រយៈពេល ៩ខែ ឆ្នាំ២០២៥ ពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេសសមាជិក RCEP មានទំហំជាង ២៩ពាន់លានដុល្លារអាម៉េរិក

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា នៅក្នុងរយៈពេល៩ខែ ដែលគិតពីខែមករា និងខែកញ្ញា ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេសដែលជាសមាជិកនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) មានទំហំសរុបប្រមាណ ២៩,៤ពាន់លានដុល្លារអាម៉េរិក ដោយក្នុងនោះ កម្ពុជា បានធ្វើការចេញក្នុងតម្លៃសរុប ៧,៤ ពាន់លានដុល្លារកើនឡើងប្រមាណ ១០ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានត្រឹមតែ ៦,៧ ពាន់លានដុល្លារប៉ុណ្ណោះ ឬស្មើនឹងប្រមាណ ៣១,៩ ភាគរយនៃការនាំចេញសរុបរបស់កម្ពុជា ដែលមានចំនួន ២៣ ពាន់លានដុល្លារ។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានលើកឡើងពីសារៈសំខាន់នៃទីផ្សារ RCEP ដែលកំពុងមានកំណើននៃការនាំចូលទំនិញពីកម្ពុជា។

លោក ប៉ែន សុវិជាតិ បានសង្កត់ធ្ងន់ថា

«កិច្ចព្រមព្រៀង RCEP បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ និងជំរុញការនាំចេញផលិតផលរបស់កម្ពុជាទៅកាន់ទីផ្សារដ៏ធំជាមួយនឹងពន្ធអនុគ្រោះ។ ក្រៅពីនេះ កិច្ចព្រមព្រៀង RCEP នឹងជួយសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើន បង្កើនសមត្ថភាពប្រកួតប្រជែង និងផ្តល់ជាវេទិកាសម្រាប់ពាណិជ្ជកម្មប្រកបដោយស្ថិរភាព ចំពេលមានភាពមិនប្រាកដប្រជាជាសកល។ វាគឺជាឧបករណ៍ដ៏សំខាន់សម្រាប់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍រយៈពេលវែងរបស់ប្រទេស ដែលមានភាពប្រកួតប្រជែង»។

យោងតាមវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា បានឱ្យដឹងថា RCEP មានសារសំខាន់សម្រាប់កម្ពុជា ព្រោះវាជួយជំរុញការនាំចេញ និងទាក់ទាញការវិនិយោគពីបរទេស ដោយផ្តល់លទ្ធភាពទទួលបានទីផ្សារកាន់តែច្រើនទៅកាន់តំបន់ធំៗដែលមានប្រទេសជាច្រើនជាសមាជិក មានការកំណត់ស្តង់ដារ វិធានពាណិជ្ជកម្ម និងជំរុញសមាហរណកម្មសេដ្ឋកិច្ច ខណៈដែលកិច្ចព្រមព្រៀង RCEP-កម្ពុជា បានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ហើយកតិកាសញ្ញាពាណិជ្ជកម្មនេះមាន១៥ ប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានសមាជិកអាស៊ានចំនួន១០ រួមជាមួយដៃគូពាណិជ្ជកម្មកំពូលទាំង៥ របស់កម្ពុជា ដូចជា ប្រទេសចិន វៀតណាម ថៃ ជប៉ុន និងសិង្ហបុរី។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ទំនិញនាំចេញសំខាន់ៗរបស់កម្ពុជាទៅកាន់ទីផ្សារ RCEP រួមមាន សម្លៀកបំពាក់ គ្រឿងចក្រ ឧបករណ៍អគ្គិសនី ផលិតផលស្បែកជើង ទំនិញផលិតផលស្បែក គ្រាប់ធញ្ញជាតិ គ្រឿងសង្ហារឹម កៅស៊ូ ផ្លែឈើ បន្លែ ប្រដាប់ក្មេងលេង និងវាយនភណ្ឌ។ ដោយឡែកចំពោះការនាំចូលសំខាន់ៗរបស់ព្រះរាជាណាចក្រកម្ពុជាពីទីផ្សារទាំងនេះរួមមាន វត្ថុធាតុដើមសម្រាប់ផលិតសម្លៀកបំពាក់ ឱសថ និងអាហារបំប៉ន សម្ភារៈប្រើប្រាស់ ព្រមទាំងអាហារ និងភេសជ្ជៈ។

គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម និងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀត បច្ចុប្បន្នកំពុងធ្វើការដើម្បីបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) បន្ថែមទៀតជាមួយដៃគូអភិវឌ្ឍន៍ពាណិជ្ជកម្ម និងសេដ្ឋកិច្ចសំខាន់ៗ ដើម្បីពង្រីកច្រកទីផ្សារសកលសម្រាប់ផលិតផលក្នុងស្រុកឱ្យកាន់តែទូលាយ៕


ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិស័យឧស្សាហកម្ម​ទាក់ទាញ​បានទុនវិនិយោគ​ប្រមាណ ៥,៥ពាន់លានដុល្លារ​ក្នុង​រយៈ១០ខែ​ ឆ្នាំ២០២៥​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/11/2025

ក្នុងរយៈពេល១០ខែ ដើមឆ្នាំ២០២៥​នេះ វិស័យឧស្សាហកម្ម ​បានទាក់ទាញ​ទុនវិនិយោគ​ប្រមាណ​៥,៥ពាន់​លានដុល្លារអាម៉េរិក​ និង​បានបង្កើតឱកាសការងារ​ជាច្រើន​កន្លែង

តម្លៃប្រេងបានឡើងថ្លៃបន្តិចវិញបន្ទាប់ពីធ្លាក់ចុះរយៈពេល ២ សប្តាហ៍ជាប់ៗគ្នា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/11/2025

