ស្វែងយល់ពីប្រជាជនឌីជីថល និងសារៈសំខាន់នៃធនធានឌីជីថលចំពោះសេដ្ឋកិច្ចជាតិ

ជាការពិតណាស់ ដើម្បីអាចទាញយកប្រយោជន៍ចេញពីបរិវត្តកម្មសេដ្ឋកិច្ច និងសង្គមឌីជីថលបាន ប្រទេសមួយត្រូវមានធនធានដែលមានចំណេះដឹង និងជំនាញឌីជីថល។ ប៉ុន្តែ សម្រាប់កម្ពុជា ដែលជាប្រទេសមួយក្នុងតំបន់នាពេលបច្ចុប្បន្ននេះ ចំណេះដឹងរបស់ប្រជាជនទៅលើជំនាញឌីជីថលនេះភាគច្រើននៅមានកម្រិតនៅឡើយ។

បើតាមទិន្នន័យពីគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១ – ២០២៣៥ បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានធនធានមនុស្សដែលជាអ្នកមានទេពកោសល្យឌីជីថលប្រមាណ ៥០ ០០០ នាក់ ខណៈដែលកម្លាំងពលកម្មនៅក្នុងវិស័យ ICT ភាគច្រើនផ្សេងទៀតមានជំនាញ​កម្រិតមធ្យម ហើយមិនទាន់មានលក្ខណៈប្រមូលផ្តុំ និងមិនស៊ីជម្រៅតាមឯកទេសនៅឡើយ ។

តាមរយៈទិន្នន័យនេះ កម្ពុជាត្រូវមានភារកិច្ចពង្រឹងធនធានមនុស្សរបស់ខ្លួនបន្តទៀត ដើម្បីជាការធានាថា ប្រជាជនកម្ពុជាមិនត្រូវបានគេបំភ្លេចចោលនៅក្នុងសម័យកាលឌីជីថល។

ជាក់ស្ដែង ក្នុងការបង្កើតនូវធនធានមនុស្សឌីជីថល ក៏ដូចជាជំរុញនូវការប្រើប្រាស់ឌីជីថលក្នុងចំណោ មពលរដ្ឋកម្ពុជា រដ្ឋាភិបាលបានផ្ដោតការយកចិត្តទុកដាក់លើការទាក់ទាញធនធាន​មនុស្ស​មានទេព​កោសល្យឌីជីថល ដែលធនធានប្រភេទនេះ គឺជាតួអង្គដ៏សំខាន់នៅក្នុងបរិការណ៍នៃ​បរិវត្តកម្ម​ឌីជីថល ដែលចូលរួមធានាបាននូវការបង្កើតថ្មី និងនវានុវត្តន៍ រាប់ទាំងការបង្កើតធុរកិច្ចថ្មីៗ ការដោះស្រាយបញ្ហាបានឆាប់រហ័សក្នុងប្រព័ន្ធ ICT និងកិច្ចការពារ​សុវត្ថិភាពនៃប្រព័ន្ធទាំងមូល។

ទោះជាយ៉ាងណា បច្ចុប្បន្ននេះអត្រានិស្សិតចុះឈ្មោះចូលរៀនលើជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ក្នុងកម្រិតឧត្តមសិក្សាមានប្រមាណត្រឹម ២៧,១% តែប៉ុណ្ណោះ ខណៈដែលប្រមាណ ០,០៣% ផ្សេងទៀតបានចុះឈ្មោះចូលរៀនក្នុងកម្មវិធីអប់រំបណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ។

ការណ៍នេះបានបង្ហាញឱ្យឃើញថា ធនធានមនុស្សដែលមានជំនាញឌីជីថលនៅកម្ពុជា នៅមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការជំនាញជាក់ស្ដែងនៅក្នុងទីផ្សារ ជាពិសេសជំនាញដែលជាមូលដ្ឋាន ក្នុងការអភិវឌ្ឍការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល។

