កសិដ្ឋានចិញ្ចឹមត្រីក្នុងស្រុកនៅតែអាចផ្គត់ផ្គង់ទីផ្សារបានគ្រប់គ្រាន់

ផ្ទុយពីការលើកឡើងថាការផ្គត់ផ្គង់ត្រីនៅក្នុងទីផ្សារជួបបញ្ហានោះ ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីដែលជាវារីវប្បករនៅកម្ពុជាបានអះអាងថា ការបញ្ចេញត្រីពីក្នុងស្រះបញ្ជូនទៅកាន់ទីផ្សារក្នុងស្រុកនៅតែមានសកម្មភាព និងគ្រប់គ្រាន់ ដោយមិនចាំបាច់ពឹងផ្អែកទៅលើការនាំត្រីចូលពីប្រទេសជិតខាងនោះទេ ខណៈដែលទិន្នផលនៃការចិញ្ចឹមមានការកើនឡើងជាបន្តបន្ទាប់។

រូបភាព ៖ បែចិញ្ចឹមត្រីសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក

លោក សុខ ហៃ ជាម្ចាស់កសិដ្ឋានចិញ្ចឹមត្រីប្រារស់នៅភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលស្រះធំៗចំនួន2 បានប្រាប់ឲ្យដឹងថា បច្ចុប្បន្នលោកបានដាក់ចិញ្ចឹមកូនត្រីប្រាប្រមាណជាង 100ពាន់ ទៅ 130ពាន់ក្បាល ដែលពេលវេលានៃការដាក់កូនត្រីពូជចិញ្ចឹមមានគម្លាតពេលខុសៗគ្នា ហើយអាចប្រមូលផលត្រីបានក្នុងបរិមាណសរុបប្រមាណពី 50 ទៅ 80 តោនក្នុង1ស្រះ។

អ្វីដែលជាវិជ្ជមាននៅពេលបច្ចុប្បន្ននេះ គឺកសិដ្ឋានរបស់លោកមិនមានបញ្ហាទីផ្សារនោះទេ ពោលគឺទទួលបានការបញ្ជាទិញជាប្រចាំចាប់ពី 1-2 តោនជារៀងរាល់ថ្ងៃ ហើយតម្លៃដែលទទួលបានគឺ 5,000រៀល/គីឡូក្រាម។

ជាមួយនឹងការលើកឡើងពីភាពល្អប្រសើរនៃទីផ្សារត្រីចិញ្ចឹមក្នុងស្រុកនៅពេលនេះ លោក សុខ ហៃ ក៏បានបង្ហាញពីភាពជឿជាក់ថា នៅថ្ងៃខាងមុខនេះ ទីផ្សារត្រីចិញ្ចឹមកាន់តែទូលាយជាងពេលបច្ចុប្បន្ន ខណៈដែលលោកក៏មានបំណងបន្ថែមចំនួនស្រះឲ្យបានច្រើនជាងនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារទាំងនៅក្នុងខេត្ត និងបញ្ជូនទៅបណ្តាខេត្តផ្សេងទៀត។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានលើកទឹកចិត្តចំពោះការព្យាយាមខិតខំប្រឹងប្រែង និងការប្រកាន់ខ្ជាប់របរចិញ្ចឹមត្រី ដើម្បីលើកកម្ពស់វិស័យវារីវប្បកម្មក្នុងស្រុក ហើយក៏សារទរចំពោះព័ត៌មានពាក់ព័ន្ធនឹងទីផ្សារ និងតម្លៃ ដែលទទួលបានផងដែរ។

រូបភាព ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ ចុះពិនិត្យស្រះចិញ្ចឹមត្រី

ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំដល់រដ្ឋបាលជលផល មន្ត្រីជំនាញនៃរដ្ឋបាលជលផល និងមន្ទីររាជធានី-ខេត្តទាំងអស់ត្រូវខិតខំសិក្សាស្រាវជ្រាវ ពិសោធន៍ និងផលិតពូជត្រីដែលមានគុណភាព លើកកម្ពស់ការងារបណ្តុះបណ្តាលបច្ចេកទេសថ្មីៗដើម្បីបង្កើនគុណភាពផលត្រី ផ្តល់ការលើកទឹកចិត្ត និងជួយផ្សារភ្ជាប់រវាងវារីវប្បករ ដែលជាអ្នកផលិត និងអ្នកប្រមូលទិញ ជាពិសេសពង្រឹងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការលួចនាំចូលត្រីខុសច្បាប់ពីប្រទេសជិតខាង។

