ក្រសួងពាណិជ្ជកម្ម បានសម្រេចដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីម៉ាកជាទម្រង់ឌីជីថលចាប់ពីថ្ងៃនេះតទៅ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីម៉ាកដោយមិនប្រើក្រដាស (Paperless) ទៀតទេ និងចាប់អនុវត្ត​ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នេះតទៅ។ ប្រព័ន្ធនេះនឹងគ្រប់គ្រងដំណើរការចុះបញ្ជីម៉ាកជាទម្រង់ឌីជីថល ហើយរាល់ឯកសារពាក់ព័ន្ធ និងការចុះបញ្ជីម៉ាកដែលផ្តល់ដោយក្រសួងពាណិជ្ជកម្មជូនដល់ម្ចាស់ម៉ាក ឬភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាក គឺត្រូវធ្វើឡើងជាទម្រង់ឌីជីថលជំនួសវិញទាំងអស់។

តាមរយៈការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងពាណិជ្ជកម្ម បានដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីម៉ាកដោយមិនប្រើក្រដាស (Pape​rless) សម្រាប់ភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាក។ ការដាក់ចេញប្រព័ន្ធចុះបញ្ជីម៉ាក ជាទម្រង់ឌីជីថល ដើម្បីលើកកម្ពស់ការចុះបញ្ជីម៉ាកឱ្យមានប្រសិទ្ធភាព និងកាន់ងាយស្រួលសម្រាប់ការផ្តល់សេវាសាធារណៈ​។ គួរបញ្ជាក់ដែរថា ម៉ាក (Trademark) គឺជាសញ្ញាដែលមើលឃើញ ហើយអាចសំគាល់លក្ខណ:ខុសគ្នានៃទំនិញ ឬសេវានៃសហគ្រាសនីមួយៗ។ ម៉ាកដែលប្រើប្រាស់សំរាប់ទំនិញហៅថាពាណិជ្ជសញ្ញា ហើយម៉ាកដែលប្រើប្រាស់សម្រាប់ សេវាហៅថា សេវាសញ្ញា។

សម្រាប់ដំណាក់កាល ឬជំហាននៃការចុះបញ្ជីអាជីវកម្មនៅកម្ពុជា ចំពោះសហគ្រិនដែលចង់ដំណើរការអាជីវកម្មស្របច្បាប់នៅកម្ពុជា រួមមានដូចជា ៖

១-ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ – ចុះបញ្ជីសម្រាប់ប្រតិបត្តិការរោងចក្រផលិត ឬកែច្នៃ។

២-ក្រសួងពាណិជ្ជកម្ម – ចុះបញ្ជីសម្រាប់ប្រតិបត្តិការពាណិជ្ជកម្ម។

៣-ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ – ចុះបញ្ជីសម្រាប់គោលបំណងពន្ធដារ និងការនាំចេញ។

៤-ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ – ចុះបញ្ជីដើម្បីអនុលោមតាមច្បាប់ការងារកម្ពុជា។

ចំណែកក្រសួងផ្សេងទៀត អាស្រ័យលើលក្ខណៈនៃអាជីវកម្ម អាចតម្រូវឱ្យចុះបញ្ជីជាមួយក្រសួងនានា ដូចជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាដើម ជាពិសេសសម្រាប់វត្ថុធាតុដើម ទំនិញកសិកម្ម និងវិញ្ញាបនបត្រនាំចេញ (ឧទាហរណ៍៖ ស្តង់ដារ SPS)។

សូមជ្រាបថា ការដាក់ចេញប្រព័ន្ធម៉ាកយីហោឌីជីថល គឺជាជំហានទៅមុខមួយទៀតនៅក្នុងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការផ្លាស់ប្តូរឌីជីថល និងកំណែទម្រង់ ដែលអំណោយផលដល់អាជីវកម្មនៅកម្ពុជាកាន់តែងាយស្រួល៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ជីប ម៉ុង ធនាគារខ្មែរ ឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពពីអន្តរជាតិធំៗចំនួន ២ សម្រាប់ឆ្នាំ២០២៦ ពីស្ថាប័ន Global Banking & Finance Review

