រដ្ឋាភិបាល​ បន្តជំរុញ​ការបើកប្រាក់ឈ្នួលឌីជីថលសម្រាប់បុគ្គលិកកម្មករ

ភ្នំពេញ៖រាជរដ្ឋាភិបាល​កម្ពុជា​ បាន​កំណត់ទិសដៅ​ឲ្យ​មាន​ការបើកប្រាក់ឈ្នួល​តាម​ប្រព័ន្ធឌីជីថល សម្រាប់​បុគ្គលិក កម្មករ ឲ្យ​បាន​គ្រប់គ្នា ប្រយោជន៍​គឺដើម្បី​ធានា​សុវត្ថិភាពដល់ពួកគេ។

ឯកឧត្តម ស៊ុន មេសា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា ការបើកប្រាក់ឈ្នួលតាមប្រព័ន្ឋឌីជីថល មានអត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់បុគ្គលិក កម្មករ និយោជិកនៅក្នុងវិស័យកាត់ដេរ វាយនភណ្ឌ និងផលិតផលធ្វើដំណើរ ដើម្បី​កាត់បន្ថយហានិភ័យនៃការកាន់ប្រាក់នៅជាប់នឹងដៃ។

ឯកឧត្តម បានគូសបញ្ជាក់ថា៖

« រដ្ឋាភិបាលចង់ឱ្យបងប្អូន អាចទទួលបានទឹកប្រាក់តាមរយៈឌីជីថល តាមកុងធនាគារនិងប្រើប្រាស់បានយ៉ាងទូលំទូលាយ»

ដូចគ្នានេះដែរ លោក នួន វីរៈ មន្ត្រីកម្មវិធីប្រាក់ឈ្នួលឌីជីថល នៃ អង្គការអន្តរជាតិខាងការងារ​ (ILO) មានប្រសាសន៍ថា ការបើកប្រាក់ឈ្នួលតាមប្រព័ន្ឋឌីជីថល នេះបានផ្តល់សុវត្ថិភាព ងាយស្រួលទុកដាក់ និងអាចធ្វើឱ្យគេទទួលបានការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ដូចជាការទូទាត់ ការសន្សំប្រាក់ ការខ្ចីប្រាក់និងសេវាធានារ៉ាប់រងជាដើម។

មន្ត្រីអង្គការ ILO ដដែល បន្ថែមថា សម្រាប់សហគ្រាសប្រតិបត្តិការបែបនេះផ្តល់នូវប្រសិទ្ឋិភាពជាងមុន ងាយស្រួល ឆាប់រហ័ស បង្កើនតម្លាភាព ។ ចំណែករដ្ឋាភិបាលទទួលបានតម្លាភាព នៃការទូទាត់ប្រាក់ឈ្នួល លើកកំពស់សេវាគាំពារសង្គមបរិយាប័ន្នហិរញ្ញវត្ថុនិងសេដ្ឋកិច្ចក្នុងប្រព័ន្ឋ។

ទោះជាយ៉ាងណា លោក នួន វីរៈ ក៏បាន​ទាញចំណាប់អារម្មណ៍ថា ប្រសិនបើការផ្លាស់ប្តូរប្រាក់ឈ្នួលឌីជីថល មិនអនុវត្តត្រឹមត្រូវឬមិនមានការទទួលខុសត្រូវ វាអាចមានហានិយភ័យដល់និយោជិកឬដៃគួពាក់ព័ន្ឋ។

 

លោក ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ បានលើកឡើងថា៖បច្ចុប្បន្ន មានរោងចក្រសហគ្រាសប្រមាណជាង ៧០% ក្នុងចំណោមរោងចក្រ-សហគ្រាសនៅកម្ពុជាសរុបជាង៤ម៉ឺន ៥សែន ដែលមានកម្មករជាង ១,៨៧ លាននាក់ បានទូទាត់ប្រាក់ឈ្នួលតាមប្រព័ន្ឋឌីជីថលនេះ។ កាលពីឆ្នាំ២០២២ ប្រតិបត្តិការនេះ មានត្រឹមតែប្រមាណជា៥០%ប៉ុណ្ណោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *