ភ្នំពេញ ៖ រយៈពេល៥ខែដើមឆ្នាំ២០២១កន្លងទៅនេះ កម្ពុជានាំចេញទំនិញចម្រុះទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានទំហំទឹកប្រាក់សរុបជិត ៦ពាន់លានដុល្លារ កើនឡើងប្រមាណ ១,៦ភាគរយ បើបៀបធៀបទៅនឹងរយៈពេលដូចគ្នានៅក្នុង២០២០។ នេះបើផ្អែកតាមរបាយការណ៍និន្នាការសេដ្ឋកិច្ច-សង្គមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

យោងតាមរបាយការណ៍ដដែលបានឱ្យដឹងថា ការនាំចេញទំនិញរបស់កម្ពុជាក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២១នេះ សម្រេចបានក្នុងទំហំទឹកប្រាក់ចំនួន ៥ ៩៨២លានដុល្លារ (ស្មើនឹង ២០,៨ភាគរយ នៃផសស) កើនឡើង ១,៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ដោយក្នុងនោះការនាំចេញកង់ និងទំនិញប្រភេទគ្រឿងបង្គុំអេឡិចត្រូនិក ក៏ដូចជាផលិតផលកសិផលមានការកើនឡើងគួរឲ្យកត់សម្គាល់។ទន្ទឹមគ្នានេះដែរការនាំចូលទំនិញ (ដកមាសចេញ) សម្រេចបានក្នុងទំហំទឹកប្រាក់ចំនួន ៨ ៦៦៤ លានដុល្លារ (ស្មើនឹង ៣០,២ភាគរយ នៃផសស) កើនឡើង ១៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ដែលក្នុងនោះកំណើននៃការនាំចូលរួមមានដូចជា ក្រណាត់ គ្រឿងសំណង់ ប្រេងឥន្ធនៈ និងទំនិញផ្សេងៗ។គិតត្រឹមខែឧសភា ឆ្នាំ២០២១ ការនាំចេញសម្លៀកបំពាក់និងផលិតផលកាត់ដេរ ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ សកម្មភាពនៅក្នុងវិស័យសំណង់ និងទុនវិនិយោគពីបរទេស បាននឹងកំពុងបន្តធ្លាក់ចុះ។របាយការណ៍ដដែលបានកត់សម្គាល់ថា សេដ្ឋកិច្ចកម្ពុជានៅតែទទួលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលបានអូសបន្លាយរហូតមកដល់បច្ចុប្បន្ន និងបានដាក់សម្ពាធមកលើសូចនាករសំខាន់ៗ នៃវិស័យដែលជំរុញនូវកំណើនសេដ្ឋកិច្ច។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តីការនាំចេញក្រៅពីសម្លៀកបំពាក់ និងផលិតផលកាត់ដេរ ដូចជា កង់ គ្រឿងបង្គុំអេឡិចត្រូនិក ផលិតផលពីឈើ និងផលិតផលកសិកម្មផ្សេងទៀត បានបន្តរក្សានូវកំណើនល្អនៃការនាំចេញ។និយាយជារួម ផ្អែកទៅលើលទ្ធផលនៃសកម្មភាពពាណិជ្ជកម្មខាងលើនេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថាអាចនឹងមានកំណើនវិជ្ជមានក្នុងឆ្នាំ២០២១ ដោយសារការងើបឡើងវិញនៃស្ថានភាពសេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចប្រទេសដៃគូពាណិជ្ជកម្មរបស់កម្ពុជា រួមជាមួយនឹងកំណើនតម្រូវការផលិតផលកសិកម្ម និងលទ្ធភាពនៃការបង្វែរការបញ្ជាទិញពីរោងចក្រកាត់ដេរនៅប្រទេសមីយ៉ាន់ម៉ា មកកាន់ប្រទេសកម្ពុជាវិញ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/09/2026
បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី RT បានឲ្យដឹងថា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 11/09/2026
ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content