សហគមន៍ព្រៃឈើ កសិកម្ម និងនេសាទ នឹងបំប្លែងជាសហគមន៍អេកូទេសចរណ៍ធម្មជាតិបម្រើឱ្យវិស័យទេសចរណ៍

ភ្នំពេញ ៖ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (គ.ជ.អ.អ) បានបើកកិច្ចប្រជុំលើកទី១ របស់ខ្លួនដ៏មានសារ:សំខាន់មួយ ដើម្បីធ្វើបទអន្តរាគមន៍ដោយសង្ខេបអំពីរបៀបវារ:នៃកិច្ចប្រជុំ និងមូលបទសំខាន់ៗដែល គ.ជ.អ.អ នឹងលើកយកមកពិនិត្យ និងពិភាក្សាគ្នាអំពីស្ថានភាពនៃដំណើរការអភិវឌ្ឍប្រកបដោយផ្លែផ្កា ពិសេសសក្តានុពលវិស័យទេសចរណ៍ និងវិស័យសំខាន់ៗផ្សេងៗទៀត ដែលនឹងការរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច ពិសេសក្នុងកាលៈទេសៈនៃវិបត្តិជំងឺកូវីដ-១៩។

ឯកឧត្តម ថោង ខុន ក្រសួងទេសចរណ៍ជាប្រធាន គ.ជ.អ.អ បានលើកឡើងពីស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្ត ប្រកប​ដោយសុឆន្ទៈសហការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការបន្តកិច្ចសហការជាមួយគ្រប់ដៃគូដើម្បីពង្រឹង និងពង្រីកប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយជាតិអេកូទេសចរណ៍ និងផែនការសកម្មភាពសំខាន់ៗរបស់ គ.ជ.អ.អ ដោយបន្តជំរុញ គាំទ្រ និងលើកទឹកចិត្តដល់ការវិនិយោគវិស័យទេសចរណ៍ អេកូទេសចរណ៍។

ឆ្លើយតបទៅនឹងវិធានសុវត្ថិភាពទេសចរណ៍ ដោយមិនមើលរំលងគោលការណ៍ប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ»រួមទាំងវិស័យកសិកម្មមានដូចជា ៖ សហគមន៍កសិកម្ម សហគមន៍ព្រៃឈើ និងសហគមន៍នេសាទ ដើម្បីលើកកម្ពស់សេដ្ឋកិច្ច កម្រិតជីវភាពរបស់ប្រជាសហគមន៍ដែលប្រកបមុខរបរកសិកម្មជាចម្បង ក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីឆ្នាំ២០២១- ២០២៣ តាមយុទ្ធសាស្រ្ត «អភិក្រមផ្ការីក របស់រាជរដ្ឋាភិបាល»។

ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធាន គ.ជ.អ.អ បានរំលេចអំពីសក្តានុពលនៃសហគមន៍នេសាទ សហគមន៍ព្រៃឈើ និងសហគមន៍កសិកម្ម ដែលអាចប្រែក្លាយទៅជាសហគមន៍អេកូទេសចរណ៍បាននាពេលអនាគត ។ បច្ចុប្បន្នមានសហគមន៍នេ​ សាទចំនួន ១៣១ ក្នុងចំណោម ៥១៦ ដែលមានសក្តានុពលភាពប្រែក្លាយជាសហគមន៍ទេសចរណ៍ធម្មជាតិ។

