រយៈពេល ៩ខែ ឆ្នាំ២០២៥ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ជាមួយប្រតិបត្តិការហោះហើរ ជាង៤ម៉ឺនជើង

ភ្នំពេញ៖ នៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥កន្លងទៅនេះ តាមរយៈអាកាសយានដ្ឋានអន្តរជាតិរបស់កម្ពុជាទាំង៣ទីតាំង ទទួលបានអ្នកធ្វើដំណើរតាមផ្លូវអាកាសសរុបចំនួន ៥,១០៩,៣២៥ នាក់ កើនឡើងប្រមាណ ១៤ភាគរយ ខណៈដែលប្រតិបត្តិការហោះហើរទ្វេទិសសរុបបានចំនួន ៤៧,៦៣៧ជើង កើនឡើង១២% បើធៀបទៅនឹងរយៈពេល៩ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤។ ជាមួយគ្នានេះដែរ សម្រាប់ការដឹកទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) មានចំនួន ៦៤ ៥១៣ តោន កើនឡើង១៤% ។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា បានលើកឡើងឱ្យដឹងថា សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ ជាមធ្យម អាចទទួលបានអ្នកដំណើរចេញ-ចូល (ទ្វេរទិស) ប្រមាណ ១៥០ ០០០នាក់/ថ្ងៃ និងជើងហោះហើរចេញ-ចូល (ទ្វេរទិស) ជាមធ្យម១៣០ជើង/ថ្ងៃ ដោយមានក្រុមហ៊ុនអាកាសចរណ៍ហោះហើរចេញ-ចូល (ទ្វេរទិស) ចំនួន២៩ក្រុមហ៊ុន (ក្រុមហ៊ុនអន្តរជាតិចំនួន២៥ និងក្រុមហ៊ុនក្នុងស្រុកចំនួន៤)។

ឯកឧត្តម  ស៊ីន ចាន់សិរីវុត្ថា បានមានប្រសាសន៍ថា កំណើនដ៏រឹងមាំនេះ ដោយសារការងើបឡើង​វិញយ៉ាងខ្លាំង​នៃចំនួន​ទេស​ចរចិន ដែលធ្វើដំណើរចេញក្រៅប្រទេស និរន្តរភាពតម្រូវការធ្វើ​ដំណើរតាមផ្លូវអាកាស​ក្នុងតំបន់មកពីប្រទេសថៃ វៀតណាម កូរ៉េ និងជប៉ុន និងការបន្ធូរបន្ថយ​ការរឹតបន្តឹងក្នុងការធ្វើដំណើរ និងការស្តារ ពង្រឹងសមត្ថភាព​ក្រុមហ៊ុនអា​កាសចរណ៍​ឡើង​វិញ ខណៈដែលអាកាស​យានដ្ឋានអន្តរជាតិតេជោ និងការពង្រីកបណ្តាញផ្លូវអាកាសអន្តរជាតិរបស់កម្ពុជា ក្នុងបំណងដាក់ប្រទេសកម្ពុជាជាមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់ ដែលឆ្លើយតបនឹងស្តង់ដារអន្តរជាតិខាងសុវត្ថិភាព ប្រសិទ្ធភាព និងនិរន្តរភាព។។

សូមជ្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងចូលរួមជាកម្លាំងចលករក្នុងការទាក់ទាញទេសចរ និងវិនិយោគិនមកកាន់កម្ពុជាកាន់តែច្រើនជាងពេលមុនជំងឺកូវីដ-១៩ទៅទៀត ព្រោះសមត្ថភាពទទួលអ្នកដំណើរត្រូវបានពង្រីក ដោយអាចទទួលជើងយន្តហោះទាំងនៅក្នុងតំបន់ និងជើងយន្តហោះមកពីឆ្ងាយៗឆ្លងទ្វីបចុះចតនៅអាកាសយានដ្ឋានអន្តរជាតិតេជោបានផងដែរ ។

