សម្តេចធិបតី ៖ កម្ពុជា រក្សាភាពស្ងប់ស្ងាត់ ក្នុងបំណងកាត់បន្ថយបញ្ហា កាត់បន្ថយការបាត់បង់ និងស្តារ​​​សភាពការណ៍ឡើងវិញ

ភ្នំពេញ ៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា ក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ គឺខាងភាគីកម្ពុជាបានរក្សានូវភាពស្ងប់ស្ងាត់គឺក្នុងគោលបំណងកាត់បន្ថយបញ្ហា កាត់បន្ថយការបាត់បង់ជីវិតមនុស្ស ទាំងទាហាន ទាំងប្រជាជន និងទាំងទ្រព្យសម្បត្តិ ខណៈកម្ពុជាចង់ស្តារសភាពការណ៍ឱ្យមានភាពល្អប្រសើរឡើងវិញ ដែលនេះវាបានចូលទៅក្នុងអភិក្រមនៃការបញ្ចប់ជម្លោះ និងដើម្បីភ្ជាប់ទំនាក់ទំនងឡើងវិញ។

ការថ្លែងបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយ៉ាងដូច្នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។

កន្លងមកមានបងប្អូនខ្លះបាននិយាយថា ចាំបាច់ត្រូវភ្ជាប់ទំនាក់ទំនងឡើងវិញធ្វើអ្វី ដែលទាំងនៅកម្ពុជា ក៏មាននិយាយយ៉ាងនេះ ទាំងនៅប្រទេសថៃក៏មាននិយាយយ៉ាងនេះដែរ។ ការនិយាយរបស់បងប្អូនដែលជាប្រជាជន គឺនិយាយតាមអារម្មណ៍ ប៉ុន្តែបើមេដឹកនាំនៅប្រើកំហឹងទល់កំហល់ដាក់គ្នានោះ អាចមិនមានលទ្ធផលល្អនោះទេ ពោលគឺមានតែអាក្រក់ ។ ដូច្នេះ ការបញ្ចប់ជម្លោះគឺជាគោលដៅសំខាន់ ដែលសង្ឃឹមថាក្នុងពេលឆាប់ៗនេះនឹងមានការចុះកិច្ចព្រមព្រៀងសន្តិភាព ខណៈដែលប្រមុខរាជរដ្ឋាភិបាលកំពុងធ្វើយ៉ាងណាដើម្បីបញ្ចប់ជម្លោះនេះ ដែលនេះគឺជាអភិក្រមរបស់រដ្ឋាភិបាល ការពារសុខសន្តិភាពជូនប្រជាជនកម្ពុជា។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៖

«ម៉ោងនេះ គ្មានភាពចាំបាច់និយាយរឿងបាត់បង់ ឬទ័ពខ្មែរអន់បែបនេះ បែបនោះឡើយ ព្រោះសង្គ្រាមគ្មានចំណេញទាំងថៃ និងកម្ពុជា នោះទេ ដូច្នេះសូមបន្ដទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន ហើយអ្នកនៅសមរភូមិមុខ ត្រជាក់ជាងអ្នកនៅក្រោយ ហើយតែងចង់ឱ្យបញ្ហាបញ្ចប់ដោយឆាប់រហ័ស។ នៅក្នុងពេលឆាប់ៗខាងមុខនេះ នឹងមានការចុះកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងកម្ពុជា-ថៃ។  ការជជែកដោះស្រាយគ្នាដោយជ្រើសរើសវិធីសាស្ត្រសន្តិ គឺជាដំណោះស្រាយដ៏ល្អសម្រាប់ប្រទេសជាប់ព្រំដែនជាមួយគ្នា ជៀសវាងការប្រើប្រាស់កម្លាំងកងទ័ពតទល់គ្នា»។

គួរកត់សម្គាល់ថា បញ្ហាព្រំដែន គឺជាបញ្ហាស្មុគស្មាញ ដែលនៅក្នុងសហគមន៍អាស៊ានមានប្រទេសតិចណាស់ដែលគ្មានបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ដោយបញ្ហាវាបានបន្សល់ទុកតាំងពីជំនាន់អាណានិគមរាប់រយឆ្នាំ។ ប៉ុន្តែ ការជ្រើសរើសសម្រាប់ការដោះស្រាយគឺដោយវិធីសាស្ត្រ ដោយសន្តិវិធី តាមយន្តការនេះ តាមយន្តការនោះ ដោយមិនប្រើប្រាស់ការប្រយុទ្ធគ្នាដោយកំហឹងនោះទេ ត្រូវមានការនិយាយគ្នាដើម្បីដោះស្រាយបញ្ហា ហើយប្រជាពលរដ្ឋត្រូវជឿជាក់លើច្បាប់អន្ដរជាតិ កម្ពុជា មិនចង់យកសង្គ្រាមដោះស្រាយសង្គ្រាមនោះដែរ។ នេះបើតាមការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។