គួរបញ្ជាក់ថា តាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គិតចាប់ពីខែមករា រហូតមកដល់ពេលនេះ ទិន្នផលវារីវប្បកម្មសរុបរួមរបស់ខេត្តកំពង់ឆ្នាំងបានសម្រេចប្រមាណជាង 10,500 តោន ក្នុងនោះស្រះដំណើរការមានចំនួន 631 ស្រះ ទទួលបានផលត្រីស្មើនឹង 3,200 តោន និងមានបែសរុបចំនួន 740បែ ស្មើ 7,300តោន៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា គឺជាស្ពានតភ្ជាប់ទីផ្សារក្នុងស្រុក តំបន់ និងសកលលោកដែលមានប្រជាជនសរុបរាប់ពាន់លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/11/2026

ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់ដោយជោគជ័យនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ កម្ពុជា កំពុងដាក់ខ្លួនជាមជ្ឈមណ្ឌលវិនិយោគដ៏មានសក្តានុពល និងគាំទ្រធុរកិច្ចនៅចំបេះដូងនៃតំបន់អាស៊ាន ហើយក៏ជាស្ពានតភ្ជាប់ទីផ្សារពាណិជ្ជកម្មទាំងក្នុងតំបន់ និងសកលលោកផងដែរ។  ជាមួយនឹងឥរិយាបថបើកចំហសម្រាប់ការវិនិយោគដែលផ្តល់ភាពជាម្ចាស់ភាគហ៊ុនដល់បរទេសរហូតដល់ ១០០% ស្របពេលដែលកម្ពុជាជាប្រទេសដែលមានកម្លាំងពលកម្មវ័យក្មេងអាចបណ្តុះបណ្តាលបាន និងការផ្លាស់ប្តូរជាយុទ្ធសាស្ត្រឆ្ពោះទៅរកវិស័យអេឡិចត្រូនិក ថាមពលបៃតង និងផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់ កម្ពុជាបានផ្តល់ជូនអ្នកវិនិយោគសកលនូវច្រកទ្វារដោយផ្ទាល់ទៅកាន់មហាអនុតំបន់ទន្លេមេគង្គ អ្នកប្រើប្រាស់ចំនួន ៧០០ លាននាក់របស់អាស៊ាន និងដៃគូពាណិជ្ជកម្មអន្តរជាតិសំខាន់ៗ។ ថ្លែងក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

អាជីវកម្ម​ត្រី​ចំហុយ​ខ្មែរ​នៅ​ព្រែក​ព្នៅ ​​បង្កើត​តម្លៃ​បន្ថែម​តាមរយៈ​គុណភាព និង​ការ​វេចខ្ចប់​បែប​ធម្មជាតិ​

ជំនួញ, ព្រឹត្តិការណ៍

• 18/11/2026

​ ​អាជីវកម្ម​ត្រី​ចំហុយ​ខ្នាត​គ្រួសារ​មួយ​នៅ​ខណ្ឌ​ព្រែក​ព្នៅ​ ​រាជធានី​ភ្នំពេញ​ ​កំពុង​បង្កើត​ភាព​ខុសប្លែក​ក្នុង​ទីផ្សារ​ម្ហូប​អាហារ​តាម​អនឡាញ​ ​តាមរយៈ​ការ​ផ្តោត​លើ​គុណភាព​ អនាម័យ ​និង​ការ​វេចខ្ចប់​បែប​ធម្មជាតិ​ ​ដោយ​ប្រើប្រាស់​អនុផល​ព្រៃឈើ​ក្នុង​ស្រុក​ ​ជំនួស​ឱ្យ​ប្រអប់​ស្នោ

ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង កោតសរសើរដល់ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប នៅក្នុងព្រឹត្តិការណ៍ ហ្រ្វង់កូតិច (FrancoTech)

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/11/2026

ភ្នំពេញ ៖ នៅក្នុងថ្ងៃទី២ នៃព្រឹត្តិការណ៍ ហ្រ្វង់កូតិច (FrancoTech) លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានជួបជាមួយ ឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន (Carolyne Pung) អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន កាណាឌីយ៉ា គ្រុប

រុស្ស៊ី​ប្ដូរ​យុទ្ធសាស្ត្រ​ហិរញ្ញវត្ថុ ​​ពង្រឹង​ពាណិជ្ជកម្ម​ជាមួយ​ចិន​ ទោះ​ការ​ប្រើ​ប្រាក់​យន់​ធ្លាក់ចុះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/11/2026

ការ​ធ្លាក់ចុះ​នៃ​ការ​ទូទាត់​ជា​ប្រាក់​យន់​ក្នុង​ពាណិជ្ជកម្ម​រវាង​រុស្ស៊ី​ និង​ចិន ​កំពុង​បង្កើត​ការ​ជជែក​ដេញដោល​អំពី​ប្រសិទ្ធភាព​នៃ​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី​ក្នុង​ការ​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​ប្រាក់​ដុល្លារ​អាម៉េរិក

អាស៊ានចង់ពង្រឹងជំហររបស់តំបន់ឲ្យធំជាងមុននៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែកម្រជាសកល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/11/2026

