ចំណុចសំខាន់ៗដែលគួរគិតមុននឹងសម្រេចចិត្តទិញផ្ទះបង់រំលោះ

ស្ថិតនៅក្នុងបរិបទនៃសេដ្ឋកិច្ចបច្ចប្បន្ននេះ គេកម្រនឹងយកប្រាក់ទាំងដុលទៅទិញអចលនទ្រព្យណាស់ ភាគច្រើនគឺទិញដោយការបង់រំលោះ ឬការយកកម្ចីពីធនាគារជាដើម។ ប៉ុន្តែ ទោះបីជាបែបនេះក៏ដោយ អ្នកទិញផ្ទះនៅតែអាចប្រឈមនឹងបញ្ហាប្រសិនបើពួកគេមិនបានគិតគូរឱ្យបានល្អិតល្អន់ជាមុននោះទេ។

ចំណុចមួយដែលសំខាន់ខ្លាំង ហើយគេត្រូវតែគិតជាដាច់ខាតមុនពេលទិញផ្ទះគឺកម្រិតនៃចំណូលរបស់ខ្លួន។ លទ្ធភាពនៃការរកចំណូលនេះគឺជាចំណុចសំខាន់មួយដែលអាចនាំឱ្យបុគ្គលម្នាក់ធ្លាក់ចូលក្នុងវិបត្តិបំណុល ក្នុងករណីដែលបុគ្គលនោះសម្រេចចិត្តទិញផ្ទះដែលលើសពីសមត្ថភាពរបស់ខ្លួន។

លោក ឈី ពុធតុលា នាយកនៃនាយកដ្ឋានឥណទានបុគ្គល Philip Bank បានឱ្យដឹងពីទស្សនៈរបស់ធនាគារមុននឹងផ្ដល់កម្ចីថា ៖

«មុននឹងធនាគារផ្ដល់កម្ចីដល់អតិថិជន ធនាគារនឹងពិនិត្យលើ​ចំណុច​សំខាន់ៗដូចជា ឯកសារចំណូល ឯកសារផ្ទាល់ខ្លួន ប្រវត្តិនៃការសងត្រឡប់ ដែលជាព័ត៌មានលម្អិតធ្លាប់បានបង់នៅតាមធនាគារផ្សេងទៀត។ ធនាគារក៏គេមើលលើ Regular income របស់អ្នកស្នើសុំដើម្បីឱ្យប្រាកដថាពួកគាត់មានលទ្ធភាពក្នុងការសងត្រឡប់រយៈពេលវែង»។

លោកបន្តថា មុនផ្ដល់កម្ចីក្នុងការទិញផ្ទះ ធនាគារក៏គិតពីអាយុរបស់អតិថិជនផងដែរ ព្រោះកម្ចីគេហដ្ឋានគឺមានរយៈពេលវែង។ ក្រៅពីការវាយតម្លៃរបស់ធនាគារតាមចំណុចខាងលើនេះ បុគ្គលខ្លួនឯងក៏ត្រូវពិចារណាលើចំណុច​ដូចជា ត្រូវមើលទៅលើហិរញ្ញវត្ថុផ្ទាល់ខ្លួនទាក់ទងជាមួយនឹងចំណូល និងការវិនិយោគផ្សេងៗ។

អ្នកជំនាញដដែលនេះបានបន្តឱ្យដឹងទៀតថា ៖

«គាត់ត្រូវមានគម្រោងនៃការសន្សំ និងវិនិយោគ មានន័យថា តើគាត់ត្រូវសន្សំមួយខែប៉ុន្មាន មួយឆ្នាំប៉ុន្មាន ប៉ុន្តែក្នុងអំឡុងពេលដែលគាត់មិនទាន់យកប្រាក់ទៅប្រើការអី តើគាត់អាចយកលុយទៅវិនិយោគលើអីបានដើម្បីបានប្រាក់ត្រឡប់មកវិញ ហើយគាត់ត្រូវមើលឱ្យច្បាស់នូវប្រភេទគេហដ្ឋានដែលគាត់ចង់បាន តើវាស័ក្ដិកសមនឹងលទ្ធភាពផ្ទាល់ខ្លួន​ ឬអត់»។

ជាមួយគ្នានេះ ដើម្បីចៀសវាងការអស់លទ្ធភាពបង់គេហដ្ឋាននៅពាក់កណ្ដាលទី លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុ និងអចលនទ្រព្យបានណែនាំថា សម្រាប់អ្នកដែលចង់ទិញផ្ទះដោយការបង់រំលោះគួរតែបង់រំលោះត្រឹមតែ ៣០% នៃប្រាក់ចំណូលបានហើយ។

ត្រង់ចំណុចនេះ លោកបានពន្យល់បន្ថែមថា នៅពេលមានហានិភ័យដល់ការងារ បុគ្គលនោះនៅតែមានលទ្ធភាពក្នុងការបង់យ៉ាងហោចណាស់ក្នុងរយៈពេលមួយ ដែលគេអាចរកដំណោះស្រាយមកវិញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ទណ្ឌកម្ម​អាម៉េរិក​លើ​អ៊ីរ៉ង់​អាច​បង្ក​ផលប៉ះពាល់​ដល់​ចិន ​ដែល​ជា​អ្នក​ទិញ​ប្រេង​ធំ​បំផុត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

