អ្នកជំនាញអះអាងថា សេដ្ឋកិច្ចកម្ពុជានៅតែមានភាពធន់បើទោះបីជួបវិបត្តិនៃសង្គ្រាមផ្ទួនៗក៏ដោយ

ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងស្រដៀងគ្នាថា បើទោះបីកម្ពុជា ជួបវិបត្តិសង្គ្រាមឈ្លានពានព្រំដែនពីសំណាក់ភាគីថៃផ្ទួនៗដោយ ​ក៏សេដ្ឋកិច្ចកម្ពុជានៅតែរក្សាបាននូវភាពធន់​ ពោលគឺស្ថិតក្នុងរង្វង់ប្រមាណជា ៥% ប្រហាក់ប្រហែលឆ្នាំ២០២៥

ខេត្តស្វាយរៀង បំបែកកំណត់ត្រាថ្មីទទួលបានទុនវិនិយោគច្រើនជាងគេក្នុងឆ្នាំ២០២៥ រហូតដល់ជាង ១,២ពាន់លានដុល្លារ

ខេត្តស្វាយរៀង បានទាក់ទាញគម្រោងវិនិយោគរហូតដល់ ១៣៩គម្រោង ជាមួយទំហំទុនសរុបជាង ១ ២០០លានដុល្លារអាម៉េរិក ដែលជាការបំបែកកំណត់ត្រាថ្មីក្នុងឆ្នាំ២០២៥

គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បន្តជុំទី២ លើការបន្ធូរបន្ថយការសងត្រឡប់សម្រាប់គ្រួសារវីរៈកងទ័ព និងជនភៀសសឹក

គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាកំពុងអនុវត្តជុំទី២របស់ខ្លួនក្នុងការបន្ធូរបន្ថយលក្ខខណ្ឌនៃការបង់ប្រាក់សងត្រឡប់របស់អតិថិជនដែលជាគ្រួសារយោធិន និងគ្រួសារជនភៀសឹក ដែលកំពុងជួបទុក្ខលំបាកក្នុងគ្រួសារ

ការប្រមូលផលត្រីឆ្នាំ២០២៥ អាចនឹងមានការកើនឡើងប្រមាណ១០ភាគរយធៀបនឹងឆ្នាំមុន

មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការប្រមូលផលត្រីទឹកសាបឆ្នាំ២០២៥ នេះ អាចមានការកើនឡើងលើសឆ្នាំមុនប្រមាណជា១០ភាគរយ

ក្រសួងកសិកម្ម អំពាវនាវ និងជូនដំណឹងដល់ប្រជាពលរដ្ឋដល់រដូវធ្វើប្រហុក ផ្អក នារដូវនេសាទ

ខិតចូលមកដល់ដំណាច់ខែធ្នូ ឆ្នាំ២០២៥ ជាអំឡុងពេលដែលត្រីទឹកសាប ចាប់ផ្តើមបន្លាស់ទីចេញពីបឹងទន្លេសាប ចូលព្រែក បឹង និងចូលទន្លេមេង្គជាដើម ដែលអំណោយផលដល់ប្រជានេសាទក្នុងការប្រមូលផលត្រី

គម្រោងជំរុញទីផ្សារកសិកម្មខ្នាតតូច(អេមស៍)បានគាំទ្រដល់កសិករខ្នាតតូចជាង ៩ម៉ឺនគ្រួសារ លើសពីការរំពឹងទុក

គម្រោងជំរុញទីផ្សារកសិកម្មខ្នាតតូច(អេមស៍) បាន និងកំពុងជួយគាំទ្រដល់កសិករខ្នាតតូចចំនួន ៩៤ ៤៩៩ គ្រួសារ លើសពីគោលដៅដែលបានគំណត់ត្រឹមចំនួន ៨៨ ២០០ គ្រួសារតែប៉ុណ្ណោះសម្រាប់ការអនុវត្តគម្រោងរហូតដល់ឆ្នាំ២០២៧

មន្រ្តីជំនាញបង្ហាញពីយុទ្ធសាស្ត្រនៃការអភិរក្សសត្វផ្សោតទន្លេមេគង្គក្នុងឆ្នាំ២០២៥ ដែលទទួលបានជោគជ័យមិនធ្លាប់មាន

មន្រ្តីជំនាញបង្ហាញពីយុទ្ធសាស្ត្រនៃការអភិរក្សសត្វផ្សោតទន្លេមេគង្គក្នុងឆ្នាំ២០២៥ ដែលទទួលបានជោគជ័យមិនធ្លាប់មាន និងកើនដល់ចំនួន១១២ក្បាល

