រហាក់​ប្រហែល​នឹង​១៥ដុល្លារ​អាមេរិក​ក្នុងមួយម៉ែត្រ​ការ៉េ​ក្នុងមួយខែ ហើយ​រហូត​ដល់​​​ត្រីមាស​ទី៣ឆ្នាំ​២០២៤​នេះ តម្លៃ​នៃការជួល​អាផាតមិន​ប្រភេត​នេះ ក៏នៅតែមានតម្លៃប្រហាក់​ប្រហែល​នឹង​១៥​ដុល្លា​រអាមេរិកដូចគ្នា​​ក្នុងមួយម៉ែត្រ​ការ៉េ ក្នុងមួយខែ​ ។ ដោយ​ឡែក​អា​ផា​តមិន​កម្រិត​A ដែល​ដាក់ជួល​ក្នុង​តម្លៃ ប្រមាណ២០​ដុល្លារអាមេរិកក្នុងមួយខែក្នុងមួយម៉ែត្រ​ការ៉េ​​ កាលពី​ត្រីមាសទី​២​ឆ្នាំ ២០២២ រហូតដល់​ត្រីមាសទី​៣ឆ្នាំ ២០២៤​នេះ តម្លៃ​នៃការ​​ជួ​លអាផាតមិន​កម្រិត​ A ក៏នៅតែមានតម្លៃ ប្រមាណ២០​ដុល្លារអាមេរិកដដែល ។

តាមរបាយការ​ណ៍បង្ហាញថា ក្នុងឆ្នាំ ២០២៤​នេះ អាផាតមិនដែល​បានដាក់​បញ្ចូល​ក្នុងទីផ្សារ​ មានចំនួន​ប្រមាណ៤.៥០០យូនីត ក្នុង​រាជធានីភ្នំពេញ ហើយ​ចំនួននេះ បើធៀបនឹង​ឆ្នាំ ២០២៣​កន្លងទៅ មានកំណើន​តិច​តួច​ប៉ុណ្ណោះ ។​

បើតាម​លោក​ ប៉ូ អ៊ាវគង់​​ អគ្គនាយក​ក្រុមហ៊ុនអចលនទ្រព្យ Advance បានឱ្យដឹងថា ទីផ្សារ​អាផាតមិន​ភាគ​ច្រើនពឹង​លើភ្ញៀវ​ទេសចរ​បរទេស ឬជនបរទេស​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា និង​ស្នាក់​នៅ​ក្នុងប្រ​ទេស​កម្ពុជា​ ។ ចាប់តាំងពីវិបត្តិកូវីដ​១៩ ទីផ្សារមួយនេះ​ហាក់​មានការ​ថមថយ​ ហើយរហូតមកដល់ពេលនេះ ក៏ឃើញថា​តម្រូវការ​លើផ្នែកអាផាតមិន​នៅ​តែ​មាន​កម្រិត​តិចតួចធៀប​នឹង​ឆ្នាំមុនពេល​មានវិបត្តិ​កូវីដ​១៩ ។

លោកបន្តថា​ សម្រាប់វិស័យ​អចលនទ្រព្យកម្ពុជា ចាប់ពីពេលនេះតទៅ គឺត្រូវ​ធ្វើ​សកម្មភាព​តាមបែប​បរិបទ​ថ្មី ដោយ​វិស័យនេះ​នឹងមិនអាច​ងើបឬមានសកម្មភាព វិនិយោគ​និង​តម្រូវខ្លាំង​ដូច​មុន​ឆ្នាំ ២០២០​នោះទេ ប៉ុន្តែ អ្នកវិនិយោគ​ អ្នកអភិវឌ្ឍន៍ក្នុងវិស័យនេះ អាច​រក​វិធីសាស្ត្រ​ក្នុងការ​រកចំណូល​ពីវិស័យ​នេះ ដូចជាការ​កែច្នៃ​អចលនទ្រព្យ​ណាដែលមិនមានចំណូល​​ ឱ្យ​ទទួលបាន​ចំណូល ជាក់ស្ដែង​ក៏មានម្ចាស់អចលនទ្រព្យជាច្រើន​បាន​កែច្នៃ ដើម្បីរក​ចំណូល​ក្នុងពេល​កំពុង​រង់ចាំ​វិនិយោគិនមក​បណ្ដាក់ទុន​​ ក្នុងនោះមាន​ដីទំនេរ​ជាច្រើន​កន្លែង​ត្រូវ​រៀបចំជា​ផ្សារ​រាត្រី​ ផ្សារសហគមន៍ សម្រាប់ជួល​ឱ្យ​អាជីវករ​ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា