មកដល់ពេលនេះអាល្លឺម៉ង់បានចេញនូវវិធានការជាច្រើនដើម្បីត្រៀមខ្លួនប្រឈមមុខទៅនឹងកង្វះខាតថាមពលប្រើប្រាស់ ជាពិសេសនៅពេលដែលរដូវរងានឹងឈានចូលមកដល់ក្នុងពេលខាងមុខនេះ បន្ទាប់ពី រុស្ស៊ី បានសម្រេចកាត់បន្ថយហ្គាសទៅឲ្យអាល្លឺម៉ង់ និងអឺរ៉ុប ដែលបានក្លាយទៅជាបញ្ហាដ៏ធ្ងន់ធ្ងរ។

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះនៅក្នុងយុទ្ធនាការមួយដើម្បីកាត់បន្ថយ និងសន្សំសំចៃការប្រើប្រាស់ថាមពលក្នុងប្រទេសនោះ ទីក្រុងដ៏ធំរបស់អាល្លឺម៉ង់ Hannover បានប្រកាសនូវការហាមប្រាមដ៏សំខាន់មួយសម្រាប់ពលរដ្ឋរបស់ខ្លួន គឺការដាក់បំរាមលើការប្រើប្រាស់ទឹកក្ដៅនៅតាមទីសាធារណៈ។
អជ្ញាធរនៃទីក្រុង Hannover ក្រោមគោលការណ៍ច្បាប់ថ្មីនេះនឹងហាមប្រាមពលរដ្ឋរបស់ខ្លួនទាំងអស់ក្នុងការប្រើប្រាស់ទឹកក្តៅនៅតាមទីសាធារណៈ ជាពិសេសតាមកន្លែងហាត់ប្រាណ និងកន្លែងហែលទឹកជាដើម ដែលជាទៅតែងប្រើប្រាស់ទឹកក្តៅច្រើនជាងទីតាំងផ្សេងៗ។ ក្រៅពីនោះបុគ្គលិកដែលធ្វើការនៅតាមទីសាធារណៈ និងពលរដ្ឋក្នុងទីក្រុងក៏ត្រូវហាមប្រាមមិនឲ្យប្រើប្រាស់ទឹកក្តៅសម្រាប់លាងដៃនោះដែរ។

ដោយឡែក សម្រាប់អ្នករស់នៅទីក្រុងក៏នឹងត្រូវចូលរួមប្រើប្រាស់ និងសន្សំសំចៃអគ្គិសនីនៅក្នុងផ្ទះផងដែរ។ ជាមួយគ្នានេះ នៅក្រោមច្បាប់ថ្មីក៏មានការណែនាំពីការសន្សំ និងរក្សាសីតុណ្ហភាពអតិបរមានៅក្នុងបន្ទប់ក្នុងអគារសាធារណៈ រួមទាំងមជ្ឈមណ្ឌលថែទាំកុមារផងដែរ ត្រូវបានកំណត់ត្រឹម២០អង្សាប៉ុណ្ណោះ ហើយនៅក្នុងសាលកីឡា និងកន្លែងហាត់ប្រាណ ត្រូវបានកំណត់ថា នឹងមិនអាចលើសពី១៥អង្សានោះដែរ។ គួរឲ្យដឹងដែរថា ច្បាប់ថ្មីនេះនឹងត្រូវអនុវត្តក្នុងអំឡុងពេលនៃរដូវរងាដែលនឹងត្រូវឈានមកដល់គឺគិតចាប់ពីចន្លោះថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ដល់ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៣ ហើយក្នុងនោះអជ្ញាធរក៏បានអះអាងដែរថា នឹងអាចមានវិធានការផ្សេងទៀតដើម្បីសន្សំសំចៃថាមពល ដូចជា ការបិទភ្លើងអគ្គិសនីនៅតាមទីសាធារណៈ អគាររដ្ឋ សារមន្ទីរ និងអគារសម្រាប់សាធារណៈផ្សេងទៀត៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content