កម្ពុជាស្នើចិនជួយផ្នែកបច្ចេកទេស ជំរុញមុខទំនិញ អង្ករ ស្វាយចន្ទីរ និងត្រីចិញ្ចឹម ដើម្បីនាំទៅចិន និងក្រៅប្រទេស

រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន១៥ ដែល​ឯកសារស្តីផែនការ​សកម្មភាព​នៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មីឆ្នាំ២០២៤-២០២៨…

AMRO ៖ សេដ្ឋកិច្ចកម្ពុជាបន្តងើបឡើងវិញយ៉ាងរឹងមាំជាមួយកំណើនល្អប្រសើរ គាំទ្រដោយកំណើនសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងកំណើនក្នុងវិស័យសេវាកម្ម

អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣(AMRO)បានវាយតម្លៃថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជាបន្តងើបឡើងវិញយ៉ាងរឹងមាំជាមួយ​កំណើនល្អប្រសើរ ដែលគាំទ្រដោយកំណើនសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក គួបផ្សំនឹងកំណើនក្នុងវិស័យសេវាកម្ម…

សមិទ្ធផលសំខាន់ៗអំពីដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសចិន

ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៧ កញ្ញា​ ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងដំណើរទស្សនៈកិច្ចនេះ ថ្នាក់ដឹកនាំកម្ពុជា-ចិន បានពិភាក្សាគ្នាជាច្រើនលើប្រយោជន៍សេដ្ឋកិច្ច ជាជាងនយោបាយ…

កម្ពុជានាំចេញអន្ទង់ និងកំពឹសទឹកសាបបង្កក «លើកដំបូង» ទៅកាន់ទីផ្សារប្រទេសចិន

អន្ទង់បង្កកនិងកំពឹសទឹកសាបបង្កក ដែលជាផលិតផលជលផលធម្មជាតិពីប្រជានេសាទខ្មែរ​បានត្រូវអនុញ្ញាតនាំចេញទៅប្រទេសចិន​​ជាលើកដំបូង បន្ទាប់ពីមានការយល់ព្រមពីគយចិន…

ច្រកទ្វារអន្តរជាតិស្ទឹងបត់ ទំហំទឹកប្រាក់ប្រមាណ ២៦,៤២ លានដុល្លារអាមេរិក ស្ថាបនាបានជាង៩១ភាគរយ

ភ្នំពេញ៖យោងតាមក្រសួងសាធារណការនិងដឹកជញ្ជូន គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ ដែលស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យសម្រេចបាន ៩១,២៦%ហើយគ្រោងបញ្ចប់នៅចុងឆ្នាំ​នេះ…

វេទិកាផ្គូរផ្គងរវាងអ្នកផលិត និងអ្នកទិញ ទទួលបានកិច្ចសហការពីអ្នកពាក់ព័ន្ធសំដៅពង្រឹងទីផ្សារក្នុងស្រុកឱ្យកាន់តែប្រសើរ

ខេត្តកណ្តាល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ សហគ្រិនខ្មែរ និងអង្គការអុកស្វាម ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តកណ្ដាល បានរៀបចំវេទិកាផ្គូ ផ្គងរវាងអ្នកផលិតនិងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក…

អ្នកជំនាញ ៖ ការបង្កើតតំបន់ពាណិជ្ជកម្មសេរីក្នុងស្រុក និងធ្វើឱ្យការទិញ-លក់មានភាពងាយស្រួលជាងមុន

ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន រដ្ឋាភិបាលអាណត្តិថ្មីបានចេញនូវគោលនយោបាយ ដោយបង្កើតតំបន់ជាច្រើនដូចជា តំបន់សេដ្ឋកិច្ចពិសេស សួនកសិ-ឧស្សាហកម្ម និងសួនឧស្សាហ​កម្មជាដើម។ ក្នុងនោះ ក៏មានផងដែរនូវការបង្កើតតំបន់ពាណិជ្ជកម្មសេរីក្នុងស្រុក (Free-Trade Zone)…

រដ្ឋាភិបាលឌីជីថល ៖ គោលនយោបាយគ្រប់គ្រង និងដឹកនាំប្រទេសដោយប្រើប្រព័ន្ធឌីជីថល

ដើម្បីរុញឱ្យការដឹកនាំកាន់តែមានប្រសិទ្ធភាព និងចំណេញពេលវេលា រដ្ឋាភិបាលបាននិងកំពុង កែប្រែខ្លួនឱ្យទៅជារដ្ឋាភិបាលឌីជីថល។ មានន័យថា រដ្ឋាភិបាលផ្តោតលើការធ្វើទំនើបកម្ម និង សមាហរណកម្មប្រព័ន្ធគ្រប់គ្រងរដ្ឋាភិបាលនិងសេវាសាធារណៈ …

ស្វែងយល់ពីប្រជាជនឌីជីថល និងសារៈសំខាន់នៃធនធានឌីជីថលចំពោះសេដ្ឋកិច្ចជាតិ

ជាការពិត ដើម្បីអាចទាញយកប្រយោជន៍ចេញពីបរិវត្តកម្មសេដ្ឋកិច្ច និងសង្គមឌីជីថល ប្រទេសមួយ ក៏ត្រូវមានធនធានដែលមានចំណេះដឹង និងជំនាញឌីជីថល។ ប៉ុន្តែយ៉ាងជាមួយនឹង ប្រទេសក្នុងតំបន់ ចំណេះដឹងប្រជាជនកម្ពុជាទៅលើជំនាញឌីជីថលនេះ នៅមានកម្រិតនៅឡើយ។

ចំណុចសំខាន់ៗដែលគួរគិតមុននឹងសម្រេចចិត្តទិញផ្ទះបង់រំលោះ

ជាមួយនឹងសេដ្ឋកិច្ចបច្ចប្បន្ននេះ គេកម្រនឹងយកប្រាក់ទាំងដុលទៅទិញអចលនទ្រព្យណាស់ ភាគច្រើនគឺទិញដោយការបង់រំលោះ ឬការយកកម្ចីពីធនាគារជាដើម។ ប៉ុន្តែ ទោះបីជាវិធីនេះ ក៏ដោយអ្នកទិញផ្ទះនៅតែអាចប្រឈមនឹងបញ្ហា ប្រសិនបើពួកគេមិនបានគិតគូឱ្យបានល្អិតល្អន់ ទេនោះ…