ការប្រមូលផលត្រីឆ្នាំ២០២៥ អាចនឹងមានការកើនឡើងប្រមាណ១០ភាគរយធៀបនឹងឆ្នាំមុន

កណ្តាល ៖ ការប្រមូលផលត្រីទឹកសាបនៅរដូវត្រីបន្លាស់ទីចេញពីបឹងទន្លេសាបចុងឆ្នាំ២០២៥នេះ អាចនឹងមានការកើនឡើងលើសឆ្នាំកន្លងទៅប្រមាណជា១០ភាគរយ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម រដ្ឋលេខាធិការ ហាស់ សារ៉េត ក្នុងឱកាសតំណាងដ៏ខ្ពស់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល អង្គការស្បៀងអាហារ និងកសិកម្ម (FAO) តំណាងមន្ត្រីជលផល និងក្រុមការងារក្រសួងកសិកម្ម បានចុះសង្កេតការប្រមូលផលត្រីនៅដាយត្រីលេខ១៥ ស្ថិតនៅឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ។

ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ផលត្រីឆ្នាំនេះមានកំណើនក្នុងរង្វង់១០ភាគរយបើប្រៀបធៀបឆ្នាំ២០២៤។ ផលត្រីកើននេះ​ដោយសារការអនុវត្តបានល្អលើការងារសំខាន់ៗជាអាទិ៍៖

ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ តាមរយៈយន្តការអន្តរក្រសួង និងមានការចូលរួមពីអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ពិសេសនៅតាមបណ្តាខេត្តនៃបឹងទន្លេសាប ក្រុមការងារគ្រប់គ្រងបានល្អធនធានធម្មជាតិ បឹងទន្លេសាប ទប់ស្កាត់ការទន្ទ្រានដី និងព្រៃលិចទឹក ដែលជាជម្រកត្រីចម្រុះពងកូន។

ជាមួយគ្នានេះ ប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជានេសាទ និងសហគមន៍មានការយល់ដឹងខ្ពស់ចូលរួមចំណែកក្នុងការគ្រប់គ្រងអភិរក្សធនធានជលផលបានល្អប្រសើរ ក្នុងឆ្នាំនេះក្រោយពីប្រជានេសាទ ធ្វើការនេសាទតាមបឹង តាមដងទន្លេពេលដែលពួកគាត់ជួបប្រភេទត្រីកម្រ ត្រីដែលជិតផុតពូជ ដែលពីមុនមិនមានវត្តមាន ដូចជា ត្រីគល់រាំង ត្រីរាជ ត្រីត្រសក់ គាត់តែងតែប្រលែងទៅវិញ ហើយឯកឧត្តមរដ្ឋមន្ត្រីបានឱ្យមន្ត្រីជំនាញធ្វើលិខិតសរសើរ និងអរគុណដល់ប្រជានេសាទទាំងនោះផងដែរ។ ក្រៅពីនេះ ក្រុមការងារបានអនុវត្តវិធានការច្បាប់ តាមរយៈការប្រើប្រាស់កម្លាំងសរុប មធ្យោបាយ និងវិធានការសរុបក្នុងការទប់ស្កាត់បទល្មើសជលផល ដែលក្នុងនោះមានកងកម្លាំងប្រដាប់អាវុធ ដែលជាកម្លាំងស្នួលដ៏មានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ល្មើសច្បាប់ទាំងឡាយដែលនៅតែបន្តកើតមាន។

ឯកឧត្តមបានបញ្ជាក់ថា ៖

«ការកើនឡើងផ្អែកលើកត្តា ៣យ៉ាង ក្នុងនោះរួមមានការគ្រប់គ្រងបានល្អ ជាពិសេសទប់ស្កាត់ការទន្រ្ទានដីព្រៃលិចទឹក ដែលជាជម្រកត្រីពងកូនតាមរយៈយន្តការអន្តរក្រសួង ក៍ដូចជាការចូលរួមពីអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់។ កត្តាទី២ ដោយសារប្រជាពលរដ្ឋ ក៏ដូចជាប្រជាសហគមន៍ មានការយល់ដឹងកាន់តែច្រើនឡើងៗ ក្នុងការចូលរួមអភិរក្សធនធានជលផល ពិសេសពេលនេសាទបានត្រីកម្រ តែងព្រលែងចូលក្នុងទន្លេវិញ និងទី៣ គឺប្រជានេសាទបានអនុវត្តវិធីសាស្ត្រនេសាទត្រីស្របតាមបច្ចេកទេសនៃច្បាប់បានកំណត់»។

