គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បន្តជុំទី២ លើការបន្ធូរបន្ថយការសងត្រឡប់សម្រាប់គ្រួសារវីរៈកងទ័ព និងជនភៀសសឹក

ភ្នំពេញ ៖ គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាកំពុងអនុវត្តជុំទី២របស់ខ្លួនក្នុងការបន្ធូរបន្ថយលក្ខខណ្ឌនៃការបង់ប្រាក់សងត្រឡប់របស់អតិថិជនដែលជាគ្រួសារយោធិន និងគ្រួសារជនភៀសឹក ដែលកំពុងជួបទុក្ខលំបាកក្នុងគ្រួសារ។ ការបន្ធូរបន្ថយនេះ បានធ្វើឡើងសារជាថ្មីម្តងទៀតក្រោយពីធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំ​ណឹង​ដល់គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា ដែលបាន និងកំពុងប្រតិបត្តិការផ្តល់កម្ចីដល់អតិថិជននៅតាមបណ្តាខេត្តជាប់ខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីបានបន្តពន្យារការបង់ប្រាក់សងត្រឡប់ ខណៈដែលពលរដ្ឋភាគច្រើនកំពុងស្ថិតនៅក្នុងជំរុំភៀសសឹកនៅឡើយ។

លោក សុខ ចាន់ អ្នកនាំពាក្យសមាគមធនាគារកម្ពុជា បានលើកឡើងថា មកទល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦នេះ គ្រឹះស្ថានធនាគារ ក៏ដូចជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា​ បាន និងកំពុងអនុវត្តនីតិវិធីក្នុងការបន្ធូរបន្ថយជុំទី២ ទៅដល់ពលរដ្ឋភៀសសឹក ពិសេសគ្រួសារកងទ័ពដែលកំពុងជួបផលលំបាកក្នុងស្ថានភាពគ្រួសារ។

លោកបញ្ជាក់ថា ៖

«មកដល់ពេលនេះ គឺគ្រឹះស្ថានធនាគារ គាត់យកចិត្តទុកដាក់ផ្តល់អាទិភាពដល់យោធិនជួរមុខជាដំបូងសិន ហើយបន្តបន្ទាប់មកទៀតគឺធ្វើការសម្របសម្រួល អនុគ្រោះ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក»។

លោកថា បងប្អូនជនភៀសសឹកដែលទទួលបានការអនុគ្រោះក្នុងជុំទី១ មូយចំនួន បានឈានជិតដល់រយៈពេលផុតកំណត់ទៅហើយ ដូច្នេះ គ្រឹះស្ថានហិរញ្ញវត្ថុដែលប្រតិបត្តិការកម្ចីក្នុងខេត្តចំនួន០៧ ជាប់ព្រំដែនកម្ពុជា-ថៃ បានកំពុងបំពេញនីតិវិធីក្នុងការបន្ឋូរបន្ថយជាលើកទី ២ បន្តទៀត។   

 លោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី(LOLC) មានប្រសាសន៍ថា​ សមាជិកសមាជិកានៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ(LOLC) កំពុងបន្តនីតិវិធីយ៉ាងសស្រាក់សស្រាំង ក្នុងការជួយសម្រួល ក៏ដូចជាការបន្ធូរបន្ថយដល់អតិថិជនដែលជាជនភៀសសឹក ពិសេសគ្រួសារយុទ្ធជនក្នុងកិច្ចការពារបូរណភាពទឹកដី។

លោកបញ្ជាក់ថា ៖

« គិតត្រឹមថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦នេះ សម្រាប់ LOLC គឺយើងធ្វើបានចំនួនច្រើនដែរទាក់ទងទៅនឹងយោធិនដែលប្រយុទ្ធនៅក្នុងសមរភូមិ ហើយនឹងប្រជាជនដែលភៀសសឹក នៅក្នុងតំបន់មានជម្លោះធ្ងន់ធ្ងរនោះ គឺយើងចាប់ផ្តើមធ្វើអាទិភាពមុនគេ»។