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 14/07/2026

ធនាគារ ជីប ម៉ុង ធនាគារខ្មែរ ឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពពីអន្តរជាតិធំៗចំនួន ២ សម្រាប់ឆ្នាំ២០២៦ ពីស្ថាប័ន Global Banking & Finance Review

មុខរបរចិញ្ចឹមក្តាមថ្ម កំពុងជួយឱ្យប្រជាសហគមន៍នេសាទជាប់មាត់សមុទ្រមានជីវភាពកាន់តែប្រសើរ

Top News, ជំនួញ, ព្រឹត្តិការណ៍

• 13/07/2026

ក្រៅពីរបរនេសាទតាមបែបប្រពៃណី ប្រជាសហគមន៍នេសាទជ្រលងក្នុងខេត្តព្រះសីហនុ បានចាប់យករបរចិញ្ចឹមក្តាមថ្មបន្ថែមមួយទៀត ដើម្បីបង្កើនចំណូលគ្រួសារ

ឥណ្ឌា ​ដាក់ពង្រាយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​យ៉ាង​ស្ងប់ស្ងាត់​ និង​អាច​បាញ់​ចេញ​បាន​ភ្លាម​ៗ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/07/2026

ពេលនេះ​ ប្រទេស​ឥណ្ឌា ​កំពុង​បង្កើន​ការ​ប្រុងប្រយ័ត្ន​យ៉ាង​ខ្ពស់​ ​និង​ត្រៀមលក្ខណៈ​ជាស្រេច​ជាពិសេស​សម្រាប់​ការ​ទប់ទល់​នឹង​សង្គ្រាម​នុយក្លេអ៊ែរ ​តាមរយៈ​ការ​ដាក់ពង្រាយ​ក្បាល​គ្រាប់​មួយចំនួន​យ៉ាង​ស្ងៀមស្ងាត់​បំផុត​ ​និង​អាច​ប្រើប្រាស់​ក្នុង​ការ​វាយប្រហារ​បាន​គ្រប់​ពេល​ទាំងអស់

តម្លៃប្រេងហក់ឡើងថ្លៃជាង ៤ ភាគរយ បន្ទាប់ពីអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាកាលពីថ្ងៃអាទិត្យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/07/2026

នៅថ្ងៃចន្ទដើមសប្តាហ៍នេះ តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ៤,០៨ ភាគរយ ឬ ៧៩,១១ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ៤,១១ ភាគរយ ឬ ៧៤,៣៦ ដុល្លារក្នុងមួយបារ៉ែល

បារាំង​ ប្ដេជ្ញា​ពង្រឹង​ និង​ពង្រីក​វិស័យ​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​ជាមួយ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/07/2026

​ ​បារាំង​ ​បាន​ប្តេជ្ញាចិត្ត​ក្នុង​ការ​បន្ត​ពង្រឹង​ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ ​ជាពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម​ វិនិយោគ​ ​ហេដ្ឋារចនាសម្ព័ន្ធ​ ​ថាមពល ​សុខាភិបាល​ ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​និង​បង្កើន​ភាព​ធន់​របស់​ប្រទេស​ទាំង​ពីរ​

សម្តេចធិបតី ៖ការអភិវឌ្ឍប្រទេសមិនអាចកើតមាន ប្រសិនបើគ្មានការចូលរួមពីយុវជន ដែលជាកម្លាំងចលករដ៏សំខាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/07/2026

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការអភិវឌ្ឍប្រទេសមិនអាចកើតមានបានឡើយ ប្រសិនបើគ្មានការចូលរួមសកម្មរបស់យុវជន ដែលជាកម្លាំងចលករដ៏សំខាន់

វៀតណាម​ ប្ដេជ្ញា​គាំទ្រ​មីយ៉ាន់ម៉ា​ក្នុង​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/07/2026

​វៀតណាម​ប្ដេជ្ញា​គាំទ្រ​ដល់​ការ​លើកកម្ពស់​សន្តិភាព​ ស្ថិរភាព​ ​និង​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​របស់​មីយ៉ាន់ម៉ា ​បន្ទាប់ពី​កិច្ចប្រជុំ​ក្រៅ​ផ្លូវការ​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ ​និង​មីយ៉ាន់ម៉ា​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ ​៥​ ​ឆ្នាំ

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

Leave a Reply

Your email address will not be published.Required fields are marked *