បើទោះជាយ៉ាងនេះក្ដី កម្ពុជាក៏កំពុងតែខិតខំប្រឹងប្រែងក្នុងកសាងធនធានឌីជីថលដោយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការបង្កើតឡើងនូវ​មូលនិធិអភិវឌ្ឍន៍ជំនាញ មូលនិធិ​អភិវឌ្ឍន៍សហគ្រិនភាព មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មីតេជោ និងមជ្ឈមណ្ឌល ICT ជាដើម ។ បន្ថែមពីលើនេះ វិស័យឯកជន បាន និងកំពុងចូល​រួមក្នុង​កិច្ចការអភិវឌ្ឍន៍ធនធានមនុស្ស​ឌីជីថលផងដែរ។ ជាក់ស្ដែង នាពេលកន្លងមកក្រុមហ៊ុនទូរ​គមនាគមន៍នានា បានសហការជាមួយ​នឹងរាជរដ្ឋាភិបាលក្នុងការបង្កើតមូលនិធិកសាងសមត្ថភាព​ស្រាវជ្រាវ និងអភិវឌ្ឍន៍លើវិស័យ​ទូរគមនាគមន៍ និង ICT ។

មូលនិធិនេះបានរួមចំណែកយ៉ាងច្រើនក្នុងការកសាងសមត្ថភាព និងជំនាញឌីជីថលសម្រាប់យុវជន តាមរយៈកម្មវិធីផ្ដល់អាហារូបករណ៍សិក្សាផ្នែកបច្ចេកវិទ្យាព័ត៌មាន ការបំពាក់បរិក្ខារ បច្ចេកវិទ្យានៅតាមសាលារៀន ព្រឹត្តិការណ៍ផ្សព្វផ្សាយ និងប្រកួតប្រជែងលើផ្នែកបច្ចេកវិទ្យាជាដើម។ ទោះជាយ៉ាងនេះ ការកសាងធនធានមនុស្សជាកិច្ចការរយៈពេលវែងដែលត្រូវការ ទាំងការបណ្តុះ​បណ្តាល ការប្រែក្លាយប្រជាពលរដ្ឋកម្ពុជាឱ្យទៅជាពលរដ្ឋឌីជីថល។

ក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល មកប្រើប្រាស់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃប្រកបដោយ ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ទៀតសោត ប្រជាពលរដ្ឋគ្រប់រូបត្រូវមានចំណេះដឹង និងជំនាញទន់ចាំបាច់ដើម្បីជំរុញឱ្យការធ្វើអន្តរកម្មនៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃសេដ្ឋកិច្ច និងសង្គម​ឌីជីថលកាន់តែមានសក្តិសិទ្ធិភាព។

បើតាមទិន្នន័យចេញពីគោលនយោបាយដដែលនេះ បច្ចុប្បន្នអត្រាអក្ខរកម្មមូលដ្ឋាននៃប្រជាជន​កម្ពុជាដែលមានអាយុច្រើនជាង ១៥ឆ្នាំ មានប្រមាណ ៨០,៥% ដែលអត្រានេះបានវាស់វែងនូវ​សមត្ថភាពក្នុងការអាន ការសរសេរ និងការគណនាលេខនព្វន្តសាមញ្ញ ដែលនេះជាមូលដ្ឋាន​ក្នុងការ​អភិវឌ្ឍពលរដ្ឋឌីជីថល ។

ប្រជាពលរដ្ឋកម្ពុជាប្រមាណតែ ៣០% ប៉ុណ្ណោះមានជំនាញឌីជីថលកម្រិត​មូលដ្ឋាន ដែលជា​សមត្ថភាព​អាចប្រើប្រាស់ប្រព័ន្ធឌីជីថល សម្រាប់ការស្វែងរកនៅលើបណ្តាញ​អ៊ីនធឺណិត ការភ្ជាប់ទំនាក់ទំនង និងការចែករំលែកព័ត៌មានជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​ជំរុញ​ការ​អប់រំ​ឌីជីថល​ ខណៈ​រោងចក្រ​ថេប្លេត​តម្លៃ​ ១០០ ​លាន​ដុល្លារ​ត្រៀម​ដំណើរការ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/10/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​តាមរយៈ​ក្រសួង​អប់រំ​ ​យុវជន ​និង​កីឡា​ ​គ្រោង​ពង្រីក​ការ​សិក្សា​ឌីជីថល​ដល់​សាលា​បឋមសិក្សា​ប្រមាណ ៧​,​០០០​ ​សាលា​ទូទាំង​ប្រទេស ​ស្រប​ពេល​ក្រុមហ៊ុន​ KH ​Haitech ​កំពុង​ពន្លឿន​ការ​សាងសង់​រោងចក្រ​ដំឡើង​ថេប្លេត (tablet) ​នៅ​រាជធានី​ភ្នំពេញ​ ​ក្រោម​ទុន​វិនិយោគ​សរុប​ ១០០ ​លាន​ដុល្លារ