ចាប់តាំងពីកម្ពុជា-ថៃ បិទព្រំដែនផ្អាកការធ្វើចរាចរទំនិញទៅវិញទៅមក ការផលិតរបស់សហគ្រាសក្នុងស្រុកកើនឡើងខ្ពស់

ភ្នំពេញ៖ចាប់តាំងពីកម្ពុជា-ថៃ បានបិទព្រំដែនផ្អាកការចរាចរណ៍ទំនិញ ទៅវិញទៅមក បានជំរុញឱ្យសកម្មភាពផលិតរបស់សហគ្រាសក្នុងស្រុកកើនឡើងខ្ពស់ មិនធ្លាប់មាននៅរយៈពេលចុងក្រោយនេះ។នេះជាប្រសាសន៍លើកឡើងរបស់លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) ។ លោកឧកញ៉ា បានបន្តថា៖ សហគ្រាសក្នុងស្រុកនានាបានពង្រីកចង្វាក់ផលិតកម្មរបស់ខ្លួន ដើម្បីផ្កត់ផ្គង់ទៅតាមតម្រូវការប្រើប្រាស់នៅលើទីផ្សារក្នុងស្រុក និងដាក់លក់ក្នុងតម្លៃទាបជាងមុន​ទៀតផង។ ទោះជាមិនមានការបញ្ជាក់អំពីតួលេខក៏ដោយ ប៉ុន្តែលោកឧកញ៉ា តែ តាំងប៉ មានប្រសាសន៍ថា៖ កាផលិតមានការកើនឡើងរហូតដល់៣ទៅ៤ដង ធៀបនឹងពេលដែលកម្ពុជា

រដ្ឋាភិបាល​ បន្តជំរុញ​ការបើកប្រាក់ឈ្នួលឌីជីថលសម្រាប់បុគ្គលិកកម្មករ

ភ្នំពេញ៖រាជរដ្ឋាភិបាល​កម្ពុជា​ បាន​កំណត់ទិសដៅ​ឲ្យ​មាន​ការបើកប្រាក់ឈ្នួល​តាម​ប្រព័ន្ធឌីជីថល សម្រាប់​បុគ្គលិក កម្មករ ឲ្យ​បាន​គ្រប់គ្នា ប្រយោជន៍​គឺដើម្បី​ធានា​សុវត្ថិភាពដល់ពួកគេ។ ឯកឧត្តម ស៊ុន មេសា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា ការបើកប្រាក់ឈ្នួលតាមប្រព័ន្ឋឌីជីថល មានអត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់បុគ្គលិក កម្មករ និយោជិកនៅក្នុងវិស័យកាត់ដេរ វាយនភណ្ឌ និងផលិតផលធ្វើដំណើរ ដើម្បី​កាត់បន្ថយហានិភ័យនៃការកាន់ប្រាក់នៅជាប់នឹងដៃ។ ឯកឧត្តម

កម្ពុជាមានតម្រូវការត្រីសម្រាប់ផ្គត់ផ្គត់លើទីផ្សារចំនួនជាង ៩៥០តោនក្នុងមួយថ្ងៃ

ភ្នំពេញ៖លោក ឡែមផូរ សុថាវរិទ្ឋិ ប្រធានគណៈកម្មការប្រតិបត្តិនៃសមាគមវារីវប្បកម្មនៅកម្ពុជាបានមានប្រសាសន៍ប្រាប់សារពត៌មានAMS Economy ថាកម្ពុជាមានតម្រូវការត្រីប្រមាណ​ជាង ៩៥០តោនក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់លើទីផ្សារទូទាំងប្រទេស ខណៈដែលការផលិតក្នុងស្រុកមានចំនួនប្រមាណជា ៥៨%ប៉ុណ្ណោះ នៃតម្រូវការទីផ្សារទូទាំងប្រទេស។ ករណីនេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសកសិកររស់នៅជុំវិញបឹងទន្លេសាប បង្កើនការចិញ្ចឹមត្រីឱ្យបានកាន់តែច្រើន ដើម្បីបង្កើនចំណូលគ្រួសារ។ លោកបានលើកឡើងថា៖ «ខ្ញុំតែងប្រាប់ទៅសមាជិកខ្លួនថា យើងត្រូវបង្កើនការចិញ្ចឹមត្រី ដោយសារមានតម្រូវការទីផ្សារខ្ពស់ហើយតម្លៃអាចបានចំណេញ