គម្រោង CAPRED អូស្ត្រាលី សិក្សា និងពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីគាំទ្រដល់សហគមន៍កសិកម្មទំនើបបន្លែត្រាំកក់

តំណាងគម្រោង CAPRED ជាកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏សំខាន់មួយរបស់អូស្ត្រាលីនៅកម្ពុជាបានចុះសិក្សាស្វែងយល់ដោយផ្ទាល់ដល់សហគមន៍កសិកម្មទំនើបត្រាំកក់ ដើម្បីពិនិត្យលទ្ធភាពក្នុងការចូលរួមគាំទ្រដល់សហគមន៍

រយៈពេល៨ខែ ឆ្នាំ២០២៥ ការនាំចេញសំបកកង់រថយន្តពីកម្ពុជា មានទឹកប្រាក់ ៨៧០លានដុល្លារ កើនឡើង ៦៤%

របាយការណ៍ក្រសួងពាណិជ្ជកម្មបានបង្ហាញថា រយៈពេល៨ខែឆ្នាំ២០២៥ កម្ពុជាបាននាំចេញសំបកកង់រថយន្ត ក្នុងទំហំទឹកប្រាក់ចំនួន ៨៧០លានដុល្លារអាម៉េរិក កើនឡើង៦៤ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ

កម្ពុជា ស្នើចិន បង្កើនការវិនិយោគលើវិស័យកសិកម្ម និងបង្កើនការនាំចូលផលិតផលពីកម្ពុជាឱ្យបានកាន់តែច្រើន

មន្ត្រីជាន់ខ្ពស់កម្ពុជាបានស្នើឱ្យចិនបង្កើនការវិនិយោគលើវិស័យកសិកម្ម និងបង្កើនការនាំចូលផលិតផលពីកម្ពុជាឱ្យកាន់តែច្រើន ជាពិសេសផ្នែកកសិផល

កម្ពុជា កំពុងជំរុញការនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារប្រទេសឥណ្ឌាបន្ថែមពីលើទីផ្សារចិនដែលកំពុងមានតម្រូវការខ្លាំង

កម្ពុជា កំពុងស្វែងរកឱកាសនាំចេញកសិផលបន្ថែមទៀតទៅកាន់ប្រទេសឥណ្ឌា ជាពិសេស លទ្ធភាព​នាំ​ចេញ​គ្រាប់​ស្វាយចន្ទី អង្ករ និង​គ្រឿងទេស​មួយ​ចំនួនទៀត រួម​មានទាំង​ម្សៅ​រមៀត ទៅ​កាន់​ទីផ្សារ​ប្រទេសឥណ្ឌាបន្ថែមពីលើទីផ្សារចិនដែលមានស្រាប់

៨ខែ ឆ្នាំ២០២៥ ពាណិជ្ជកម្មកម្ពុជា – ទីផ្សារ RCEP សម្រេចបាន​ប្រមាណ ៦,៦៣ ពាន់លានដុល្លារ កើនឡើងជិត ១០ភាគរយ

របាយការណ៍ក្រសួងពាណិជ្ជកម្មបង្ហាញថាក្នុងរយៈពេល៨ខែនៃឆ្នាំ២០២៥កម្ពុជាជាសម្រេចបានចំណូលប្រមាណ ៦,៦៣ ពាន់លានដុល្លារ ពីការនាំចេញទំនិញ

សម្តេចធិបតី ណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រៀមបញ្ចេញរថយន្តក្រុងដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណើតដោយឥតគិតថ្លៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញត្រៀមបញ្ចេញរថយន្តដឹងជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដោយឥតគិតថ្លៃ

រយៈពេល៨ខែ កម្ពុជានាំចេញអង្ករជិត ៥០ម៉ឺនតោន ទទួលបានចំណូលប្រមាណ ៣៤៨លានដុល្លារ

សហព័ន្ធស្រូវអង្ករកម្ពុជាបញ្ជាក់ថា ចំពោះប្រភេទអង្ករដែលបាននាំចេញមាន អង្ករក្រអូបចំនួន ៨៧% ប្រភេទអង្ករសគ្រាប់វែង ៩.៧២% អង្ករចំហ៊ុយ ១% អង្ករសរីរាង្គចំនួន ១.៨៣% និងអង្ករផ្សេងៗចំនួន ០.៤៥% ។

ពិព័រណ៍​ផលិតផលខ្មែរ ឆ្នាំ២០២៥ ជាឱកាសបង្កើនភាពភាពទាក់ទាញ​ និង​គាំទ្រ​ពី​មហាជន​ក្នុងស្រុក

ប្រធានសមាគមមូលនិធិសម្តេចតេជោបានលើកឡើងពីអត្ថប្រយោជន៍នៃការរៀបចំពិព័រណ៍ផលិតផលខ្មែរក៏ដូច​ជាផ្សព្វផ្សាយដល់ពលរដ្ឋឱ្យស្គាល់ពីផលិតផលចម្រុះច្រើនប្រភេទ ដើម្បីជំរុញការគាំទ្របន្ថែម

ព្រឹត្តិការណ៍ពិព័រណ៍​ផលិតផលខ្មែរ​ឆ្នាំ២០២៥​ នឹងបង្ហាញឱ្យពលរដ្ឋបានស្គាល់ និងគាំទ្រផលិតផលរបស់​ខ្មែរកាន់តែច្បាស់ ប្រកបដោយមោទនភាព

ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរប្រធានបទ«ពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក»នឹងមានការចូលរួមពីបណ្តាសហគ្រាស ឧស្សហករ សិប្បករ មកតាំងបង្ហាញផលិតផលខ្មែរប្រមាណ១០០ប្រភេទ

រដ្ឋមន្រ្តីឧស្សាហកម្ម អំពាវនាវដល់សិប្បករកម្ពុជា ចាប់យកស្តង់ដារគុណភាព និងសុវត្ថិភាពជាចម្បង

រដ្ឋមន្រ្តីឧស្សាហកម្ម អំពាវនាវដល់សិប្បករកម្ពុជា ចាប់យកស្តង់ដារគុណភាព និងសុវត្ថិភាពជាចម្បង ដើម្បីជំរុញឱ្យមានកំណើនខ្សែច្រវាក់ផលិតកម្មផ្គត់ផ្គង់តម្រូវការទីផ្សារ