សម្តេចធិបតីបានអះអាងថា កម្ពុជាគ្មានសោះឡើយនូវគោលបំណងរំលោភលើអធិបតេយ្យភាព បូរណភាព របស់អ្នកណាឡើយ តែកម្ពុជាក៏មិនឱ្យអ្នកណាមករំលោភលើអធិបតេយ្យភាព បូរណភាពរបស់ខ្លួនបានដែរ នេះគឺជាគោលការណ៍។ ការដោះស្រាយបញ្ហាព្រំដែនគឺត្រូវធ្វើឡើងតាមគោលការណ៍ដែលប្រទេសអាស៊ានផ្សេងៗបានធ្វើរួចមកហើយ ក្នុងនោះគឺមានគណៈកម្មាធិការកិច្ចការព្រំដែន មានច្បាប់អន្តរជាតិ មានសន្ធិសញ្ញា និងអនុសញ្ញាជាដើម ដែលកម្ពុជាបានធ្វើ២០ឆ្នាំមកហើយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖

«នេះហើយគឺជាការត្រៀមដើម្បីពន្លត់ជម្លោះព្រំដែនដោយសន្តិវិធី ដែលការឯកភាពគ្នាទ្វេភាគីគឺគ្មានអ្នកណាបាត់អ្វីនោះទេ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋយល់ពីអត្ថប្រយោជន៍នៃភាពស្ងាត់របស់រាជរដ្ឋាភិបាល ខណៈដែលយើងស្ងាត់ តែមិនស្ងៀមទេ គឺយើងបានធ្វើរាល់សកម្មភាពទាំងអស់ដើម្បីបទឈប់បាញ់ និងសន្តិភាព»។

នៅក្នុងឱកាសជាមួយគ្នានេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានមានប្រសាសន៍ពីការចាប់ទាហានខ្មែរ១៨នាក់ គឺសម្ដេចបានទាក់ទងភ្លាមៗទៅនាយករដ្ឋមន្ដ្រីម៉ាឡេស៊ី ក្រោយទាហានថៃចាប់ខ្លួន ដើម្បីកុំឱ្យប៉ះពាល់ដល់អាយុជីវិតកងទ័ពខ្មែរ ហើយសុខទុក្ខរបស់ទាហានខ្មែរទាំង១៨នាក់ ត្រូវបានធានាតាមរយៈអង្គការ ICRC។ ចំពោះពលរដ្ឋដែលរងគ្រោះនៅភូមិជោគ​ជ័យ និងព្រៃចាន់ ថ្នាក់ដឹកនាំបន្ដយកចិត្តទុកដាក់ជួយសង្គ្រោះ ដោយមិនបោះបង់ពលរដ្ឋណាម្នាក់ចោលនោះឡើយ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្តូរទម្លាប់សន្សំប្រាក់ ៖ ហេតុអ្វីបានជាមូលប័ត្របំណុលជាពាក្យគន្លឹះថ្មីសម្រាប់គ្រួសារកម្ពុជា?

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/11/2026

ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្ងាយពីខ្លួន។ ប៉ុន្តែ បើក្រឡេកមើលវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ទីផ្សារមូលធនរបស់កម្ពុជាកំពុងមានការផ្លាស់ប្តូរយ៉ាងស្ងប់ស្ងាត់តែមានសារៈសំខាន់ ព្រោះរាជរដ្ឋាភិបាលបានចាប់ផ្តើមបោះផ្សាយលក់មូលបត្ររដ្ឋរួចទៅហើយ។ រាជរដ្ឋាភិបាលក៏បានអនុម័តឱ្យមានការបោះផ្សាយបន្ថែមទៀតក្រោមក្របខ័ណ្ឌថវិកាឆ្នាំ២០២៦។ ជាមួយគ្នានេះ និយ័តករមូលបត្រក៏កំពុងជំរុញឱ្យមានការបោះផ្សាយមូលបត្រសាជីវកម្មថ្មីៗជាច្រើន ដោយមានការគាំទ្រពីវិធានការលើកទឹកចិត្តផ្នែកពន្ធថ្មីៗ ដើម្បីទាក់ទាញទាំងក្រុមហ៊ុន និងអ្នកសន្សំប្រាក់។ មូលបត្ររដ្ឋ គឺជាអ្វីទៅ? និយាយឱ្យងាយយល់

យុវជនជំនាន់ថ្មីមួយក្រុមបង្កើតកម្មវិធីទូរសព្ទ អាចវាស់ស្ទង់សារធាតុក្នុងចំណីអាហារ មានឈ្មោះថា Nham Health