​ប្រទេស​ចិន​អាច​ប្រឈម​ផលប៉ះពាល់​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់ ខណៈ​ចិន​គឺជា​អ្នក​ទិញ​ប្រេង​អ៊ីរ៉ង់​ធំ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង

ទំនាក់ទំនងអាម៉េរិក និងកាណាដា កាន់តែតានតឹង ដោយសារការដាក់ពន្ធសងសឹកគ្នាទៅវិញទៅមក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ទំនាក់ទំនងពាណិជ្ជកម្មរវាងអាម៉េរិក និងកាណាដាកាន់តែតានតឹងជាមួយនឹងការដាក់ពន្ធគយសងសឹកគ្នាទៅវិញទៅមក បន្ទាប់ពីកិច្ចចរចាអស់រយៈពេលជាច្រើនថ្ងៃមិនចុះសម្រុងគ្នា

អាម៉េរិក​ត្រៀម​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ ​​រុញ​ឱ្យ​ជម្លោះ​ឈាន​ដល់​ដំណាក់កាល​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

​ប្រធាន​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាម៉េរិក​ ​លោក​ ​Mike ​Johnson ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ទីក្រុង​វ៉ាស៊ីនតោន ​និង​ទីក្រុង​តេហេរ៉ង់ ​កំពុង​ឈានចូល​ដំណាក់កាល​ថ្មី ​ដោយ​អាម៉េរិក​ផ្តោត​លើ​ការ​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​ ​និង​ការ​អនុវត្ត​ទណ្ឌកម្ម​ ​ខណៈ​លោក​បន្ត​បង្ហាញ​ការ​មិន​ទុកចិត្ត​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់

របាយការណ៍​ ​CDRI​៖​ ​កម្ពុជា​ត្រូវ​ពន្លឿន​ការ​ពង្រឹង​សន្តិសុខ​ថាមពល​ ​ខណៈ​ទីផ្សារ​ថាមពល​សកលរង​ការ​រំខាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ការ​ពឹងផ្អែក​របស់​កម្ពុជា​លើ​ការ​នាំចូល​ប្រេងឥន្ធនៈ​ ​និង​ជី ​បាន​ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រឈម​នឹង​ការ​រំខាន​ការ​ផ្គត់ផ្គង់​ថាមពល​សកល ​និង​បង្កើន​តម្រូវការ​ឱ្យ​មាន​វិធានការ​ការពារ​គ្រួសារ​ងាយ​រងគ្រោះ ​ព្រមទាំង​ការ​កសាង​ភាព​ធន់​សេដ្ឋកិច្ច​រយៈពេល​វែង

សិង្ហបុរី​ត្រៀម​ទទួល​តួនាទី​ប្រធាន​អាស៊ាន​ឆ្នាំ​ ​២០២៧​ ​កំណត់​យក​សាមគ្គី​ភាព​ជា​ការងារ​ចម្បង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

សិង្ហបុរី​នឹង​ទទួល​តួនាទី​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ពី​ហ្វីលីពីន​នៅ​ថ្ងៃ​ទី​១ ​ខែ​មករា​ ​ឆ្នាំ​២០២៧ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ភាព​ជា​ស្នូល និង​សាមគ្គី​ភាព​របស់​អាស៊ាន ​ព្រមទាំង​ជំរុញ​សមាហរណកម្ម​ក្នុង​តំបន់​ ​ស្រប​ពេល​បរិយាកាស​ពិភពលោក​កាន់តែ​មាន​ការ​ប្រកួតប្រជែង ​និង​អស្ថិរ​ភាព

សាជីវកម្មធានាឥណទានកម្ពុជា ពង្រីកវិសាលភាពធានាឥណទានដល់ជាង ៦០០ លានដុល្លារ ពង្រឹងភាពធន់នៃសហគ្រាសក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

គិតត្រឹមចុងខែកក្កដាឆ្នាំ២០២៦ សាជីវកម្មធានាឥណទានកម្ពុជាបានសម្រេចការធានាឥណទានជូនដល់សហគ្រាស និងម្ចាស់អាជីវកម្មសរុបចំនួន ១០.២៨៩ គណនី មានទំហំឥណទានសរុបជាង ៦០០លានដុល្លារ

រយៈពេល ៣ឆ្នាំ កម្ពុជា​ទទួលបានគម្រោងវិនិយោគសរុប​ចំនួន​ជាង​ ១៤៩០​គម្រោង ​ក្នុង​ទំហំទុនវិនិយោគជិត ​២៦​ពាន់លានដុល្លារ​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

ចាប់តាំងពីការកកើតរាជរដ្ឋាភិបាល​ក្នុងអាណត្តិ​ទី៧ រហូតដល់​ដំណាច់ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ទទួលបានគម្រោ​ងវិនិយោគចុះបញ្ជីសរុបចំនួន ១ ៤៩៣​គម្រោង ជាមួយនឹងដើមទុនសរុបចំនួនជិត ​២៦​ពាន់​លានដុល្លារ​អាម៉េរិក