ភ្នំពេញ ៖ នៅក្នុងយុគ្គសម័យបច្ចេកវិទ្យានេះ លំហរនៃការប្រកួតប្រជែងផ្នែកអាជីវកម្មកាន់តែមានភាពទូលំទូលាយពាសពេញពិភពលោក ព្រោះបច្ចេកវិទ្យាបាននាំសេវាកកម្ម ឬផលិតផលរបស់អាជីវកម្មនានាទៅកាន់គ្រប់តំបន់ទាំងអស់បើទោះបីជាពួកគេគ្មានទីតាំងនៅទីនោះក៏ដោយ។ កត្តាទាំងអស់នេះ ជំរុញឱ្យម្ចាស់អាជីវកម្មនានាចាំបាច់ត្រូវតែសិក្សាជាប់ជាប្រចាំដើម្បីដឹងពីចរន្តនៃការបត់បែន ក៏ដូចជាវិធីសាស្រ្តអភិវឌ្ឍអាជីវកម្មរបស់ខ្លួនឱ្យមានសមត្ថភាពឈរជើងបានយូរក្នុងទីផ្សារ។

លោកបណ្ឌិត គា បូរ៉ា អ្នកជំនាញផ្នែកគណនេយ្យ និងទីផ្សារ បានលើកឡើងថា ពីមួយថ្ងៃទៅមួយថ្ងៃ ពិភពលោកបានប្រែប្រួលយ៉ាងឆាប់រហ័សដែលធ្វើឱ្យម្ចាស់អាជីវកម្មធំៗជាច្រើនត្រូវតែខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យទាន់សម័យកាល។ ប្រសិនបើពួកគេមិនព្រមអភិវឌ្ឍឱ្យទាន់របត់បច្ចេកវិទ្យា ពួកគេនឹងប្រឈមជាមួយនឹងរលកធំៗនៃការប្រកួតប្រជែង ឬអាចឈានទៅដល់បិទទ្វាក៏មាន។ ជាក់ស្តែង យើងឃើញហើយថាក្រុមហ៊ុនធំៗមួយចំនួនដូចជាក្រុមហ៊ុនបច្ចេកវិទ្យា ក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុនសេវាកម្មមួយចំនួនដែលធ្លាប់តែរឹងមាំខ្លាំងបំផុតលើពិភពលោក ឬជាប្រភេទក្រុមហ៊ុនដែលគ្រប់គ្នាមិនដែលគិតថាអាចនឹងរលំ បែរជាត្រូវបាត់មុខពីក្នុងទីផ្សារ ដោយសារតែបត់មិនទាន់របត់ពិភពលោក។
លោកបណ្ឌិត គា បូរ៉ា បានមានប្រសាសន៍ថា ៖
“ហេតុនេះ ម្ចាស់ក្រុមហ៊ុន សហគ្រាសនានា ចាំបាច់ត្រូវតែព្យាយាមសិក្សារៀនសូត្រជាប់ជានិច្ចទាំងបញ្ហាចរន្តទីផ្សារសកល ការប្រែប្រួលផ្នែកបច្ចេកវិទ្យា និងការប្រកួតប្រជែងផ្នែកគំនិតច្នៃប្រតិដ្ឋជាដើម”
អ្នកជំនាញផ្នែកទីផ្សារខាងលើបានលើកឡើងផងដែរថា បច្ចុប្បន្ននេះ ការសិក្សាមានភាពទូលាយខ្លាំងណាស់ ហើយក៏មិនសូវស្មុគស្មាញដូចកាលពីមុនដែរ។ ស្ថាប័នធំៗជាច្រើនដូចជាស្ថាប័នរបស់បណ្ឌិត Philip Kotler និងស្ថាប័នបណ្តុះបណ្តាលធំៗជាច្រើនផ្សេងទៀតសុទ្ធតែបង្កើតកម្មវិធីប្រមូលផ្តុំអ្នកជំនាញសំខាន់ៗលើពិភពលោក ដើម្បីផ្តល់ព័ត៌មាន និងចំណេះដឹងដល់ប្រជាជនលើពិភពលោក។ បន្ថែមពីលើនេះ គ្រឹះស្ថានធំៗលើពិភពលោកក៏ចាប់ផ្តើមបង្កើតវគ្គអនឡាញ ដើម្បីឱ្យអ្នកសិក្សាមានលទ្ធភាពរៀនពីចម្ងាយយ៉ាងងាយស្រួល មិនចាំបាច់ជិះយន្តហោះទៅរៀនដូចកាលពីមុននោះទេ។