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ០,៣៣% ឬ ៦៣,៦០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,៣៧% ឬ ៥៩,៦៥ ដុល្លារក្នុងមួយបារ៉ែល

រដ្ឋមន្ត្រីក្រសួងដែនដី ៖ ប្លង់គោល​នៃការ​ប្រើប្រាស់ដី​ គឺធានា​បាននូវ​ការគ្រប់គ្រង​ជាក់​លាក់ សម្រាប់​តំបន់អង្គរ និង​បឹង​ទន្លេសាប​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 07/11/2025

រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បានបញ្ជាក់ថា ​ការរៀបចំប្លង់គោល​នៃការ​ប្រើប្រាស់ដីត្រឹមត្រូវ​ គឺធានា​បាននូវ​ការគ្រប់គ្រង​ជាក់​លាក់ និងងាយស្រួលក្នុងការអភិវឌ្ឍ

ឯកឧត្តម ហួត ហាក់ ទៅផ្សព្វផ្សាយ និងទាក់ទាញការវិនិយោគវិស័យទេសចរណ៍ពីអង់គ្លេសមកកាន់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/11/2025

រដ្ឋមន្រ្តីទេសចរណ៍កម្ពុជា បានទៅចូលរួមពិព័រណ៍ទេសចរណ៍ពិភពលោកនៅចក្រភពអង់គ្លេស ដើម្បីផ្សព្វផ្សាយ និងទាក់ទាញការវិនិយោគវិស័យទេសចរណ៍អន្តរជាតិមកកាន់កម្ពុជា

ខែតុលា កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន ២៩ មានទុនសរុបប្រមាណ ១,៤ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/11/2025

នៅខែតុលា កម្ពុជាអនុម័តគម្រោងវិនិយោគ២៩ ទំហំទុនប្រមាណ១,៤ប៊ីលានដុល្លារអាម៉េរិក ខណៈគម្រោងលេចធ្លោជាងគេ គឺព្រែកជីកហ្វូណនតេជោ ទំហំទុនវិនិយោគ១,២ប៊ីលានដុល្លារ

អាម៉េរិក- អូស្ត្រាលី គ្រោងបោះទុនរួមគ្នា ១០ពាន់លានដុល្លាររៀបចំសង្វាក់ផ្គត់ផ្គង់រ៉ែកម្រ ដើម្បីកាត់បន្ថយឥទ្ធិពលចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/11/2025

ប្រធានាធិបតីអាម៉េរិក លោក Donald Trump និងលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese បានជួបប្រជុំគ្នានៅឯសេតវិមាន និងបានឈានទៅដល់ចុះហត្ថលេខាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍប្រព័ន្ធផ្គត់ផ្គង់រ៉ែកម្រជាមួយគ្នា

មេដឹកនាំចិន និងកូរ៉េខាងត្បូង ពិភាក្សាគ្នាពីការពង្រឹងទំនាក់ទំនងឡើងវិញ និងពង្រីកការផ្លាស់ប្តូរវប្បធម៌

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/11/2025

ប្រមុខដឹកនាំកំពូលរបស់ចិន និងកូរ៉េខាងត្បូង បានជួបពិភាក្សាគ្នាអំពីការផ្លាស់ប្តូរវប្បធម៌ និងបន្ធូរបន្ថយការរឹតត្បិតរបស់ទីក្រុងប៉េកាំងលើវិស័យកម្សាន្តរបស់កូរ៉េខាងត្បូងដែលធ្លាប់មានកន្លងទៅឱ្យធូរស្រាលឡើងវិញ

វិទ្យាស្ថានស្រាវជ្រាវយានយន្តដំបូងគេបង្អស់របស់កម្ពុជា – វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មីនៅកម្ពុជា (NEVITI) ត្រូវបានបង្កើតឡើងជាផ្លូវការ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/11/2025

វិទ្យាស្ថានស្រាវជ្រាវយានយន្តដំបូងគេបង្អស់របស់កម្ពុជា – វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មីនៅកម្ពុជា (NEVITI) ត្រូវបានបង្កើតឡើងជាផ្លូវការ

សិប្បកម្មផលិតក្នុងស្រុកចំនួន៦៩ និងផ្សារទំនើប ម៉ាត មីនីម៉ាតចំនួន ៦០ ជួបគ្នាជំរុញចលនាប្រើប្រាស់ និងពង្រឹងខ្សែចង្វាក់ផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2025

សិប្បកម្មផលិតក្នុងស្រុកចំនួន៦៩ និងផ្សារទំនើប ម៉ាត មីនីម៉ាតចំនួន ៦០ បានជួបជុំគ្នា ដើម្បីជំរុញចលនាប្រើប្រាស់ និងពង្រឹងខ្សែចង្វាក់ផលិតផលក្នុងស្រុកឱ្យកាន់តែទូលាយ

ចំការកំពង់ល្ពៅនៅខេត្តបាត់ដំបង នឹងផលិតផ្លែត្រសក់ផ្អែមឱ្យបានប្រមាណ៣០០តោនក្នុងមួយឆ្នាំ ផ្គត់ផ្គង់ឲ្យគម្រោង Local Proud សម្រាប់នាំចេញទៅទីផ្សារបរទេស

ជំនួញ, ព្រឹត្តិការណ៍

• 03/11/2025

ចំការកំពង់ល្ពៅនៅខេត្តបាត់ដំបង នឹងផលិតផ្លែត្រសក់ផ្អែមប្រមាណ៣០០តោនក្នុងមួយឆ្នាំ ផ្គត់ផ្គង់ឲ្យគម្រោង Local Proud សម្រាប់នាំចេញទៅទីផ្សារបរទេស

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *