អាមេរិក ៖ ឆ្នាំ២០២១ ជាឆ្នាំដែលសហរដ្ឋអាមេរិកបានទទួលរងការខូចខាត បង់ទ្រព្យសម្បត្តិច្រើនបំផុតក្នុងប្រវត្តិសាស្ត្រដែលបណ្តាលមកដោយសារតែគ្រោះធម្មជាតិភ្លើងឆេះព្រៃ ជាពិសេសនៅរដ្ឋកាលីហ្វ័រញាំ។ ហេតុការណ៍ភ្លើងឆេះព្រៃដល់ទៅ ៥៨ ៩៨៥ ដង បានកើតឡើងកាលពីឆ្នាំ២០២១ ដែលក្នុងនោះវាបានធ្វើឲ្យប៉ះពាល់ទៅដល់ផ្ទៃដីប្រមាណជា ៧,១លានអា ឬប្រមាណជា ២,៨៧លានហិកតា ធៀបទៅនឹងរបាយការណ៍ដំបូងកាលពីឆ្នាំ១៩៨៣ ដែលអាមេរិកធ្លាប់កត់ត្រាមានត្រឹមតែ ១៨ ២២៩លើក និងខូចខាតផ្ទៃដីត្រឹមតែ ១.៣លានអារ។

ដោយឡែកកាលពីឆ្នាំ២០២០ គិតជាទឹកប្រាក់ខូចខាតសរុប អាមេរិកបានបាត់បង់ដោយសារភ្លើងឆេះព្រៃមានទៅដល់ ១៦,៥ពាន់លានដុល្លារគឺជាកំណត់ត្រាដ៏អាក្រក់បំផុតទី៣ក្នុងប្រវត្តិសាស្ត្រអាមេរិក។
ដោយសារមើលឃើញពីបញ្ហា និងផលលំបាកដែលពលរដ្ឋអាមេរិករស់នៅក្បែរទៅនឹងតំបន់ឆេះព្រៃច្រើនបំផុតនោះ កម្មវិធីច្នៃប្រឌិតមួយត្រូវបានកកើតឡើងតាមរយៈការប្រើប្រាស់វិធីដ៏សាមញ្ញមួយដែលអាចបញ្ជៀសលំនៅដ្ឋានរបស់ពលរដ្ឋចេញពីហេតុការណ៍ភ្លើងឆេះព្រៃបាន ហើយគម្រោងនេះបានដាក់ឲ្យធ្វើការសាកល្បងរយៈពេល២ឆ្នាំមកហើយ។

គម្រោងកម្មវិធីដែលមានឈ្មោះថា Grazing Pilot Program បានឈានចូលដល់ឆ្នាំទី២ហើយនៃការសាកល្បង។ គម្រោង Grazing បានប្រើប្រាស់សត្វចៀម និងពពែដល់ទៅជាង ១ ០០០ក្បាលនៅតាមតំបន់មួយចំនួនដែលសំបូរទៅដល់ស្មៅក្រាស់ៗដែលជឿជាក់ថា ជាទីកន្លែង និងជាកត្តាដ៏សំខាន់ដែលនាំឲ្យហេតុការណ៍ឆេះព្រៃមានល្បឿនលឿន និងទំហំធំ។
ជាទូទៅរដូវភ្លើងឆេះព្រៃតែងតែកើតឡើងនៅរដូវក្តៅ ហើយនៅរដ្ឋកាលីហ្វ័រញ៉ាវិញជាទូទៅវាអាចកើតឡើងនៅចន្លោះខែកក្កដាទៅដល់ខែកញ្ញាឬតុលា។ កម្មវិធីសាកល្បងដែលកំពុងអនុវត្តនៅក្នុងរដ្ឋធានី Sacramento រដ្ឋកាលីហ្វ័រញ៉ាចំនួន២លើកក្នុងមួយឆ្នាំ ដែលមួយលើកអាចនឹងចំណាយពេលឲ្យសត្វទាំងនេះរស់នៅ និងបន្តស៊ីស្មៅទាំងនោះរយៈពេលយ៉ាងហោចណាស់១ខែមុនពេលដែលពួកវាត្រូវបានបញ្ចូនទៅកាន់ទីកន្លែងរស់នៅរបស់វាវិញ។
ក្រៅតែពីរដ្ឋធានី Sacramento ហើយនោះ សូម្បីតែទីក្រុង Rancho Santa Fe ដែលស្ថិតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាដូចគ្នា ក៏កំពុងអនុវត្តកម្មវិធីដ៏គួរឲ្យចាប់អារម្មណ៍នេះផងដែរ ដោយសង្ឃឹមថានឹងអាចកាត់បន្ថយហានិភ័យ ព្រមទាំងការខាតបង់ដ៏ធ្ងន់ធ្ងររបស់រដ្ឋកាលីហ្វ័រញ៉ាំក៏ដូចជាតំបន់ផ្សេងទៀតនៅទូទាំងប្រទេស៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 15/08/2026
NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content