កម្ពុជា កំពុងជំរុញការនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារប្រទេសឥណ្ឌាបន្ថែមពីលើទីផ្សារចិនដែលកំពុងមានតម្រូវការខ្លាំង

ភ្នំពេញ ៖ កម្ពុជា កំពុងស្វែងរកឱកាសនាំចេញកសិផលបន្ថែមទៀតទៅកាន់ប្រទេសឥណ្ឌា ជាពិសេស លទ្ធភាព​នាំ​ចេញ​គ្រាប់​ស្វាយចន្ទី អង្ករ និង​គ្រឿងទេស​មួយ​ចំនួនទៀត រួម​មានទាំង​ម្សៅ​រមៀត ទៅ​កាន់​ទីផ្សារ​ប្រទេសឥណ្ឌាបន្ថែមពីលើទីផ្សារចិនដែលមានស្រាប់។

ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើង​ថា ប្រទេសឥណ្ឌា ជាទីផ្សារដ៏ធំដែលមានសក្តានុពលខ្ពស់សម្រាប់ផលិតផល និងកសិផលរបស់កម្ពុជា ជាពិសេសសម្រាប់គ្រាប់ស្វាយចន្ទីតែម្ដង ខណៈដែលជាទូទៅភាគច្រើន ឥណ្ឌា តែងនាំចូលគ្រាប់ស្វាយចន្ទីពីបណ្តា​ប្រទេសនៅទ្វីបអាហ្វ្រិកក្នុងទំហំច្រើន។

ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ថា៖

« ឱកាសធំជាងគេ ពាក់ព័ន្ធស្វាយចន្ទីនេះ គឺឥណ្ឌាជាអ្នកផលិតស្វាយចន្ទី (ផលិតផលសម្រេច) ធំជាងគេ ហើយឥណ្ឌាក៏ជាអ្នកនាំចូលស្វាយចន្ទីច្រើនផងដែរ។ ដូច្នេះយើងអាចមានលទ្ធភាពដោយសារយើងមានសមត្ថភាព​ផលិត​គ្រាប់​ស្វាយចន្ទី​បាន​រហូតដល់​ ១​លាន​តោន​ក្នុង​ ១​ឆ្នាំ ។ បើការងារនេះអាចធ្វើទៅបាន វានឹងផ្ដល់ប្រយោជន៍ដល់កសិករយើងបានច្រើន ដោយសារយើងមិនទាន់បានកែច្នៃ»។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា (សសក) បានប្រាប់ AMS ថា សព្វថ្ងៃនេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីប្រមាណជា ៩៥% ទៅប្រទេសវៀតណាម ហើយការពឹងផ្អែកលើទីផ្សារតែមួយ គឺជាហានិភ័យខ្ពស់ ដែលជាមូលហេតុធ្វើឱ្យរាជរដ្ឋាភិបាលផ្តួចផ្ដើមធ្វើពិពិធកម្មទីផ្សារ និងរកអ្នកវិនិយោគបន្ថែម ដើម្បីធ្វើឱ្យសម្បូរបែបទីផ្សារ ដែលមានស្តង់ដារល្អ ខណៈដែលការនាំចេញច្រើនលើសលប់ជាគ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃ។

លោក អួន ស៊ីឡុត បានមានប្រសាសន៍បញញជាក់ថា៖

«យើងមានគោលបំណង កាត់បន្ថយការពឹងផ្អែកលើទីផ្សារតែមួយ ខណៈពេលការកែច្នៃក្នុងស្រុកកំពុងអភិវឌ្ឍ ការពង្រីកទៅកាន់ទីផ្សារថ្មីៗនឹងជួយរក្សាតម្លៃឱ្យមានស្ថិរភាពសម្រាប់កសិករ និងធានបាននូវកំណើនប្រកបដោយចីរភាព។ សម្រាប់ទីផ្សារឥណ្ឌា ចូលចិត្តនាំចូលគ្រាប់ឆៅជាងគ្រាប់កែច្នៃ ដោយសារវត្ថុធាតុដើមកែច្នៃ គាត់យកពីប្រទេសអាហ្វ្រិកខាងលិច និងប្រទេសផ្សេងៗទៀត ហើយ ៨០% កែច្នៃសម្រាប់ប្រើប្រាស់ក្នុងស្រុក និងនាំចេញតែ២០% ទេ។ ឥណ្ឌាចូលចិត្តនាំគ្រាប់ឆៅចូល ព្រោះផលិតផលកែច្នៃ មានពន្ធនាំចូលខ្ពស់ថ្លៃប្រមាណ ៤៥% រីឯការនាំគ្រាប់ឆៅចូល មិនមានពន្ធគយនោះទេ ដែលខុសពីប្រទេសប្រទេសវៀតណាមនាំចេញ ៨០% ដោយទិញពីអាហ្វ្រិក ពីកម្ពុជា ហើយ​កែច្នៃសម្រាប់ការនាំចេញ ប្រមាណ ៨០% ហើយប្រើក្នុងស្រុកតែ២០% ប៉ុណ្ណោះ»។

ប្រធានសមា​គមស្វាយចន្ទីកម្ពុជារូបនេះបានគូសបញ្ជាក់ថា នេះគឺជាគោលនយោបាយដ៏ល្អរបស់រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ដែលបានខិតខំថ្វើពិពិធកម្មទីផ្សារលើផលិតផលគ្រាប់ស្វាយចន្ទីនេះ។

យោងតាម សមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន តម្លៃគ្រាប់ស្វាយចន្ទីឆៅស្ថិតនៅចន្លោះ ៧២០០ ទៅ ៨០០០រៀល (គ្រាប់ស្ងួត) បើគ្រាប់សើមវិញមានតម្លៃ ៥០០០រៀលក្នុង១គីឡូក្រាម ។ ប៉ុន្តែ ចាប់ពីខែឧសភារហូតមក ភាគច្រើនកសិករមិនលក់គ្រាប់សើមទៀតទេ ។ ដូច្នេះ ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៥ សមាគម បានរកឃើញថា មានការកើនទិន្នផលប្រមាណជាង២០% ដោយកម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណ ៩៤១ ០០០តោន ដែលបង្កើនប្រាក់ចំណូលបាន ១,៤ពាន់លានដុល្លារចាក់ចូលក្នុងចរន្តសេដ្ឋកិច្ច៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

កម្ពុជា​ ​មើលឃើញ​ឧស្សាហកម្មភាពយន្ត ​ជា​ច្រក​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជា​មើលឃើញ​ឧស្សាហកម្មភាពយន្ត​ជា​ច្រក​ដ៏​មាន​សក្ដានុពល​សម្រាប់​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ទៅកាន់​ពិភពលោក​ ស្រប​ពេល​ក្រសួង​ទេសចរណ៍​ជំរុញ​ឱ្យ​ផលិត​ករ​ភាពយន្ត​ចូលរួម​ទាក់ទាញ​ផលិតកម្មភាពយន្ត​អន្តរជាតិ​ ​ជាពិសេស​ផលិតកម្ម​ខ្នាត​ធំ​ និង​ហូលីវូដ ​ឱ្យ​មក​ថត​នៅ​កម្ពុជា

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់

Leave a Reply

Your email address will not be published.Required fields are marked *