ថៃ ប្រកាន់ជំហរយ៉ាងមុតមាំ ដោយមិនព្រមដាក់ពន្ធ ០% លើការនាំចូលពីអាម៉េរិកនោះទេ

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ Julapun Amornvivat ពន្យល់ថា ទំនិញជាច្រើននៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីគឺស្ថិតនៅក្រោមការរឹតបន្តឹងសម្រាប់ការនាំចូល ដើម្បីការពារអាជីវកម្ម និងកសិករថៃ។ ប្រសិនបើយើងយល់ព្រមដាក់ពន្ធ 0% សម្រាប់ប្រទេសណាមួយ នោះយើងត្រូវពង្រីកការអនុម័តបែបនេះទៅដៃគូពាណិជ្ជកម្មផ្សេងទៀតដែលថៃមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ

ក្រសួងកសិកម្ម ប្រមូលទិញបន្លែពីសហគមន៍កសិកម្មទំនើបត្រាំកក់ ទៅផ្គត់ផ្គង់កងកម្លាំងជួរមុខនៅតំបន់ព្រំដែន

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រមូលទិញ​បន្លែបង្ការជាង ៨​តោន ពីកសិករក្នុងសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ នៅខេត្តតាកែវ ដើម្បីដឹកទៅកាន់ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ

រដ្ឋាភិបាល និងផ្នែកឯកជន ពិភាក្សាលើបញ្ហាប្រឈម និងកង្វល់ពាក់ព័ន្ធសេវាពាណិជ្ជកម្មលើការចុះបញ្ជី និងកម្មសិទ្ធិបញ្ញា

មន្ត្រីរដ្ឋាភិបាល និងផ្នែកឯកជន បានប្រជុំពិភាក្សាលើបញ្ហាប្រឈម និងកង្វល់របស់ផ្នែកឯកជនពាក់ព័ន្ធនឹងសេវាពាណិជ្ជកម្ម ការចុះបញ្ជីពាណិជ្ជកម្ម និងកម្មសិទ្ធិបញ្ញា ហើយបញ្ហាដែលមិនអាចដោះស្រាយបាននឹងត្រូវបញ្ជូនដោះស្រាយបន្តក្នុងក្រុមការងារ “ឆ” ផ្នែកផលិតកម្ម កែច្នៃ សម្រាប់ការនាំចេញ

Donald Trump ប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយជាមួយប្រទេសជប៉ុន និងទម្លាក់ពន្ធមកត្រឹម ១៥%

ពន្ធនៃទំនិញជប៉ុនដែលនាំចេញទៅអាម៉េរិកត្រូវបានទម្លាក់ពី ២៥% មកត្រឹម ១៥% ហើយជប៉ុននឹងវិនិយោគទឹកប្រាក់ចំនួន ៥៥០ ពាន់លានដុល្លារទៅក្នុងទឹកដីអាម៉េរិកផងដែរ ដោយអាម៉េរិកនឹងទទួលបានប្រាក់ចំណេញ ៩០%

សម្ដេចធិបតី ៖ មជ្ឈមណ្ឌលផ្កាឈូកនឹងផ្ដល់ការការពារកុមារ សំដៅកសាងធនធានមនុស្សប្រកប​ដោយគុណភាព

ការដាក់ឱ្យដំណើរការមជ្ឈមណ្ឌលផ្កាឈូកគឺជាគំនិតផ្ដួចផ្ដើមថ្មីមួយ និងមិនធ្លាប់មានសម្រាប់ផ្ដល់ការថែទាំ ការការពារ និងស្ដារនិតិសម្បទាជូនដល់ជនរងគ្រោះ

រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះជួបកសិករសហគមន៍កសិកម្មទំនើបបារាយណ៍-តាំងគោក ជួយដោះស្រាយបញ្ហាកង្វះទឹកដែលកំពុងប្រឈម

រដ្ឋមន្ត្រីក្រសួងកសិកម្មបានចុះជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបបារាយណ៍តាំងគោក ខេត្តកំពង់ធំ នៅរដូវប្រមូលផលស្រូវចូលមកដល់

អូស្ត្រាលី គាំទ្រកិច្ចសន្ទនារវាងរាជរដ្ឋាភិបាល និងវិស័យឯកជនរបស់កម្ពុជា រយៈពេល២៥ ឆ្នាំ

ឆ្នាំ២០២៥នេះ គឺជាខួប២៥ឆ្នាំនៃវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន (G-PSF) ដែលជាវេទិកាសំខាន់របស់ប្រទេសកម្ពុជាសម្រាប់កិច្ចសន្ទនារវាងរាជរដ្ឋាភិបាល និងផ្នែកឯកជន។ ប្រទេសអូស្ត្រាលីបានគាំទ្រវេទិកា G-PSF  ចាប់តាំងពីឆ្នាំ២០០២ តាមរយៈធនាគារពិភពលោក

មេដឹកនាំកំពូលចិន និងអឺរ៉ុប ជួបគ្នាក្នុងសប្តាហ៍នេះ រំពឹងអាចដោះស្រាយជម្លោះពាណិជ្ជកម្ម និងវិបត្តិមួយចំនួនធំ

នៅថ្ងៃចន្ទសប្តាហ៍នេះ ចិន បានប្រកាសហើយថា កិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំចិនជាមួយនឹងសហភាពអឺរ៉ុបនឹងប្រព្រឹត្តទៅនៅចំថ្ងៃគំរប់ខួបលើកទី៥០នៃការកកើតទំនាក់ទំនងរវាងភាគីទាំងពីរដោយមានប្រធានបទសំខាន់ពាក់ព័ន្ធទៅនឹងជម្លោះពាណិជ្ជកម្ម

សេដ្ឋកិច្ចថៃអាចប្រឈមនឹងហានិភ័យធំៗចំនួន ៥ ពីផលប៉ះពាល់នៃការដំឡើងពន្ធគយ ៣៦% របស់អាម៉េរិក

ការពន្យារពេលនៃការចរចារពាណិជ្ជកម្មជាមួយនឹងអាម៉េរិកនឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់វិស័យធំៗរបស់សេដ្ឋកិច្ចថៃ ខណៈដែលមហាអំណាចមួយនេះដំឡើងពន្ធខ្ពស់លើការនាំចូលពីប្រទេសថៃដល់ទៅ ៣៦% ខ្ពស់ជាងដៃគូប្រកួតប្រជែងសំខាន់ៗដូចជាវៀតណាម កូរ៉េខាងត្បូង និងជប៉ុន

ជើងហោះហើរត្រង់ សៀមរាប-សិនជិន កាន់តែទាក់ទាញទេសចរ និងវិនិយោគិនចិន ចូលមកកាន់ខេត្តសៀមរាប

ជើងហោះហើរត្រង់លើកដំបូងពីសៀមរាប-សិនជិន ផ្តល់ជម្រើសកាន់តែងាយស្រួលសម្រាប់ជនជាតិចិននៅទីក្រុងធំៗ អាចហោះហើរចូលមកកាន់ខេត្តសៀមរាប ដោយផ្ទាល់