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានអនុម័តក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល មេដឹកនាំទាំងអស់ប្តេជ្ញាបង្កើតយុទ្ធសាស្ត្ររ៉ែកម្រសំខាន់ៗរបស់អាស៊ាន ដើម្បីតម្រង់ទិសកិច្ចសហប្រតិបត្តិការនៅទូទាំងខ្សែច្រវាក់តម្លៃរ៉ែ

ជំនួបដ៏តានតឹងរវាងកំពូលបុរសខ្លាំងទាំង៣ នៅ APEC ក្រោយបោះបង់ចោលសន្ធិសញ្ញានុយក្លេអ៊ែរជិត១ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/11/2026

បរទេស ៖ រយៈពេល៩ខែមកហើយបន្ទាប់ពីការផុតកំណត់នៃសន្ធិសញ្ញា New START ដែលមានន័យថា មហាអំណាចនុយក្លេអ៊ែរធំៗបំផុតរបស់ពិភពលោកនឹងមិនមានដែនកំណត់ផ្លូវច្បាប់ទៀតឡើយទៅលើការគ្រប់គ្រងឃ្លាំងអាវុធយុទ្ធសាស្ត្រប្រល័យលោក។ មកដល់ពេលនេះប្រធានាធិបតីអាមេរិក លោក Donald Trump ប្រធានាធិបតីចិន លោក Xi Jinping និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin គ្រោងជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍

ពាណិជ្ជកម្ម​កម្ពុជា​-​បារាំង ​ឈាន​ដល់​ដំណាក់កាល​អនុវត្ត​ឱ្យ​ចេញ​ជា​លទ្ធផល​ជាក់ស្តែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/11/2026

​ ​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​កម្ពុជា​ ​និង​បារាំង ​បាន​ឈាន​ដល់​ដំណាក់កាល​អនុវត្ត ​ដើម្បី​បង្កើត​លទ្ធផល​ជាក់ស្តែង​ ​ដោយ​ផ្អែក​លើ​សក្តានុពល​សេដ្ឋកិច្ច​ ​និង​ចំណុច​ខ្លាំង​របស់​កម្ពុជា​ ​ដែល​អាច​ទាក់ទាញ​វិនិយោគិន​បារាំង

ន​នោង​ជ្រុង ​ដំណាំ​រយៈពេល​ខ្លី ងាយ​ដាំដុះ​ ​និង​អាច​រក​ចំណូល​បាន​ជិត ​២០ ​លាន​រៀល​លើ​ផ្ទៃដី​ ​៧៥ ​អា

ជំនួញ, ព្រឹត្តិការណ៍

• 18/11/2026

ដំណាំននោង​ជ្រុង​កំពុង​បង្ហាញ​ពី​សក្តានុពល​ជា​បន្លែ​សេដ្ឋកិច្ច​មួយ​សម្រាប់​កសិករ ​ដោយ​សារ​ងាយស្រួល​ដាំដុះ​ ថែទាំ​មិន​ស្មុគស្មាញ ​អាច​ដាំ​បាន​គ្រប់​រដូវ​កាល​ ​និង​ឆាប់​ទទួល​បាន​ផល ​ដែល​អាច​ជួយ​បង្កើត​ប្រាក់​ចំណូល​ជា​ប្រចាំ​សម្រាប់​គ្រួសារ​កសិករ

ប៊ុលហ្គារី ​និង​វៀតណាម ​​ប្តេជ្ញា​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​និង​ការពារ​ជាតិ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/11/2026

ប៊ុលហ្គារី ​និង​វៀតណាម ​បាន​ប្តេជ្ញា​ពង្រឹង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ ​តាមរយៈ​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច​ ​ការពារ​ជាតិ​ ការ​អប់រំ​ ​និង​បច្ចេកវិទ្យា​ខ្ពស់ ​ក្នុង​ជំនួប​ទ្វេ​ភាគី​រវាង​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ ​នៅ​រាជធានី​ភ្នំពេញ​ ​ប្រទេស​កម្ពុជា

អូស៊ីអាយស៊ី រៀបចំកិច្ចពិភាក្សាតុមូលជាមួយក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន ដោយនាំយកថ្នាក់ដឹកនាំធុរកិច្ចមកពីប្រទេសកាណាដា និងតំបន់មេគង្គមកជួបជុំគ្នានៅអគារ Connexion កោះពេជ្រ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/11/2026

ភ្នំពេញ ៖ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានរៀបចំកម្មវិធីពិភាក្សាតុមូលផ្នែកពាណិជ្ជកម្មរវាងកាណាដា និងតំបន់មេគង្គ នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅ Innovation Lab ក្នុងអគារ Connexion កោះពេជ្រ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាពាណិជ្ជកម្មកាណាដា-អាស៊ាន (CABC)