បច្ចុប្បន្នភាព ៖ តម្លៃប្រេងបានធ្លាក់ចុះជាង ២ ភាគរយ មកនៅក្រោម ៨០ ដុល្លារក្នុង១បារ៉ែល

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ១,៩៣ ភាគរយ ឬ ៧៩,៥២ ដុល្លារក្នុងមួយបារ៉ែលត្រឹមម៉ោង ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ២,០៥ ភាគរ​យ ឬ ៧៦,៣១ ដុល្លារក្នុងមួយបារ៉ែល

ធនាគារកណ្តាលជប៉ុនបានដំឡើងអត្រាការប្រាក់ជាលើកទី២ ក្នុងរយៈពេល ១៧ ឆ្នាំ

កាលពីលើកទីមួយ ធនាគារកណ្តាលជប៉ុនបានបង្កើនអត្រាការប្រាក់សំខាន់របស់ខ្លួនពី ០ ភាគរយឡើងដល់ ០,១​ ភាគរយ។ ថ្មីៗនេះ ការដំឡើងការប្រាក់ជាលើកទីពីរពី ០,១ ភាគរយឡើងដល់ ០,២៥ ភាគរយ។

កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូកើនឡើងក្នុងអត្រា ០,៣ ភាគរយ លើសការព្យាករណ៍

យោងតាមទិន្នន័យពី Eurostat បានបង្ហាញថា កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូកើនឡើងក្នុងអត្រាប្រចាំឆ្នាំ ០,៣ ភាគរយក្នុងត្រីមាសទី២ ឆ្នាំ២០២៤នេះ

ធនាគារកណ្តាលរុស្ស៊ីដំឡើងអត្រាការប្រាក់ដល់ ១៨ ភាគរយ ដោយសារការកើនឡើងសម្ពាធពីអតិផរណា

ធនាគាររុស្ស៊ីបានដំឡើងអត្រាការប្រាក់ពី ១៦ ភាគរយឡើងដល់ ១៨ ភាគរយ​ ដោយសារអតិផរណាបានបន្តកើនឡើងយ៉ាងខ្លាំងលើសពីការព្យាករណ៍កាលពីខែមេសា

សេដ្ឋកិច្ចថៃកំពុងរងផលប៉ះពាល់ពីការបិទរោងចក្រជាច្រើន ក្រោយការនាំចូលផលិតផលពីចិនមានតម្លៃថោក

កាលពីឆ្នាំមុន រោងចក្រនៅថៃជិត ២ ០០០ កន្លែងត្រូវបានបិទទ្បវារ ហើយមនុស្សរាប់ពាន់នាក់បាត់បង់ការងារ

Weforum សង្ខេប និងបង្ហាញពីព័ត៌មានសេដ្ឋកិច្ចអន្តរជាតិខ្លះៗប្រចាំខែកក្កដា

Weforum បានរាយការណ៍ពីព័ត៌មានសេដ្ឋកិច្ចសកលមួយចំនួនដែលកើតឡើងថ្មីៗនៅក្នុងខែនេះរួមមាន ធនាគារកណ្តាលចិនកាត់បន្ថយអត្រាការប្រាក់, កំណើន GDP នៅត្រីមាសទីពីររបស់សហរដ្ឋអាមេរិកឈានដល់ ២,៨ ភាគរយ និងការព្យាករណ៍ចុងក្រោយសម្រាប់ GDP របស់ឥណ្ឌាជាដើម

ធនាគារកណ្តាលរបស់ចិនកាត់បន្ថយអត្រាការប្រាក់ជាលើកដំបូងក្នុងរយៈពេលជិតមួយឆ្នាំ

ធនាគារកណ្តាលចិន​ (PBOC) ​បាន​កាត់បន្ថយ​អត្រា​ការប្រាក់លើការផ្តល់​កម្ចី​ដល់ស្ថាប័នហិរញ្ញវត្ថុរយៈពេល​មធ្យម​មួយ​ឆ្នាំ (MLF) ពី ២,៥ ភាគរយមកត្រឹម ២,៣ ភាគរយ ដោយធនាគារនឹងបញ្ជេញប្រាក់កម្ចីចំនួន ២០០ ពាន់លានយ័ន (២៧,៥ ពាន់លានដុល្លារ) ។

តម្លៃប្រេងឡើងថ្លៃជិត ១ ភាគរយ បន្ទាប់ពី GDP របស់សហរដ្ឋអាម៉េរិកកើនឡើងនៅត្រីមាសទី ២

តម្លៃ​ប្រេងម៉ាក Brent បានឡើងថ្លៃដល់ ៨២,៣៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងដល់ ៧៨,២៨ ដុល្លារក្នុងមួយបារ៉ែល

សហភាពអឺរ៉ុបលើកឡើងថា ការដាក់ទណ្ឌកម្មលើសេដ្ឋកិច្ចរុស្ស៊ីពិតជាមានប្រសិទ្ធភាព

រដ្ឋមន្ត្រីហិរញ្ញវត្ថុសហភាពអឺរ៉ុប ៨ រូប លើកឡើងថា រុស្ស៊ីនិយាយកុហកអំពីកម្លាំងសេដ្ឋកិច្ចរបស់ខ្លួន ដោយសារមាន​សញ្ញា​ជា​ច្រើន​ដែល​បង្ហាញ​ថា​សេដ្ឋកិច្ច​រុស្ស៊ី​កំពុង​ធ្លាក់​ចុះ ហើយគួរតែមានទណ្ឌកម្ម ​និង​វិធានការ​ផ្សេង​បន្ថែមទៀត​ ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រុស្ស៊ី​ចុះ​ខ្សោយ​កាន់តែមានប្រសិទ្ធភាព

ប្រធានាធិបតីហ្វីលីពីន បញ្ជាឱ្យបិទបណ្តាញកាស៊ីណូអនឡាញ ក្រោយពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋកម្ម

ប្រធានាធិបតីហ្វីលីពីនបញ្ជាឱ្យបិទបណ្តាញកាស៊ីណូអនឡាញនៅក្នុងប្រទេស