ជាក់ស្ដែង ក្រោយបើកប្រតិបត្តិការចាប់តាំងពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិបានទទួលជើងយន្តហោះថ្មីៗជាបន្តបន្ទាប់ ក្នុងនោះមានជើងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Etihad ហើយរំពឹងថានឹងមានក្រុមហ៊ុនអាកាសចរណ៍ថ្មីចំនួន ៤ បន្ថែមទៀតរួមមាន IndiGo, Firefly, Air Busan, T’way​នៅត្រឹមដំណាច់ឆ្នាំ២០២៥ ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ហ្វីលីពីនប្រដេញចិន ក្លាយជាទីផ្សារធំសម្រាប់អង្ករខ្មែរ ខណៈការនាំចេញ ៨ខែឈានដល់ជាង ១២ ម៉ឺនតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/09/2026

ទីផ្សារហ្វីលីពីនកំពុងឡើងមកប្រដេញទីផ្សារចិន ក្នុងការនាំចូលអង្ករពីកម្ពុជា ជាក់ស្តែង កម្ពុជាបាននាំចេញអង្ករទៅប្រទេសនេះចំនួន ១២២,១០២តោន ក្នុងរយៈពេល ៨ខែឆ្នាំ២០២៦

ចិនជំរុញការកែលម្អប្រព័ន្ធសុខាភិបាល ឱ្យមានគុណភាពខ្ពស់ និងកាន់តែជិតប្រជាជន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/09/2026

ចិននឹងពន្លឿនការកសាង និងកែលម្អប្រព័ន្ធថែទាំសុខភាព និងវេជ្ជសាស្ត្រ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដោយផ្តោតលើការផ្តល់សេវាដែលមានគុណភាពខ្ពស់ ប្រសិទ្ធភាព និងកាន់តែមានភាពងាយស្រួលសម្រាប់ប្រជាជននៅជិតទីកន្លែងរស់នៅ

ក្រសួងការងារ លើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធបង្កើនល្បឿនក្នុងការចូលរួមអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញ ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/09/2026

(ភ្នំពេញ)៖ ក្រសួងការងារ បានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធបង្កើនល្បឿនក្នុងការចូលរួមអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារការងារ និងសម្រេចគោលដៅថាមពលស្អាតឆ្នាំ២០៣០។ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទជំនាញថាមពលស្អាត៖ “ការកសាងកម្លាំងពលកម្មជំនាញថាមពលស្អាតដែលត្រៀមខ្លួនសម្រាប់អនាគតនៅកម្ពុជា” នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ Shangri-La Phnom Penh។ សន្និសីទដែលមានការអញ្ជើញចូលរួមពីតំណាងរាជរដ្ឋាភិបាល

​រដ្ឋាភិបាល​អនុញ្ញាតឱ្យកែប្រែអតីតព្រលានយន្តហោះ​ភ្នំពេញ​ទៅជា​សួនលំហែ ខណៈក្នុងមួយឆ្នាំរដ្ឋចំណាយថវិកា​ជាង​ ៤លានដុល្លារ​អាម៉េរិកលើការថែទាំ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/09/2026

ភ្នំពេញ ៖ នៅទីបំផុត​ ប្រមុខរាជរដ្ឋាភិបាល​បាន​ប្រកាស​អនុញ្ញាតឱ្យ​អាជ្ញា​ធរ​រាជធានីភ្នំពេញ រៀបចំ​ទីតាំង​អតីតព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ ជា​សួន​ច្បារ​សម្រាប់ពលរដ្ឋ​លំហែ​ ខណៈអស់រយៈពេលជាង​១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលបានចំណាយថវិកា​ប្រមាណជាង​៤លានដុល្លារអាម៉េរិកលើ​ការថែទាំ ។ យោងតាមប្រសាសន៍សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធបើក​ឱ្យប្រើប្រាស់​មន្ទីរពេទ្យហ្លួង​ម៉ែ កាលពីព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា អតីតព្រលានយន្តអន្តរជាតិ​-ភ្នំពេញ

កាណាដា នាំទំនិញទៅកាន់ទីផ្សារចិន​ កើនឡើង ៣០% ជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ២៩ ឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/09/2026

ត្រឹមរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ ការនាំចេញពីកាណាដាទៅចិនកើនឡើង ៣០ ភាគរយកើនដល់ ២១.៧៤ ពាន់លានដុល្លារកាណាដា (ប្រហែល ១៥,៦ ដុល្លារអាម៉េរិក) ដែលជាការកើនឡើងខ្ពស់បំផុតក្នុងរយៈពេល ២៩ ឆ្នាំ

