ភ្នំពេញ ៖ ថវិកាប្រមាណជាង៦១០លានដុល្លារ ត្រូវបានប្រទេសចិន ផ្តល់ដល់កម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ (China ODA) រយៈពេល២ឆ្នាំ (២០២០-២០២២) សម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យអាទិភាពផ្សេងទៀត ក្នុងនោះសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលឥណទានសម្បទានចំនួនប្រមាណ៤៣២លានដុល្លារ និងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង១៧៧,៨៤លានដុល្លារអាមេរិក ។

នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល កម្ពុជា-ចិន កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅក្រោមការដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង សហប្រធាននៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល កម្ពុជា-ចិន និងឯកឧត្តម វ៉ាង យី (Wang Yi) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន និងជាសហប្រធានខាងភាគីចិន។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង សហប្រធាន នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិ បាល កម្ពុជា-ចិន បានឱ្យដឹងថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ភាគីទាំងពីរបានសម្រេចលើក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង និងក្របខ័ណ្ឌឥណទានសម្បទានសរុបចំនួន១៣គម្រោង ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សម្រាប់រយៈពេល២ឆ្នាំបន្តទៀត (ឆ្នាំ២០២២-២០២៤)។
ឯកឧត្តម Wang Yi បានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ ដោយបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងវិស័យកសិកម្ម សេដ្ឋកិច្ច ពាណិជ្ជកម្ម គម្រោងខ្សែក្រវ៉ាត់ និងផ្លូវ និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងជំរុញឱ្យភាគីទាំងពីរពង្រឹងការសម្របសម្រួលក្នុងកិច្ចការពហុភាគី ប្រកាន់ខ្ជាប់នូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ដែលដឹកនាំដោយអាស៊ាន គួរតែធ្វើការរួមគ្នាដើម្បីលើកស្ទួយសន្តិភាព និងការអភិវឌ្ឍន៍ដែលមិនងាយនឹងសម្រេចបានក្នុងតំបន់របស់យើង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងថា ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង ភាគីមិត្តចិនបានផ្តល់ចំនួន២,៧០០លានយ័ន (ប្រមាណ១៧៧,៨៤លានដុល្លារអាមេរិក) ដោយសម្រេចលើបញ្ជីគម្រោងជាអាទិភាព សម្រាប់ការអភិវឌ្ឍផ្លូវ ថ្នល់ សាលារៀន មន្ទីរពេទ្យ ដូចជា (១) គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ ផ្លូវជាតិលេខ៧ (២) ស្នើភាគីមិត្តជំរុញការសិក្សាសមិទ្ធិលទ្ធភាព និងដើម្បីបន្តនីតិវិធីជាបន្តទៀត សម្រាប់គម្រោងសាងសង់ ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្រុងព្រះសីហនុ (៣) គម្រោងកាត់បន្ថយភាពក្រីក្រ កម្ពុជា-ចិន ជំហានទី២ (៤) គម្រោងកែលម្អផ្លូវជនបទ និងផ្គត់ផ្គង់ទឹក ជំហានទី៣ (៥) ស្នើបន្តគាំទ្រសកម្មភាពលុបបំបាត់ គ្រាប់មីននៅកម្ពុជា។
ក្នុងក្របខ័ណ្ឌឥណទានសម្បទាន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ (China ODA) រយៈពេល ២ឆ្នាំ (២០២០-២០២២) ក្របខ័ណ្ឌឥណទានសម្បទាន សម្រេចបានការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងឥណទានសម្បទាន ប្រមាណជាង៤៣២លានដុល្លារ សម្រាប់ហិរញ្ញប្បទានគម្រោងចំនួន៤ ក្នុងវិស័យអគ្គីសនី ផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្រ្ត សម្រេចលើបញ្ជីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងទៀត ដែលជាអាទិភាព ចំនួន៨ គឺ (១) គម្រោងជំរុញគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ (២) គម្រោងសាងសង់ស្ពានមេគង្គក្រចេះ និង ផ្លូវតភ្ជាប់ខេត្តក្រចេះ (៣) គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៧ (៤) គម្រោងពង្រីកខ្សែបញ្ជូនអគ្គិសនីជនបទ (៥) គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ខេត្តកំពង់ធំ (៦) គម្រោងសាងសង់ស្ពានទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា (៧) គម្រោងលើកកម្រិតកំណត់ផ្លូវជាតិលេខ៣ (PK181+100-វាលរេញ) (៨)គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៦ នៅក្រុងសៀមរាប។
ពាក់ព័ន្ធនឹងពាណិជ្ជកម្ម និងវិនិយោគ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានឱ្យដឹងថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ភាគីកម្ពុជា ស្នើជំរុញឱ្យវិនិយោគិនចិនមកវិនិយោគនៅកម្ពុជា ក្នុងវិស័យអាទិភាពក្នុងវិស័យចិញ្ចឹមសត្វ វារីវប្បកម្ម កៅស៊ូ សម្រាប់នាំទៅប្រទេសចិន និង ជំរុញរដ្ឋបាលគយចិន និងក្រសួងពាក់ព័ន្ធទាំងពីរ រៀបចំពិធីសារអនាម័យនិង ភូតគាមអនាម័យលើផលិតផលកសិកម្ម មួយចំនួនជាកញ្ចប់តែម្តងជាជាងធ្វើពិធីសារសម្រាប់តែ ផលិតផលមួយមុខៗម្តង។ ជាមួយគ្នានេះ កម្ពុជាស្នើរដ្ឋបាលគយចិន ពន្លឿននីតិវិធីចុះហត្ថលេខាលើពិធីសារអនាម័យ និងភូតគាមអនាម័យលើផលិត ផលផ្លែមៀន គ្រាប់ស្វាយចន្ទី និងសំបុកត្រចៀកកាំជាដើម និងស្នើភាគីចិនបន្តនាំចូលអង្ករពីកម្ពុជា ដែលមានកូតា៤០ម៉ឺនតោន ដោយរួចពន្ធតាមការសម្រេចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា-ចិន។ ជាពិសេស ភាគីទាំងពីរពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ២០២៥ ដោយនឹងសម្រេចឱ្យបានគោលដៅចំនួន១៥ប៊ីលានដុល្លារ ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content