រដ្ឋមន្ត្រីក្រសួងដែនដី ៖ លំនៅឋានមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/10/2026

ភ្នំពេញ ៖ បន្ទាប់ពីការចុះបញ្ជីដីបង្ហើយ និងការបង្កើតបរិយាកាសគ្មានវិវាទរួចមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដោយបានដាក់ចេញនូវគោលការណ៍ ចំនួន ៣ ជាផែនទីអនុវត្តការងារ រួមមាន៖ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ដើម្បីបង្កលក្ខណៈឱ្យប្រជាជនខ្មែរគ្រប់រូបមានផ្ទះសម្បែងរស់នៅសមរម្យ ជាទ្រនំសុភមង្គល។

កម្ពុជា​បន្ថែម​ជើង​ហោះហើរ​ពី​ចិន​ និង​បើក​សេវា​ហោះហើរ​ថ្មី​ពី​កូរ៉េ​ខាង​ត្បូង​មក​សៀម​រាប​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ ​កម្ពុជា​នឹង​មាន​សេវា​ហោះហើរ​តាម​រដូវ​ថ្មី​ពី​សាធារណរដ្ឋ​កូរ៉េ ​និង​បង្កើន​ជើង​ហោះហើរ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​មកកាន់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​-​អង្គរ ​ដើម្បី​ពង្រឹង​ការ​តភ្ជាប់​អន្តរជាតិ​ ​និង​គាំទ្រ​កំណើន​វិស័យ​ទេសចរណ៍

រុស្ស៊ី នឹងសង់ម៉ាស៊ីន រ៉េអាក់ទ័រ ៨ បន្ថែមទៀត នៅរោចក្រនុយក្លេអ៊ែររបស់អុីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/10/2026

បរទេស ៖ ក្រុមហ៊ុនរដ្ឋរបស់រុស្ស៊ី Rosatom ជំនាញខាងវិស័យថាមពលនុយក្លេអ៊ែរបានបង្ហាញផែនការថ្មីមួយត្រៀមសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រចំនួន ៨ ទៀតនៅក្នុងរោងចក្រនុយក្លេអ៊ែរ Bushehr ប្រទេសអុីរ៉ង់ នេះបើយោងតាមការចេញផ្សាយរបស់កាសែតប៊ុលហ្ការី Novinata។ ប្រធានក្រុមហ៊ុនរដ្ឋរុស្ស៊ី លោក Alexei Likhachev បានប្រកាសពីកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាសម្រាប់បង្កើនសមត្ថភាពថាមពលនុយក្លេអ៊ែរផង ព្រមទាំងគម្រោងសង់រោងចក្រថាមពលនុយក្លេអ៊ែរខ្នាតតូចបន្ថែមទៀត។ តាមផែនការនេះ ក្រុមហ៊ុនរដ្ឋរុស្ស៊ី Rosatom

វិស័យកាហ្វេកម្ពុជាជំរុញការកែច្នៃ និងពង្រឹងគុណភាព ដើម្បីបង្កើនតម្លៃផលិតផល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/10/2026

ភ្នំពេញ ៖ ការពង្រឹងគុណភាពកាហ្វេចាប់ពីការប្រមូលផលនៅចម្ការ រហូតដល់ដំណាក់កាលកែច្នៃ ត្រូវបានចាត់ទុកថាជាកត្តាសំខាន់ក្នុងការបង្កើតកាហ្វេពិសេស (Specialty Coffee) ដែលមានគុណភាព និងតម្លៃខ្ពស់ ដោយមានការជំរុញឱ្យអ្នកពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃកាហ្វេ សហការគ្នាដើម្បីឆ្លើយតបតម្រូវការទីផ្សារ។ ក្នុងថ្ងៃទី២ នៃកម្មវិធីសិក្សាឈ្វេងយល់អំពីវិស័យកាហ្វេ អ្នកចូលរួមបានចុះអនុវត្តផ្ទាល់នៅចម្ការ ដោយប្រមូលផលផ្លែកាហ្វេទុំក្រហម (Red Cherry) និងសិក្សាអំពីកម្រិតទុំដែលសមស្របសម្រាប់ផលិតកាហ្វេដែលមានគុណភាពខ្ពស់។ ការសិក្សានេះក៏បានផ្តោតលើបច្ចេកទេសជ្រើសរើសផ្លែកាហ្វេ ការប្រមូលផល

