ភ្នំពេញ ៖ វិស័យកាត់ដេរបានចូលរួមចំណែកប្រមាណ ១១% នៃផលិតផលក្នុងស្រុកសរុបក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ហើយគិតត្រឹម ឆ្នាំ២០២១ វិស័យនេះបានស្រូបយកទុនវិនិយោគប្រមាណជាង ៧ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងប្រមាណ ១៧% នៃការវិនិយោគផ្ទាល់ពីបរទេសសរុបនៅកម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ផ្អែកលើមូលដ្ឋាននៃសុខសន្តិភាព និងស្ថិរភាពនយោបាយ, វិស័យកាត់ដេរបានរួមចំណែកយ៉ាងខ្លាំងក្លាដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ ដោយបានទាក់ទាញទុនវិនិយោគពីបរទេស, បង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ, ជាពិសេស បាន និងកំពុងដើរតួយ៉ាងសំខាន់សម្រាប់ការនាំចេញផលិតផលរបស់កម្ពុជា។

ចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ១៩៩០ រហូតដល់ឆ្នាំ២០០៨, វិស័យកាត់ដេរបានរួមចំណែកប្រមាណ ៩៥% និងបន្ទាប់ពីវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៩ មកដល់បច្ចុប្បន្ន, វិស័យនេះនៅបន្តឈរនៅលំដាប់ទីមួយ ពោលគឺរួមចំណែកជាមធ្យមជាង ៧០% នៃការនាំចេញសរុបរបស់កម្ពុជា ខណៈដែលកម្ពុជាបាន និងកំពុងធ្វើពិពិធកម្មការនាំចេញផលិតផលផ្សេងទៀត ដូចជា កង់, គ្រឿងបន្លាស់រថយន្ត និង គ្រឿងបង្គុំអេឡិចត្រូនិក ជាដើម។
ទន្ទឹមនេះ ក្រោមប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ដែលកម្ពុជាទទួលបាននៅឆ្នាំ២០១៦, វិស័យនេះបានបង្ហាញចលនាការល្អ ដោយសម្រេចបានកំណើនខ្ពស់នៃការនាំចេញ និងការធ្វើពិពិធកម្មផលិតផល តាមរយៈការកើនឡើងនូវការនាំចេញផលិតផលធ្វើដំណើរ ដូចជា វ៉ាលីសកាបូប ស្តាយ, កាបូបយួរដៃ និង កាបូបលុយ ។ល។ ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។
ក្នុងរយៈពេលមធ្យម និងវែង, វិស័យកាត់ដេរនឹងនៅតែបន្តជាចន្ទល់កំណើនសេដ្ឋកិច្ច មួយប្រកបដោយសក្តានុពល តាមរយៈការពង្រីក និងពង្រឹងមូលដ្ឋានឧស្សាហកម្មក្នុងស្រុក សម្រាប់ការនាំចេញ និងការចូលរួមតភ្ជាប់សេដ្ឋកិច្ចជាតិទៅនឹងខ្សែច្រវាក់តម្លៃតំបន់ និងសកល, ដោយឈរលើកត្តាឧត្តមភាពប្រកួតប្រជែងមួយចំនួន ជាពិសេស (១).ប្រាក់ឈ្នួល និងថ្លៃផលិតកម្មប្រកួតប្រជែង, (២).ប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្ម និង (៣).បរិយាកាសវិនិយោគអំណោយផលជាដើម។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ៖
“ជាក់ស្ដែង, ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ, តម្លៃបន្ថែមរបស់វិស័យកាត់ដេរ មានចំណែកប្រមាណ ១១% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ហើយគិតត្រឹមឆ្នាំ២០២១ ជាទិន្នន័យស្តុក, វិស័យនេះបានស្រូបយកទុនវិនិយោគប្រមាណជាង ៧ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងប្រមាណ ១៧% នៃការវិនិយោគផ្ទាល់ពីបរទេសសរុបនៅកម្ពុជា និងបានចូលរួមទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា យ៉ាងហោចណាស់ពី ២,៥ ទៅ ៣ លាននាក់ ដែលកំពុងអាស្រ័យផល, ទាំងដោយផ្ទាល់ និងដោយប្រយោល”
ការរីកចម្រើន និងការចូលរួមជាសារវន្តរបស់វិស័យកាត់ដេរក្នុងដំណើរការនៃកិច្ចអភិវឌ្ឍន៍ជាតិ គឺជាសមិទ្ធផលជាក់ស្ដែងនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល តាមរយៈការលើកកម្ពស់បរិយាកាសវិនិយោគ និងការដាក់ចេញគោលនយោបាយគាំទ្រនានា។ ទោះជាយ៉ាងនេះក្តី, រចនាសម្ព័ន្ធនៃវិស័យកាត់ដេរនៅមិនទាន់មានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៅឡើយដោយសារ៖ (១)-វិស័យកាត់ដេរបន្តស្ថិតនៅជាមជ្ឈមណ្ឌលផលិតកម្មមានតម្ល បន្ថែមទាបនៅឡើយ និង (២)-កម្រិតសមាហរណកម្មនៃឧស្សាហកម្មគាំទ្រ ក្នុងខ្សែច្រវាក់ ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃក៏នៅមានកម្រិត។ ជាមួយគ្នានេះ, វិស័យកាត់ដេរក៏កំពុងបន្តជួបប្រទះបញ្ហាប្រឈមមួយចំនួនដែលមានលក្ខណៈជារចនាសម្ព័ន្ធផងដែរ។
ផ្សារភ្ជាប់ទៅនឹងបញ្ហាប្រឈមទាំងនេះ, ក៏មាននិន្នាការ និងការវិវត្តសំខាន់ៗក្នុងវិស័យនេះគួរឱ្យកត់សម្គាល់ ជាពិសេស ពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន ឬចីរភាពបរិស្ថាន ដែលទាមទារឱ្យមានការយកចិត្តទុកដាក់បន្ថែម, ទាំងក្នុងកម្រិតគោលនយោបាយ និងកម្រិតប្រតិបត្តិការ ។ ដោយជ្រាបច្បាស់ពីសារៈសំខាន់នេះនៃវិស័យនេះ សម្តេចតេជោនាយករដ្ឋមន្តី្រ តែងផ្តល់នូវការយកចិត្តទុកដាក់ជាពិសេសដល់វិស័យកាត់ដេរ ដោយបានចុះជួបសំណេះសំណាល និងស្វែងយល់ពីសុខទុក្ខជាមួយកម្មករ-និយោជិតយ៉ាងជាប់លាប់នៅតាមបណ្តារោងចក្រ-សហគ្រាសកាត់ដេរចំនួន ៧៧ លើក។ ជាងនេះទៅទៀត, តាមរយៈវេទិកាទាំងនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី តែងតែបានដោះស្រាយសំណើព្រមទាំងបញ្ហាប្រឈមទូទៅ និងជាក់ស្ដែង តាមរយៈការដាក់ចេញជាបន្តបន្ទាប់នូវវិធានការគោលនយោបាយយ៉ាងប្រទាក់ក្រឡា សំដៅលើកកម្ពស់សុខុមាលភាព ក៏ដូចជាជីវភាពរស់នៅរបស់កម្មករ និយោជិត និងគាំទ្រការអភិវឌ្ឍវិស័យកាត់ដេរ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content