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/11/2026

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី​ ជាមួយប្រាក់រង្វាន់សរុបរហូតដល់ ៥០០០ដុល្លារអាម៉េរិក ក្រោយការបង្កើតកម្មវិធីទូរសព្ទដៃ ដែលអាចវាស់ស្ទង់សារធាតុដែលមាននៅក្នុងចំណីអាហារ។ កញ្ញា តាំង ស៊ីវអេង ជាបេក្ខជនក្នុងក្រុមជ័យលាភីម្នាក់ក្នុងចំណោមសមាជិកចំនួន៣នាក់ មកពីសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា ដែលបង្កើតកម្មវិធីទូរសព្ទដៃឈ្មោះថា Nham Health បានឱ្យដឹងថា

រដ្ឋមន្ត្រីក្រសួងដែនដី ណែនាំឱ្យ​ស្ថាបត្យករ ​និ​ងវិស្វករ​ គូសប្លង់​និងសាងសង់​ត្រូវគិតពីបរិយាកាស ​និង​ទំនៀម​ទម្លាប់ប្រពៃណីរបស់ប្រជាជន​តាមតំបន់​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/11/2026

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករ​និ​ងវិស្វករ​គិតគូរ​ពីសំណង់​នៅតាម​តំបន់​ឱ្យស្របតាម​បរិយាកាស​និងប្រពៃណី ...

ដំណឹងល្អ ! ហ្វីលីពីន ក្លាយជាទីផ្សារអង្ករធំបំផុតរបស់កម្ពុជាក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើងយ៉ាងខ្លាំងពីចំនួន ៣ ៥០០ តោនពេញមួយឆ្នាំ ២០២៥ កន្លងទៅ

ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ

• 06/11/2026

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១​

ស្ពៃ​បូក​គោ​ពូជ​ជប៉ុន​នៅ​មណ្ឌលគិរី​​ហក់​ចូល​ទីផ្សារ​ភ្នំពេញ​ ​តម្លៃ​លក់​រាយ​ ​១២​,​០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​

ជំនួញ, ព្រឹត្តិការណ៍

• 06/11/2026

ដំណាំ​ស្ពៃ​បូក​គោ​ពូជ​ជប៉ុន ​ដែល​ដាំដុះ​លើ​ទឹកដី​ខេត្ត​មណ្ឌលគិរី ​កំពុង​ទទួល​បាន​ការ​គាំទ្រ​ពី​អតិថិជន ​និង​មាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ​ ​ទាំង​ក្នុង​ខេត្ត​ ​និង​រាជធានី​ភ្នំពេញ

ដាំ​ឈូក​លើ​ដី​ជួល​​ ១០ ​ហិកតា​ ​កសិករ​ម្នាក់​អាច​នៅសល់​ចំណូល​សុទ្ធ​ជាង ​៣ ​លាន​រៀល​ក្នុង​មួយ​វគ្គ​

ជំនួញ, បទយកការណ៍

• 06/11/2026

លោក​ ​ជ្រឹន​ ​ឡួត កសិករ​អាយុ​ ៤៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​អ្នក​ម្ចាស់​ ​ឃុំ​វិហារ​សួគ៌ ​ខេត្ត​កណ្ដាល​ ​បាន​ងាក​មក​ប្រកបរបរ​ដាំ​ឈូក​ជាង​ ​១០​ឆ្នាំ​មកហើយ​ ​ដោយសារ​មើល​ឃើញ​ថា​ ​ដំណាំ​នេះ​អាច​ផ្តល់​ផល​ច្រើន​ដង​ ​និង​មាន​លទ្ធភាព​បង្កើត​ចំណូល​ប្រសើរ​ជាង​ការ​ធ្វើ​ស្រែ​ដែល​តម្លៃ​ស្រូវ​មាន​ការ​ប្រែប្រួល​ ​និង​ទទួល​បាន​ប្រាក់​ចំណេញ​តិច

​កាណាដា ​គ្រោង​ជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន​និង​ហ្វីលីពីន ​នៅ​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៤៩​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

​នាយករដ្ឋមន្ត្រី​កាណាដា ​លោក​ ​Mark ​Carney ​គ្រោង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៩ ​នៅ​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន ​ដើម្បី​ជំរុញ​ការ​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន ​និង​កិច្ចព្រមព្រៀង​ទ្វេ​ភាគី​ជាមួយ​ហ្វីលីពីន ​ក្នុង​គោលដៅ​ពង្រីក​ទីផ្សារ​នាំចេញ​ ​និង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍

Elon Musk ខាត​បង់ទ្រព្យសម្បត្តិ ៣០ ពាន់លានដុល្លារ ក្រោយលទ្ធផលបោះឆ្នោតអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

រធ្លាក់ចុះនៃតម្លៃភាគហ៊ុនក្រុមហ៊ុនធំៗដែលមហាសេដ្ឋីអាម៉េរិក លោក Elon Musk កាន់កាប់ បានធ្វើឱ្យទ្រព្យសម្បត្តិសុទ្ធរបស់លោកថយចុះប្រមាណ ៣០ ពាន់លានដុល្លារ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាម៉េរិក


Leave a Reply

Your email address will not be published.Required fields are marked *