អន្តរជាតិ ៖ ធនាគារកណ្តាលរុស្ស៊ីបានដំឡើងអត្រាការប្រាក់របស់ខ្លួនពី ៩.៥% ដល់ដល់ ២០% កាលពីថ្ងៃចន្ទ ដែលចាត់ទុកជាវិធានការបន្ទាន់មួយ ហើយអាជ្ញាធរបានបញ្ជាឱ្យក្រុមហ៊ុនដែលផ្តោតលើការនាំចេញឱ្យលក់ចេញនូវរូបិយប័ណ្ណបរទេស ខណៈប្រាក់រូប្ល (Ruble) បានធ្លាក់ចុះដល់កម្រិតទាប។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន រ៉យទ័រ កាលពីម្សិលមិញ។

ប្រាក់រូប្លបានធ្លាក់ចុះកម្រិតទាបធៀបនឹងប្រាក់ដុល្លារ លើវេទិកាជួញដូររូបិយប័ណ្ណអេឡិចត្រូនិក EBS បន្ទាប់ពីប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យបញ្ជាការយោធារបស់ខ្លួនដាក់កងកម្លាំងប្រដាប់អាវុធនុយក្លេអ៊ែរកាលពីថ្ងៃអាទិត្យ ខណៈលោកខាងលិចបានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងរុស្ស៊ី។ (សូមបញ្ជាក់ថា ប្រាក់រូប្លរបស់រុស្ស៊ី ធ្លាក់ប្រមាណ ៣០% ធៀបនឹងប្រាក់ដុល្លារ)

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Anton Siluanov បាននិយាយថា នៅក្នុងគោលបំណងដើម្បីគាំទ្រប្រាក់រូប្ល អាជ្ញាធររុស្ស៊ីបានប្រាប់ក្រុមហ៊ុននាំចេញរបស់រុស្ស៊ីឱ្យលក់ចេញ ៨០% នៃប្រាក់ចំណូលជារូបិយប័ណ្ណបរទេសរបស់ពួកគេនៅលើទីផ្សារ។
ដោយបង្ហាញពីវិធានការបន្ទាន់ថ្មីនេះ ទេសាភិបាលធនាគារកណ្តាល Elvira Nabiullina បាននិយាយថា ធនាគារកណ្តាលបានបញ្ឈប់ការធ្វើអន្តរាគមន៍កាលពីថ្ងៃចន្ទ ដោយសារតែការដាក់ទណ្ឌកម្មចុងក្រោយបំផុតពីបណ្តាប្រទេសលោកខាងលិច ដែលបង្ហាញថា ប្រាក់រូប្លត្រូវបានគាំទ្រដោយអ្នកចូលរួមទីផ្សារដែលមិនបញ្ចេញឈ្មោះផ្សេងទៀត។
លោក Nabiullina បាននិយាយថា ធនាគារនៃប្រទេសរុស្ស៊ីបានលក់ប្រាក់ប្រហែល ១ពាន់លានដុល្លារពីទុនបម្រុងរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ទី២៤ ខែកុម្ភៈ ដែលជាថ្ងៃដែលប្រទេសរុស្ស៊ីបានចាប់ផ្តើមនូវអ្វីដែលខ្លួនហៅថា “ប្រតិបត្តិការពិសេស” នៅក្នុងប្រទេសអ៊ុយក្រែន ហើយក៏បានអនុវត្តការលក់រូបិយប័ណ្ណបរទេសកាលពីថ្ងៃសុក្រផងដែរ។
លោក Nabiullina បាននិយាយថា ៖
“ដោយសារតែការរឹតបន្តឹងលើការប្រើប្រាស់មាសបម្រុងជាប្រាក់ដុល្លារ និងអឺរ៉ូ អន្តរាគមន៍មិនត្រូវបានអនុវត្តដោយពួកយើងនៅថ្ងៃនេះឡើយ។ លោក Nabiullina ក៏បាននិយាយផងដែរថា ប្រទេសរុស្ស៊ីមានការជំនួសផ្ទៃក្នុងសម្រាប់ប្រព័ន្ធទូទាត់អន្តរជាតិ SWIFT ដោយបន្ថែមថាសមភាគីបរទេសអាចចូលរួមជាមួយប្រព័ន្ធនេះបាន៕”

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content