Weforum សង្ខេប និងបង្ហាញពីព័ត៌មានសេដ្ឋកិច្ចអន្តរជាតិខ្លះៗប្រចាំខែកក្កដា

បរទេស ៖​ យោងតាមប្រភពពី​ Weforum បានរាយការណ៍អំពីព័ត៌មានសេដ្ឋកិច្ចសកលមួយចំនួនដែលបានកើតឡើងថ្មីៗនៅក្នុងខែកក្កដា ឆ្នាំ២០២៤នេះ រួមមាន ធនាគារកណ្តាលចិនកាត់បន្ថយអត្រាការប្រាក់, កំណើន GDP នៅត្រីមាសទី២របស់សហរដ្ឋអាមេរិកឈានដល់ ២,៨ ភាគរយ និងការព្យាករណ៍ចុងក្រោយសម្រាប់ GDP របស់ឥណ្ឌាជាដើម។ កាលពីសប្តាហ៍មុន ធនាគារកណ្តាលចិនបានកាត់បន្ថយអត្រាការប្រាក់រយៈពេលខ្លី និងរយៈពេលវែងដ៏សំខាន់ ដែលធ្វើឱ្យទីផ្សារមានភាពភ្ញាក់ផ្អើល ។

យោងតាមប្រភពពីរ៉យទ័រ​ បានឲ្យដឹងថា ការកាត់បន្ថយនេះត្រូវបានអនុវត្តចំពោះអត្រាគោលនយោបាយរយៈពេលខ្លីរបស់ធនាគារ អត្រាប្រតិបត្តិការទីផ្សារ និងអត្រាប្រាក់កម្ចីរបស់ធនាគារស្តង់ដារ។ វាជាការផ្លាស់ប្តូរលើកដំបូងចាប់តាំងពីខែសីហាឆ្នាំមុន បន្ទាប់ពីកិច្ចប្រជុំចុងក្រោយរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត ឬ កិច្ចប្រជុំពេញអង្គដែលធ្វើឡើងរៀងរាល់ប្រាំឆ្នាំម្តង។ ធនាគារកណ្តាលរបស់ប្រទេសចិនបានធ្វើឱ្យទីផ្សារភ្ញាក់ផ្អើលម្តងទៀតនៅសប្តាហ៍នេះជាមួយនឹងប្រតិបត្តិការផ្តល់ប្រាក់កម្ចីដែលមិនបានគ្រោងទុកក្នុងអត្រាទាបជាងយ៉ាងខ្លាំង។ ធនាគារកណ្តាលចិនបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងបញ្ជេញប្រាក់កម្ចីចំនួន ២០០ ពាន់លានយ័ន (២៧,៥ពាន់លានដុល្លារ) សម្រាប់ការផ្តល់ប្រាក់កម្ចីដល់ស្ថាប័នហិរញ្ញវត្ថុរយៈពេលមធ្យមមួយឆ្នាំ (MLF) ។

ទន្ទឹមនឹងនេះ ផលិតផលក្នុរស្រុកសរុប (GDP) របស់អាមេរិកបានកើនឡើង ២,៨ ភាគរយនៅក្នុងត្រីមាសទីពីរ ដោយសារការកើនឡើងប្រាក់ចំណូលពីស្តុក ការកើនឡើងការចំណាយរបស់រដ្ឋាភិបាលបានជួយជំរុញកំណើន និងការកើនឡើងនៃការចំណាយរបស់អ្នកប្រើប្រាស់ចំពេលអតិផរណាធ្លាក់ចុះ។ទោះបីជាមានការធ្លាក់ចុះនៅក្នុងទីផ្សារលំនៅឋានដែលបណ្តាលឱ្យមានការអូសទាញតិចតួចលើសេដ្ឋកិច្ចអាមេរិកក៏ដោយ ប៉ុន្តែសេដ្ឋកិច្ចនៅតែបន្តដំណើរការប្រសើរជាងដៃគូរបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ អត្រាកំណើនប្រចាំឆ្នាំ ២,៨ ភាគរយ ក៏លើសពីការរំពឹងទុករបស់អ្នកសេដ្ឋកិច្ច។ លើសពីនេះ ការចំណាយរបស់អ្នកប្រើប្រាស់មានចំនួនច្រើនជាង ២/៣ នៃសេដ្ឋកិច្ចរបស់ប្រទេស ហើយបានកើនឡើងក្នុងអត្រា ២,៣ ភាគរយនៅក្នុងត្រីមាសទីពីរ ដែលកើនឡើងពី ១,៥ ភាគរយនៅក្នុងត្រីមាសទីមួយ។

ក្រៅពីនេះ Weform ក៏បានសង្ខេបពីពត៌មានសេដ្ឋកិច្ចមួយចំនួននមកពីជុំវិញពិភពលោកផងដែរ។ ធនាគារកាណាដាបានកាត់បន្ថយអត្រាការប្រាក់សម្រាប់ខែទីពីរជាប់ៗគ្នាពី ៤,៧៥ ភាគរយមកត្រឹម ៤,៥០ ភាគរយ។ ទន្ទឹមនឹងនេះ កំណើននៃសកម្មភាពអាជីវកម្មនៅតំបន់ចាយប្រាក់អឺរ៉ូបានធ្លាក់ចុះក្នុងខែកក្កដា ខណៈដែលការពង្រីកនៅក្នុងវិស័យសេវាកម្មមិនអាចទប់ទល់នឹងការធ្លាក់ចុះក្នុងចំណោមក្រុមហ៊ុនផលិតនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ ការស្ទង់មតិនៅប្រទេសអាឡឺម៉ង់ និងបារាំងបង្ហាញថាអាជីវកម្មនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេពីររបស់អឺរ៉ុបកំពុងក្លាយជាសញ្ញាអវិជ្ជមានកាន់តែខ្លាំងឡើងអំពីការងើបឡើងវិញ។ នៅខាងអាស៊ីវិញ រដ្ឋាភិបាលថៃរំពឹងថា សេដ្ឋកិច្ចនឹងកើនឡើងលឿនជាងការរំពឹងទុកដំបូង ដែលភាគច្រើនជាលទ្ធផលនៃកំណើនចំនួនអ្នកទេសចរបរទេស។ លើសពីនេះ ការប៉ាន់ប្រមាណដោយធនាគារកណ្តាលរបស់កូរ៉េខាងត្បូងបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើងបានកើនឡើងយ៉ាងឆាប់រហ័សកាលពីឆ្នាំមុន បន្ទាប់ពីការធ្លាក់ចុះរយៈពេលបីឆ្នាំ។ បន្ថែមពីនេះ រដ្ឋាភិបាលឥណ្ឌាកំពុងព្យាករណ៍កំណើនពី ៦,៥ ភាគរយកើនឡើងទៅ ៧ ភាគរយ ក្នុងឆ្នាំនេះ ខណៈដែលអ្នកសេដ្ឋកិច្ច និងធនាគារកណ្តាលរបស់ប្រទេសបានបញ្ជេញការព្យាករណ៍វិជ្ជមានបន្ថែមទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