កំពង់ចាម ៖ បើនិយាយពីការចិញ្ចឹមគោ គេតែងតែយកចិត្តទុកដាក់នៅក្នុងការជ្រើសរើសពូជគោមកចិញ្ចឹម។ ក្នុងនោះ ការជ្រើសរើសមេគោរឹតតែសំខាន់ទៅទៀត ថាតើគួរជ្រើសរើសយកមេគោក្រមុំ ឬយកមេគោជាប់កូនមកចិញ្ចឹមមួយណាចំណេញជាង និងទទួលបានផលលឿន។

ក្នុងគោលបំណងចូលរួមចំណែកចែករំលែកនូវចំណេះដឹង ក៏ដូចជាជំនួយផ្នែកស្មារតីដល់ប្រជាកសិករខ្មែរក្នុងការជ្រើសរើសមេគោមកចិញ្ចឹមដែលទទួលបានផលលឿន និងចំណេញបានច្រើនទាំងពេលវេលា និងថវិកា លោក យិន បូរ៉ាន់ម្ចាស់កសិដ្ឋានចិញ្ចឹមគោដ៏ធំមួយកន្លែងនៅក្នុងខេត្តកំពង់ចាម បានលើកឡើងថាការទិញបានមេគោជាប់កូនមកចិញ្ចឹមគឺចំណេញបានច្រើន ខណៈដែលវិធីនេះហើយដែលជួយឱ្យលោកអាចពង្រីកលទ្ធភាពចិញ្ចឹមគោបានច្រើនក្បាលដូចសព្វថ្ងៃ។

លោក យិន បូរ៉ាន់បានបញ្ជាក់ពីចំណុចសំខាន់ៗមួយចំនួនថា ៖
“បើមេគោក្រមុំរាងស្អាត រីឯមេគោជាប់កូនរាងមិនសូវបាន តែជាប់កូនស្រាប់ និងមានតម្លៃខុសគ្នាតិចតួច យើងគួរជ្រើសយកមេគោជាប់កូនស្រាប់ ព្រោះថា យើងអាចដឹងបានខ្លះៗពីប្រវត្តិគោ ចំណេញវេលាក្នុងការចិញ្ចឹម។ ចំណែកមេគោនោះក៏អាចឆាប់រកបា ហើយក្រោយពេលបំបែកកូន យើងអាចដាក់បាលើកក្រោយមានភាគរយជាប់ច្រើន អាចចិញ្ចឹមដឹកយកកូនជាបន្តបន្ទាប់ ក៏អាចឱ្យយើងច្បាស់លាស់ថា មេគោជាប់កូននោះ គឺមិនមែនជាមេគោអារឡើយ”

ម្ចាស់កសិដ្ឋានរូបនេះបន្តទៀតថា ៖
“ការទិញមេគោក្រមុំមកចិញ្ចឹម យើងត្រូវប្រើរយៈពេលយូរក្នុងការរង់ចាំវារកឈ្មោល ត្រូវចាំដាក់បា និងពុំអាចប្រាកដឡើយថា មេគោនោះដាក់បាជាប់រួច តើរកឈ្មោលទៀត ឬអត់ ប្រសិនជាមេគោនោះរកឈ្មោលទៀត យើងត្រូវយកវាទៅដាក់បាបន្តទៀត រហូតទាល់តែមេគោនោះលែងរកឈ្មោល និងយើងច្បាស់ថា គោបានផើម។ មានករណីមេគោខ្លះ គឺដាក់បាជាប់យូរខែហើយ ស្រាប់តែប៉ុន្មានខែក្រោយមកក៏រកឈ្មោលឡើងវិញក៏មាន”
តួយ៉ាង បើគេលក់មេក្រមុំរាងស្អាតតម្លៃត្រឹម ៤លានរៀល ឯមេគោមួយទៀតមិនសូវស្អាត តែជាប់កូន មានតម្លៃត្រឹមតែ ៤លាន ៥០ម៉ឺន ដូច្នេះក្រោយចែកតម្លៃទៅ មេគោនោះតម្លៃត្រឹម ៣លាន ៥០ម៉ឺន កូនគោតម្លៃតែ ១លានរៀល យើងបានគោទៅ២ក្បាល។
លោកថាបន្ថែមថា ប្រសិនបើ មេគោនោះកូនញឹក កូនគោអាយុត្រឹមក្រោម ៥ខែ គឺអាចបំបែកវាពីមេបាន ហើយមេគោនោះ ក៏ឆាប់ចាប់ផ្ដើមរកឈ្មោលសារជាថ្មី។ ហេតុនេះ ទម្រាំចិញ្ចឹមបានកូនវាធំ ១០ខែ មេគោក៏មានកូនក្នុងពោះម្តងទៀត ។ វិធីបែបនេះ អាចទទួលបានផលចំណេញពីការកើនប្រាក់ដើមក្នុងតម្លៃគោ និងចំណេញទាំងពេលវេលាទៀត។ ម្យ៉ាងវិញទៀត បើទិញមេគោជាប់កូន អាចទទួលបានផលចំណេញច្រើន ត្បិតថារាងមេគោជាប់កូនមិនសូវស្អាតមែន តែបើចង់បានកូនគោស្អាតៗ កាត់ៗ គេអាចប្រើបច្ចេកទេសថ្មី គឺដាក់បាសប្បនិម្មិត។ ចំណែកឯលក្ខណៈរបស់មេគោដែលត្រូវការនោះគឺជាប្រភេទមេគោមានរាងខ្ពស់ល្មម មានផ្លែដោះ សម្បុកពោះ និងត្រគាកល្អ។
នៅក្នុងឱកាសជាមួយគ្នានេះ លោក បូរ៉ាន់ ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមគោច្រើនជាង១០០ក្បាលនៅពេលបច្ចុប្បន្ននេះ បានជំរុញ និងលើកទឹកចិត្តឱ្យបងប្អូន ប្រជាកសិករខ្មែរ សាកទិញមេគោជាប់កូនមកចិញ្ចឹម ដើម្បីងាយទទួលបានផលចំណេញច្រើន និងអាចលើកកម្ពស់ជីវភាពគ្រួសារបានយ៉ាងប្រសើរផងដែរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 15/08/2026
NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content