ឥណ្ឌូណេស៊ី ចរចាបំណុលជាមួយចិន ពាក់ព័ន្ធនឹងគម្រោងរថភ្លើងល្បឿនលឿន Whoosh ដែលចំណាយអស់ ៧,៣ ពាន់លានដុល្លារ

រដ្ឋាភិបាលឥណ្ឌូណេស៊ី កំពុងចរចាបំណុលជាមួយចិន ពាក់ព័ន្ធនឹងគម្រោងសាងសង់ផ្លូវ និងរថភ្លើងល្បឿនលឿន Whoosh ដែលបានចំណាយអស់ ៧,៣ ពាន់លានដុល្លារ ហើយពិបាករកចំណូលដើម្បីទូទាត់សងត្រឡប់ទៅចិនវិញ

តម្លៃប្រេងបន្តរក្សាបានស្ថិរភាព ខណៈដែលអាម៉េរិក និងចិន ព្រមព្រៀងគ្នាកាត់បន្ថយសម្ពាធពាណិជ្ជកម្ម

តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃត្រឹម ០,១% ប៉ុណ្ណោះ ឬ ៦៥  ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,១% ដូចគ្នា ឬ  ៦០,៥៧ ដុល្លារក្នុងមួយបារ៉ែល

អាម៉េរិក – ជប៉ុន ចាប់ដៃគ្នាធានាទីផ្សាររ៉ែកម្រ ខណៈចិនកំពុងរឹតបន្តឹងលើការនាំចូលធនធានទាំងនេះ

សហរដ្ឋអាម៉េរិក និងជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើការផលិត និងការផ្គត់ផ្គង់សារធាតុរ៉ែកម្រសំខាន់ៗ ​ក្នុង​អំឡុង​ពេល​ដែលលោក Donald Trump ធ្វើ​ដំណើរ​ទៅ​ទីក្រុង​តូក្យូ​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ជប៉ុន លោកស្រី Sanae Takaichi ជា​លើក​ដំបូង

ការបិទប្រតិបត្តិការ និងផ្អាកបញ្ចេញទិន្នន័យមួយចំនួនរបស់អាម៉េរិក អាចធ្វើឱ្យសេដ្ឋកិច្ចខាតបង់ចន្លោះពី ៧ ទៅ ១៤ ពាន់លានដុល្លារ

ការបិទប្រតិបត្តិការ និងផ្អាកបញ្ចេញទិន្នន័យមួយចំនួនរបស់រដ្ឋាភិបាលអាម៉េរិកអាចធ្វើឱ្យសេដ្ឋកិច្ចប្រទេសមហាអំណាចមួយនេះខាតបង់យ៉ាងសន្ធឹកសន្ធាប់ចន្លោះពី ៧ ពាន់លានដុល្លារទៅ ១៤ ពាន់លានដុល្លារ

វៀតណាម និងសិង្ហបុរីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) សម្រាប់ការនាំចេញអង្ករដោយគ្មានរនាំងពាណិជ្ជកម្ម

អនុស្សរណៈនៃការយោគយល់សម្រាប់ការនាំចេញអង្ករដោយគ្មានរណាំងពាណិជ្ជកម្មត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីបរិស្ថាន និងទទួលបន្ទុកទំនាក់ទំនងពាណិជ្ជកម្មរបស់សិង្ហបុរី ជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម

អាស៊ាន – ចិន ចុះហត្ថលេខារួមគ្នាពង្រីកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ACFTA 3.0

ការបច្ចុប្បន្នភាពនាពេលថ្មីៗនេះត្រូវបានហៅថា ACFTA 3.0 ឬ កំណែលើកទី ៣ ដែលនឹងគ្របដណ្តប់លើវិស័យដូចជា សេដ្ឋកិច្ចឌីជីថល និងបៃតង ក៏ដូចជាការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់

អាម៉េរិក ចុះហត្ថលេខាធ្វើពាណិជ្ជកម្ម និងរ៉ែសំខាន់ៗជាមួយប្រទេសចំនួន៤ នៅអាស៊ីអាគ្នេយ៍

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅគូឡាឡាំពួកាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអាម៉េរិកលោក Donald Trump បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ ៤ ប្រទេសរួមមាន ម៉ាឡេស៊ី កម្ពុជា ថៃ​ និងវៀតណាម

ឥណ្ឌា សាកល្បងបណ្ដុះពពកជាលើកដំបូង​លើរដ្ឋធានីញូវដេលី ដែលពោរពេញទៅដោយខ្យល់ពុល និងផ្សែងអ័ព្ទខ្មៅ

អាជ្ញាធរទីក្រុងញូវដេលី បានធ្វើការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌា Kanpur សម្រាប់ការបណ្តុះពពកសិប្បនិម្មិត ក្រោយកើតមានខ្យល់ពុល និងផ្សែងអ័ព្ទកាន់តែច្រើន

ទីផ្សារដូងក្រអូបថៃកំពុងជួបហានិភ័យខ្ពស់ អ្នកដាំដុះថ្ងួចថ្ងូរ ក្រោយមានការប្រកួតប្រជែងពីវៀតណាម

តម្លៃដូងក្រអូបថៃធ្លាក់ចុះមកត្រឹម ៣ បាតប៉ុណ្ណោះក្នុងមួយផ្លែ បង្កឱ្យមានការខាតបង់រាប់រយលានដុល្លារ ខណៈដែលដូងរបស់វៀតណាមទទួលបានការចាប់អារម្មណ៍ពីអ្នកទិញសំខាន់ៗនៅចិន

តម្លៃប្រេងហក់ឡើងថ្លៃជាង ៥% បន្ទាប់ពីអាម៉េរិកដាក់ទណ្ឌកម្មលើក្រុមហ៊ុនផ្គត់ផ្គង់ធំៗរបស់រុស្ស៊ី

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៥,៤% ឬ មានតម្លៃ ៦៥,៩៩ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ៥,៦% ឬ មានតម្លៃ ៦១,៧៩