គណៈប្រតិភូសភាអឺរ៉ុបបំពេញដំណើរទស្សនកិច្ចទៅចិនជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ ចំពេលមានភាពតានតឹងពាណិជ្ជកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

បរទេស៖ គណៈប្រតិភូនៃគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប (INTA) ចំនួន ១២ រូប បានធ្វើដំណើរទៅដល់ប្រទេសចិនកាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ។ សារព័ត៌មាន Global Times បានរាយការណ៍ថា ក្រុមសមាជិកសភាទាំងនោះនឹងបំពេញដំណើរទស្សនកិច្ចរយៈពេល​ ៣ ថ្ងៃ នៅតាមតំបន់សំខាន់ៗនៃពាណិជ្ជកម្ម រួមមាន ទីក្រុងប៉េកាំង

សិង្ហបុរី ​ផ្ដួចផ្ដើម​បង្កើត​បណ្ដាញ​ស្ថិតិ​ពលកម្ម​អាស៊ាន​ ដើម្បី​តាមដាន​តម្រូវការ​ការងារ​ ​និង​ជំនាញ​ថ្មី​ៗ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

សិង្ហបុរី​បាន​ផ្តួចផ្តើម​បង្កើត​ការិយាល័យ​ ​និង​បណ្តាញ​អ្នក​ជំនាញ​ស្ថិតិ​ពលកម្ម​អាស៊ាន ​ដើម្បី​ពង្រឹង​ការ​ផ្លាស់ប្តូរ​ទិន្នន័យ​ការងារ​ ​និង​ជំនាញ ​ព្រមទាំង​ជួយ​ឱ្យ​ប្រទេស​ក្នុង​តំបន់​អាច​កំណត់ និង​ព្យាករណ៍​ការ​ប្រែប្រួល​នៃ​ទីផ្សារ​ពលកម្ម​បាន​ទាន់​ពេលវេលា

ARD​B ​ជំរុញ​ដោះស្រាយ​បញ្ហា​ទុន ​និង​ទីផ្សារ ​ដើម្បី​ពង្រឹង​សហគ្រាស​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

ឯកឧត្តម​ ​កៅ ​ថាច ប្រតិភូ​រាជ​រដ្ឋាភិបាល​ ​និង​ជា​អគ្គ​នាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ ​និង​កសិកម្ម ​(​ARDB​) ​បាន​លើកឡើង​ថា​ ​កង្វះ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន ​និង​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ទីផ្សារ​ ​គឺជា​បញ្ហា​ប្រឈម​សំខាន់​ពីរ​របស់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​

ទីផ្សារ​ជួល​នៅ​ផ្សារ​ទំនើប​មាន​ផ្ទៃក្រឡា​ជាង ​៨៨​ ​ម៉ឺន​ម៉ែត្រ​ការ៉េ ​តែ​អត្រា​កាន់កាប់​មាន​ត្រឹម​ ​៥៧​,​១​%​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/10/2026

ទី​ផ្សារ​​ជួល​សម្រាប់​អាជីវកម្ម​លក់​រាយ​នៅ​កម្ពុជា​ ​(​ការជួល​ទីតាំង​នៅ​ផ្សារ​ទំនើប​)​ ​កំពុង​ប្រឈម​នឹង​បញ្ហា​ផ្គត់ផ្គង់​លើស​តម្រូវការ​ ​ដោយ​ផ្ទៃ​ក្រឡា​សម្រាប់​ជួល​សរុប​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​ជាង​ ៨៨២​.​០០០ ​ម៉ែត្រ​ការ៉េ ​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​២០២៦

កងទ័ព​អាកាស​ប៊ុលហ្គារី​​ប្រារព្ធ​ខួប ​១១៤​ ឆ្នាំ​​នៃ​ប្រតិបត្តិការ​យោធា​តាម​អាកាស​លើក​ដំបូង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/10/2026

​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ប៊ុលហ្គារី ​លោក​ Dimitar ​Stoyanov ​និង​អគ្គ​មេបញ្ជាការ​កងទ័ព ​លោក​ ​Emil ​Eftimov ​បាន​ចូលរួម​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​នៅមុខ​វិមាន​រំលឹក​គុណ​ដល់​កងទ័ព​អាកាស ​ក្នុង​រាជធានី​សូហ្វីយ៉ា ​(​Sofia​)​ ​កាលពី​ថ្ងៃ​ទី​១៦​ ​ខែតុលា ​