លោកស្រី ជា សីលា អ្នកគ្រប់គ្រងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គបានមានប្រសាសន៍ថា ក្នុងអំឡុងពេល ២ ទៅ ៣ឆ្នាំចុងក្រោយនេះ ផលត្រីមានការកើនឡើងគួរកត់សម្គាល់ប្រាកដមែន ពិសេសត្រីកម្រដែលជិតផុតពូជ ឬបាត់វត្តមានពីទេន្លេមេគង្គ ដែលត្រូវបានប្រទះឃើញឡើងវិញជាបន្តបន្ទាប់។

លោកស្រីបានអះអាងថា ៖

«គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥ មកទល់បច្ចុប្បន្ន ក្រុមការងារនៃគម្រោងបានចុះអន្តរាគមន៍ជួយសង្គ្រោះត្រីធំៗជាច្រើនក្បាល ពោលគឺមានចំនួនសរុប ៤៩ក្បាល ដោយក្នុងនោះមានដូចជា ត្រីរាជ ដែលយើងហៅថា ស្តេចត្រី មានប្រវែង ៣ម៉ែត្រ និងទម្ងន់៣០០គីឡូក្រាម» ។

លោកស្រី ជា សីលា បានបញ្ជាក់ផងដែរថា ចំពោះតម្លៃត្រីចម្រុះសម្រាប់យកទៅធ្វើជាផ្អក ប្រហុក ឬឆ្អើរ អាចមានតម្លៃចាប់ពី ១០០០រៀល ទៅ ១៥០០រៀល ក្នុង១គីឡូក្រាម ខណៈដែលតម្លៃនេះខ្ពស់ជាងឆ្នាំ២០២៤ ដែលត្រីមានតម្លៃត្រឹមតែចន្លោះពី ៨០០រៀល ទៅ ៩០០រៀលប៉ុណ្ណោះក្នុង១គីឡូក្រាម។

លោក ថៃ បុរស អ្នកប្រមូលផលនេសាទនៅដៃឡូតិ៍នេសាទ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល បានលើកឡើងដែរថា នៅរយៈពេលប៉ុន្មានថ្ងៃនេះ (អំឡុងសប្ដាហ៍ទី៤ ខែធ្នូ) ត្រីចាប់ផ្តើមត្រូវខ្លាំង ដែលអាចប្រមូលផលបានច្រើនជាឆ្នាំមុនប្រាកដមែន ដោយត្រីភាគច្រើនមានដូចជា ត្រីរៀល ត្រីស្លឹកឬស្សី សម្រាប់ធ្វើផ្អក ប្រហុក និងយកទៅឆ្អើរ ហើយក៏សម្បូរប្រភេទត្រីធំៗដែរ ដូចជា ត្រីក្អែក ត្រីព្រលូង ជាដើម។

លោកបញ្ជាក់ថា ៖

«នៅក្នុងឆ្នាំនេះ ទិន្នផលត្រីបានច្រើន ហើយកមានលាយឡំជាមួយត្រីកម្រទៀត ខ្ញុំសប្បាយចិត្ត ហើយបងប្អូនប្រជានេសាទដទៃទៀតក៏សប្បាយដូចគ្នា។ មិនត្រឹមតែប៉ុណ្ណោះ ចំពោះប្រជាពលរដ្ឋដែលជាអ្នកទិញយកទៅច្នៃធ្វើជាប្រហុក ផ្អក ក៏រីករាយ ហើយថែមទាំងអាចឱ្យកម្មករនេសាទមួយចំនួនទទួលបានកម្រៃផងដែរ»។

សូមរំលឹកដែរថា យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលកន្លងទៅបានឱ្យដឹងថា ការប្រមូលផលត្រីទឹកសាបឆ្នាំ២០២៥ មានចំនួនជាង ៥០ម៉ឺនតោន កើនឡើងជិត ៤ម៉ឺនតោនធៀបនឹងឆ្នាំ២០២៤៕ 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

កម្ពុជា​ ​មើលឃើញ​ឧស្សាហកម្មភាពយន្ត ​ជា​ច្រក​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជា​មើលឃើញ​ឧស្សាហកម្មភាពយន្ត​ជា​ច្រក​ដ៏​មាន​សក្ដានុពល​សម្រាប់​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ទៅកាន់​ពិភពលោក​ ស្រប​ពេល​ក្រសួង​ទេសចរណ៍​ជំរុញ​ឱ្យ​ផលិត​ករ​ភាពយន្ត​ចូលរួម​ទាក់ទាញ​ផលិតកម្មភាពយន្ត​អន្តរជាតិ​ ​ជាពិសេស​ផលិតកម្ម​ខ្នាត​ធំ​ និង​ហូលីវូដ ​ឱ្យ​មក​ថត​នៅ​កម្ពុជា

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់

Leave a Reply

Your email address will not be published.Required fields are marked *