សូមជម្រាបថា បន្ទាប់ពីធនាគារជាតិនៃកម្ពុជា សេចក្តីណែនាំលើកទី២ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីវិធានការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញថា ការដាក់ពាក្យស្នើសុំការលើកលែងពាក់ព័ន្ធនឹងការទូទាត់សងឥណទានពីអតិថិជនដែលជាយោធិន និងជាជនភៀសសឹកមានការកើនឡើងកាន់តែច្រើន ដែលជាហេតុធ្វើឱ្យដំណើរការនៃការសម្របសម្រួលសំណើទាំងនោះមានភាពយឺតយ៉ាវពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

ជាមួយគ្នានេះធនាគារជាតិនៃកម្ពុជា ក៏សូមការអនុគ្រោះពីបងប្អូនជាជនភៀសសឹកទាំងអស់ ដោយផ្តល់អាទិភាពសម្របសម្រួលសំណើរបស់គ្រួសារវីរៈកងទ័ពជួរមុខជាមុនសិន ដើម្បីលើកទឹកចិត្តដល់យោធិនដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដីក្នុងសមរភូមិប្រយុទ្ធ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទីផ្សារ​លំនៅឋានតម្លៃមធ្យមនៅប៉ែកខាងត្បូងរាជធានីភ្នំពេញនៅតែមានតម្រូវការ​ពីពលរដ្ឋ​ដែលត្រូវការ​ពិត​ប្រាកដ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/06/2026

ទីផ្សារ​លំនៅឋាន​នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ នៅតែមានតម្រូវការ​ពីប្រជាពលរដ្ឋ ខណៈអ្នកអភិវឌ្ឍន៍នៅតែបន្ត​សាងសង់ដើម្បី​ផ្គត់ផ្គង់ទៅតាមតម្រូវការជាក់ស្ដែង

ក្រុមហ៊ុន Samsung Electronics យកឈ្នះ Micron Technology ជាលើកដំបូងក្នុងការផ្គត់ផ្គង់ឈីប​រថយន្តលំដាប់ទី១ របស់ពិភពលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/06/2026

Samsung Electronics មានចំណែក ៤០ ភាគរយនៃទីផ្សារឈីបរថយន្តសរុបរបស់ពិភពលោកកាលពី២០២៥ ដែលកើនឡើងពី ៣៥ ភាគរយនៅក្នុងឆ្នាំ ២០២៤រ ចំណែកទីផ្សាររបស់ក្រុមហ៊ុនអាម៉េរិក Micron ធ្លាក់ចុះពី ៤០ ភាគរយទៅ ៣៥ ភាគរយដែលធ្លាក់មកនៅចំណាត់ថ្នាក់ទីពីរ។

អ្នកជំនាញវិស័យឯកជន និងរដ្ឋ ជំរុញឱ្យសហគ្រាសផលិតពង្រឹងគុណភាព ខណៈពលរដ្ឋបន្តពហិការឈប់ប្រើទំនិញថៃ

ជំនួញ, ព្រឹត្តិការណ៍

• 01/06/2026

ស្របពេលដែលពលរដ្ឋខ្មែរនាំគ្នាពហិការឈប់ប្រើផលិតផលថៃ និងបានងាកមកគាំទ្រផលិតផលក្នុងស្រុកវិញ ក្រុមអ្នកជំនាញក្នុងវិស័យឯកជន និងរដ្ឋ បានជំរុញឱ្យសហគ្រាសផលិតត្រូវគិតគូរពីគុណភាព ការវេចខ្ចប់ និងកក្តាតម្លៃ ​

អ្នកជំនាញអាជីវកម្មល្បីៗវ័យក្មេងក្នុងស្រុក ចែករំលែកចំណេះដឹង គំនិតថ្មី និងការបង្កើតម៉ាកយីហោខ្មែរឱ្យរឹងមាំ