បច្ចុប្បន្នមានសហគមន៍នេសាទចំនួន ២៧ បាននឹងកំពុងដំណើរការទេសចរណ៍ធម្មជាតិនៅតំបន់មាត់ សមុទ្រ និងតំបន់បឹងទន្លេសាបនៅក្នុង១២ខេត្ត (ក្រចេះ ស្ទឹងត្រែង តាកែវ សៀមរាប បាត់ដំបង ពោធិ៍​សាត់ កំពង់ឆ្នាំង បន្ទាយមានជ័យ កំពត ព្រះសីហនុ កែប និងខេត្តកោះកុង)។ ចំណែកសហគមន៍ព្រៃឈើ យើងមានចំនួន ៦៤៣ ក្នុងនោះបានធ្វើផែនការគ្រប់គ្រងចំនួន ១០៣ ព្រមទាំងមានតំបន់ព្រៃឈើតាមបណ្តោយដងស្ទឹង ព្រែក បឹង ក្នុងដែនព្រៃបម្រុងទុកអចិន្ត្រៃយ៍ ចម្ការឈើដាំ ស្ថានីយផ្សព្វផ្សាយ និងស្តារ ព្រៃ-ឈើ ចម្ការកសិ-រុក្ខកម្ម ចម្ការរុក្ខទិវាថ្នាក់ជាតិ និងក្រោមជាតិ ដែលអាចអភិវឌ្ឍទេសចរណ៍ធម្មជាតិ កសិ-ទេសចរណ៍ និងតំបន់លំហែកម្សាន្តផងដែរ។

ដោយឡែកសហគមន៍កសិកម្មចំនួន ១ ២១៧ ក្នុងនោះមានសហគមន៍ផលិតបន្លែចំនួន ២៥៩ និងសហភាពសហគមន៍កសិកម្មចំនួន ១១។ នាពេលអនាគត សហគមន៍កសិកម្មមួយចំនួនអាចនឹងបង្កើតមុខរបរថ្មីមួយដែលហៅថា «កសិ-ទេសចរណ៍» សម្រាប់ផ្តល់ឱកាសដល់អ្នកទេសចរណ៍ក្នុងស្រុក និងទេស​ចរបរទេសបានទៅទស្សនាកសិដ្ឋាន ដែលសហគមន៍ អាចផ្តល់ជាកន្លែងឱ្យអ្នកទេសចរណ៍ទៅទស្សនានោះរួមមាន ៖ ដំណាំស្រូវ ដំណាំម្រេច ដំណាំបន្លែ ស្វាយកែវរមៀត ស្វាយចន្ទី មៀនប៉ៃលិន និងកៅស៊ូជាដើម។ ហេតុដូច្នេះ មានសហគមន៍កសិកម្មមួយចំនួន អាចក្លាយជាសហគមន៍កសិកម្ម កសិ-ទេសចរណ៍ នៅពេលអនាគត ប្រសិនបើសហគមន៍កសិកម្មចង់បង្កើតមុខរបរថ្មីស្តីពី កសិ-ទេសចរណ៍ នៅក្នុងសហគមន៍កសិកម្មរបស់ខ្លួនរួមទាំងសហគមន៍នេសាទ និងសហគមន៍ព្រៃឈើផងដែរ។

យ៉ាងណាក្តី គ.ជ.អ.អ ជឿជាក់ថាកិច្ចប្រជុំនេះ មិនត្រឹមតែជួយលើកកម្ពស់ការប្រាស្រ័យទាក់​ទង និងកិច្ចសហប្រតិបត្តិការក្នុងចំណោមស្ថាប័នរបស់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសពិភាក្សាផ្លាស់ប្តូរទស្សនៈដើម្បីស្វែងរកវិធីដោះស្រាយបញ្ហាប្រឈមនានាសំដៅឆ្ពោះទៅសម្រេចគោលដៅនៃការគ្រប់គ្រងអភិវឌ្ឍសហគមន៍ទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍ប្រកបដោយចីរភាពតាមអភិក្រម «រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍» ក្នុងស្មារតីម្ចាស់ការទទួលខុស ត្រូវក្នុងបុព្វហេតុចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនល្បឿនកំណើនសេដ្ឋកិច្ច អភិវឌ្ឍន៍តំបន់ជនបទ ការបង្កើនសក្តានុពលទេសចរណ៍ធម្មជាតិ ឆ្លើយតបទៅនឹងគោលនយោបាយជាតិអេកូទេសចរណ៍ឆ្នាំ២០១៩-២០៣០៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