រដ្ឋមន្ត្រីទេសចរណ៍ ៖ សវនកម្មសមិទ្ធកម្ម មានសារៈសំខាន់ក្នុងការកែលម្អប្រព័ន្ធការងារ ពង្រឹងវិន័យរដ្ឋបាល លើកកម្ពស់គុណភាពសេវាសាធារណៈ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/09/2026

រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានលើកឡើងថា​ «សវនកម្មសមិទ្ធកម្ម មានសារៈសំខាន់ក្នុងការកែលម្អប្រព័ន្ធការងារ ពង្រឹងវិន័យរដ្ឋបាល លើកកម្ពស់គុណភាពសេវាសាធារណៈ និងបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើស្ថាប័នរដ្ឋ»។ ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងនៅក្នុងពិធីបើកសិក្ខាសាលាស្ដីពី «ការណែនាំ សវនកម្មសមិទ្ធកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ»នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងទេសចរណ៍។ ថ្លែងក្នុងអង្គពិធី ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា

កម្ពុជាត្រូវការកម្លាំងពលកម្មរាប់ពាន់នាក់ ដើម្បីសម្រេចគោលដៅថាមពលស្អាត

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/09/2026

កម្ពុជាចាំបាច់ត្រូវបណ្តុះបណ្តាលបុគ្គលិកផ្នែកថាមពលពន្លឺព្រះអាទិត្យជាង ១១.០០០ នាក់ជារៀងរាល់ឆ្នាំ និងបុគ្គលិកផ្នែកប្រសិទ្ធភាពថាមពលរាប់ពាន់នាក់ទៀត ដើម្បីសម្រេចគោលដៅថាមពលកកើតឡើងវិញសម្រាប់ឆ្នាំ ២០៣០។

ចិន​ត្រៀម​ដោះស្រាយ​កង្វល់​ឱនភាព​ពាណិជ្ជកម្ម ១១២ ពាន់​លាន​ដុល្លារ​ជាមួយ​ឥណ្ឌា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/09/2026

ប្រទេស​ចិន​បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​ឥណ្ឌា ​និង​ចូលរួម​ដោះស្រាយ​កង្វល់​ពាណិជ្ជកម្ម​របស់​ទីក្រុង​ញូវដេលី ​ស្រប​ពេល​ឱនភាព​ពាណិជ្ជកម្ម​របស់​ឥណ្ឌា​ជាមួយ​ចិន​បាន​កើន​លើស ១១២ ពាន់​លាន​ដុល្លារ​ក្នុង​តួលេខ​ប្រចាំ​ឆ្នាំ​នា​ពេល​ថ្មី​ៗ​នេះ

អាម៉េរិកខាតបង់ប្រាក់ ៣៨ ពាន់លានដុល្លារ លើសង្គ្រាមជាមួយអ៊ីរ៉ង់ គិតត្រឹមខែសីហា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/09/2026

ក្រសួងការពារជាតិអាម៉េរិកបានខាតបង់ប្រាក់ប្រមាណ ៣៨ ពាន់លានដុល្លារ លើសង្គ្រាមជាមួយអ៊ីរ៉ង់ គិតត្រឹមថ្ងៃទី១ ខែសីហា ហើយការចំណាយអាចកើនឡើងបន្ថែម ប្រសិនបើជម្លោះបន្តអូសបន្លាយ

ខេត្ត​ព្រះសីហនុ​ដាក់​ចេញ​ផែនការ​ទេសចរណ៍ ​៥ ​ឆ្នាំ ​ឆ្ពោះទៅ​ជា​ទីក្រុង​សេដ្ឋកិច្ច​ ​និង​ទេសចរណ៍​គំរូទី​ ​២ ​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/09/2026

ខេត្ត​ព្រះសីហនុ​បាន​ដាក់​ឱ្យ​អនុវត្ត ​«​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ​ឆ្នាំ​ ​២០២៦​-​២០៣០​» ​ដោយ​កំណត់​ទិសដៅ​ពង្រីក​សក្តានុពល​ទេសចរណ៍​ ​និង​ធុរកិច្ច ​ដើម្បី​អភិវឌ្ឍ​ខេត្ត​ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​ធុរកិច្ច ​និង​លម្ហែ​កម្សាន្ត​កម្រិត​អន្តរជាតិ​ ​


Leave a Reply

Your email address will not be published.Required fields are marked *