ជំនួញ, ព្រឹត្តិការណ៍

• 01/06/2026

សូមជម្រាបថា វេទិកា Proudly-ខ្មែរ គឺជាកម្មវិធីសិក្ខាសាលាពេញមួយថ្ងៃ និងជាការតាំងពិព័រណ៍ផលិតផលខ្មែរ ដែលផ្សារភ្ជាប់យុវជនកម្ពុជា ជាមួយម្ចាស់អាជីវកម្ម និងម៉ាកយីហោ(Brand) ក្នុងស្រុកនានា

វិបត្តិភូមិសាស្ត្រនយោបាយ រុញច្រានការនាំចេញរថយន្តចិនយ៉ាងគំហុកទៅកាន់នូវែលសេឡង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/06/2026

ការកើនឡើងយ៉ាងគំហុកដល់ទៅ ៥០ ភាគរយនៃតម្លៃប្រេងសកល ដោយសារជម្លោះដ៏តានតឹងនៅមជ្ឈិមបូព៌ា បានជម្រុញឱ្យមានរលកនៃការនាំចេញរថយន្តពីប្រទេសចិនមកកាន់ប្រទេសនូវែលសេឡង់យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមិនធ្លាប់មានពីមុនមក

អាស៊ាន គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ នាខែវិច្ឆិកា ខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/06/2026

ប្រទេសជាសមាជិកអាស៊ាន គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ដ៏សំខាន់មួយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ នៅខែវិច្ឆិកា បន្ទាប់ពីបញ្ចប់ការចរចាក្នុងសប្តាហ៍នេះ

សហគ្រិនខ្មែរ និងផ្សារអុីអន បញ្ចប់ពិព័រណ៍ផលិតផលក្នុងស្រុកលើកទី១១

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 01/06/2026

សហគ្រិនខ្មែរ ក្នុងកិច្ចសហការជាមួយផ្សារអុីអន (ខេមបូឌា) បានប្រកាសបិទបញ្ចប់ជុំទី១ នៃពិព័រណ៍ផលិតផលក្នុងស្រុកឆ្នាំ២០២៦ បន្ទាប់ពីបានដំណើរការអស់រយៈពេលពីរសប្តាហ៍ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែឧសភា នៅគ្រប់សាខាទាំងបីនៃផ្សារអុីអន

ប្រព័ន្ធផ្សព្វផ្សាយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកចំណេះដឹងហិរញ្ញវត្ថុទៅកាន់សាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 01/06/2026

ប្រព័ន្ធផ្សព្វផ្សាយ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកព័ត៌មានត្រឹមត្រូវ និងចំណេះដឹងហិរញ្ញវត្ថុទៅកាន់សាធារណជន ជាមួយនឹងការបកស្រាយបរិបទឱ្យងាយយល់ និងជួយឱ្យប្រជាពលរដ្ឋស្គាល់ទាំងឱកាស ហានិភ័យ សិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន

ការធ្វើពហិការ​លើទំនិញថៃ គឺជាឱកាសល្អ​​បំផុត​សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/06/2026

ប់តាំង​ពីយោធា​ថៃ​បានបើកការឈ្លានពាន​លើទឹកដីកម្ពុជា កាលពីអំឡុងខែឧសភា ២០២៥ រហូតដល់ពេលនេះ ពលរដ្ឋ​កម្ពុជា​ស្ទើរតែទូទាំ​ងប្រទេស​បាន​នាំគ្នាធ្វើពហិការ​លើ​ទំនិញរបស់ថៃ

អឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ជាង ២៣០ លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/05/2026

ហភាពអឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ ២០០ លានអឺរ៉ូ (២៣២ លានដុល្លារអាម៉េរិក) ដោយសារបំពាននឹងច្បាប់ហាមឃាត់លក់ផលិតផលខុសច្បាប់

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published.Required fields are marked *