ស្ថាបនិកស្ថាប័នអប់រំ Daily Plus លោក ពេជ្រ ពិសាល បានលើកឡើងថា ការសិក្សាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ម្ចាស់អាជីវកម្ម ព្រោះប្រសិនបើពួកគាត់មិនរៀននោះទេ ក្រុមការងាររបស់គាត់អាចនឹងលំបាកប្រកួតប្រជែង ឬអាចនឹងខិតខំទៅរកទិសដៅខុស។ ចំណុចនេះ អាចនឹងធ្វើឱ្យអាជីវកម្មរបស់គាត់ត្រូវរលំ នៅពេលដៃគូប្រកួតប្រជែងមានសមត្ថភាពពេញលេញ និងច្នៃប្រតិដ្ឋជាង។ ទោះជាយ៉ាងនេះក្តី បញ្ហាប្រឈមរបស់អាជីវកម្មនានាគឺពួកគាត់មិនមានពេលវេលាគ្រប់គ្រាន់សម្រាប់បន្តការសិក្សាវគ្គវែងៗ ឬទៅសិក្សាក្នុងស្ថាប័នបណ្តុះបណ្តាលអន្តរជាតិផ្សេងៗនោះទេ ព្រោះគាត់រវល់ជាមួយនឹងចង្វាក់ផលិតកម្ម និងប្រតិបត្តិការរបស់គាត់។
លោក ពេជ្រ ពិសាល បាននិយាយថា ៖
“ជាដំណោះស្រាយដ៏ល្អ សម្រាប់ម្ចាស់អាជីវកម្មដែលចង់បន្តអភិវឌ្ឍសមត្ថភាព គឺគាត់អាចស្វែងរកអានសៀវភៅ ចូលរួមកម្មវីធីដែលទាក់ទងនឹងវិស័យរបស់គាត់ បន្តរៀនវគ្គខ្លី ឬសិក្សារយៈពេលវែងតាមរយៈកម្មវិធីសិក្សាអនឡាញរបស់ស្ថាប័នអប់រំផ្លូវការជាដើម”
អ្នកជំនាញអប់រំខាងលើបានបន្ថែមទៀតថា បច្ចុប្បន្ននេះ អ្នកជំនាញខ្លាំងៗលើពិភពលោកបានចេញផ្សាយសៀវភៅដែលជាស្នាដៃស្រាវជ្រាវលក្ខណៈវិទ្យាសាស្រ្ត ហេតុនេះ គេអាចសិក្សាមួយថ្ងៃបន្តិចៗតាមរយៈការអាន។ ប្រសិនបើបន្តការអាន មានន័យថា គេបានបន្តប្រមូលព័ត៌មានរួមទិន្នន័យជាច្រើនដែលមានប្រយោជន៍ ឬអាចដឹងពីចរន្តនាថ្ងៃអនាគតបានយ៉ាងល្អ។ បន្ថែមពីលើនេះ ការសិក្សាតាមរយៈអនឡាញ ក៏ជារឿងល្អផងដែរ ព្រោះម្ចាស់អាជីវកម្មមានពេលតិច ហេតុនេះនៅតែអាចយកចិត្តទុកដាក់ជាមួយអាជីវកម្មក្នុងពេលដំណាលគ្នានឹងពេលដែលបន្តការដុសខាតសមត្ថភាពជាមួយអ្នកនៅក្នុងវិស័យដូចគ្នា និងអ្នកជំនាញបានយ៉ាងល្អ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 15/08/2026
NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content