ស្រាស្វាយប៉ៃលិន ផលិតផលកែច្នៃថ្មី ប្លែក អាចជួយដល់កសិករក្នុងតំបន់ និងត្រៀមចេញលក់ឆាប់ៗនេះ

ដោយមើលឃើញពីទិន្នផលផ្លែស្វាយតែងលើសតម្រូវការទីផ្សារធ្វើឱ្យធ្លាក់តម្លៃនោះ អ្នកកែច្នៃម្នាក់បានប្រមូលទិញមកកែច្នៃធ្វើជាស្រាស្វាយដែលមានគុណភាព និងមានរសជាតិឆ្ងាញ់

ខ្លីៗពីបច្ចេកទេសចិញ្ចឹម និងថែបំប៉នមាន់ស្រុកដែលកសិករគួរយល់ដឹង  

បច្ចេកទេសក្នុងការចិញ្ចឹមមាន់ស្រុក គឺមិនខុសសគ្នាប៉ុន្មាននោះទេ ប៉ុន្តែប្រសិនបើកសិករចេះពីរបៀបក្នុងការថែបំប៉នត្រឹមត្រូវ វានឹងធ្វើឱ្យគុណភាពសាច់មាន់កាន់តែល្អប្រសើរ

អាជីវកម្មប្ដូរប្រេងម៉ាស៊ីនរថយន្តចល័ត ថ្មី ប្លែក និងផ្តល់ភាពងាយស្រួលដល់អតិថិជន

ដើម្បីផ្ដល់ភាពងាយស្រួល និងចំណេញពេលក្នុងប្ដូរប្រេងម៉ាស៊ីនយានយន្ត មានសេវាកម្មមួយដែលទទួលប្ដូរប្រេងម៉ាស៊ីនចល័តដល់ទីកន្លែង មិនថាតាមផ្ទះ ឬកន្លែងធ្វើការនោះទេ

ស្ត្រីម្នាក់ប្រើជំនាញផ្នែកចាក់កញ្ច្រែង និងស្មុគ ដើម្បីអាចរកចំណូលចិញ្ចឹមកូនក្នុងបន្ទុក

អាជីពជាអ្នកអ្នកចាក់កញ្ច្រែង ល្អី និងស្មុគ នាពេលបច្ចុប្បន្ននេះ បាន និងកំពុងប្រឈមនឹងការបាត់បង់ ខណៈដែលតម្រូវការទីផ្សារមានការធ្លាក់ចុះជាបន្តបន្ទាប់ ហើយចំណូលក៏ទទួលបានតិច

មុខរបរធ្វើកាំបិតតពីគ្រួសារ នៅតែមានតម្រូវការលើទីផ្សារ និងទទួលបានចំណូលសមរម្យ

សម្ភារប្រើប្រាស់ដូចជា កាំបិត ពូថៅ កណ្ដៀវ សុទ្ធសឹងជាគ្រឿងចាំបាច់នៅក្នុងជីវភាពប្រចាំថ្ងៃ ដែលធ្វើឱ្យអាជីវកម្មផលិតកាំបិតលក្ខណៈគ្រួសារនៅតែមានដំណើរការ និងមានទីផ្សារល្អ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

ចំណេះដឹងកសិកម្មខ្លីៗ ៖ គន្លឹះសំខាន់ៗក្នុងការធ្វើស្រែឱ្យចំណេញ

ស្រូវ ជាដំណាំមួយដែលប្រជាជនខ្មែរនិយមដាំ។ យ៉ាងណាមិញ ការដាំស្រូវក៏ត្រូវការបច្ចេកទេសសំខាន់ៗមួយចំនួន ទាំងការដាំ និងថែទាំ ទើបទទួលបានផលល្អ និងមិនខាតបង់

អាជីវកម្មសង្គម Okra ផ្ដល់អគ្គិសនីដល់ប្រជាជននៅតំបន់ដាច់ស្រយាល និងលើកស្ទួយថាមពលស្អាត

ក្រុមហ៊ុន Okra បានកំណត់យកប្រជាជននៅតាមតំបន់ដាច់ស្រយាលជាប្រជាជនគោលដៅ ក្នុងការជួយសម្រាលការចំណាយថ្លៃអគ្គិសនីរបស់ពួកគេ។

ពាងទឹក ត្បិតថាគេមិនសូវប្រើប្រាស់នៅតាមផ្ទះច្រើនដូចមុន ប៉ុន្តែតម្រូវការទីផ្សារនៅតែមាន

ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ទីផ្សារពាងទឹកហាក់មានការកើនឡើងជាងសព្វមួយដង ដោយសារតែគេនិយមទិញយកទៅដាក់នៅតាមវត្តអារាម ក៏ដូចជាកន្លែងដែលគេលេងទឹក