កម្ពុជា កំពុងឈានពីប្រទេសពឹងផ្អែកលើឧស្សាហកម្មសម្លៀកបំពាក់ ទៅជាប្រទេសមានមូលដ្ឋានគ្រឹះផលិត-នាំចេញកសិ-ឧស្សាហកម្ម និងផលិតផលចម្រុះ

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ កម្ពុជា កំពុងឈានពីប្រទេសពឹងផ្អែកលើឧស្សាហកម្មសម្លៀកបំពាក់ ទៅជាប្រទេសមានមូលដ្ឋានគ្រឹះផលិត-នាំចេញកសិ-ឧស្សាហកម្ម និងផលិតផលចម្រុះ

កម្ពុជា កាន់តែមានទីផ្សារនាំចេញយ៉ាងទូលាយ ជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មចំនួន ១១ប្រទេស

គិតរហូតមកដល់ពេលនេះព្រះរាជាណាចក្រកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចំនួន១១និងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ជាមួយបណ្តាប្រទេសជាច្រើនទៀត

តម្លៃប្រេងឡើងថ្លៃជិត ៣% ខណៈការផ្គត់ផ្គង់ប្រេងពី វេណេហ្ស៊ុយអេឡា កំពុងមានភាពមិនច្បាស់លាស់  

តម្លៃប្រេងសកលបានបន្តឡើងថ្លៃរយៈពេល ៣ សប្តាហ៍ជាប់ៗគ្នា ខណៈដែលអនាគតអំពីការផ្គត់ផ្គង់ប្រេងពីប្រទេសវេណេហ្ស៊ុយអេឡា កំពុងមានភាពមិនច្បាស់លាស់នៅឡើយ

ខេត្តស្វាយរៀង បំបែកកំណត់ត្រាថ្មីទទួលបានទុនវិនិយោគច្រើនជាងគេក្នុងឆ្នាំ២០២៥ រហូតដល់ជាង ១,២ពាន់លានដុល្លារ

ខេត្តស្វាយរៀង បានទាក់ទាញគម្រោងវិនិយោគរហូតដល់ ១៣៩គម្រោង ជាមួយទំហំទុនសរុបជាង ១ ២០០លានដុល្លារអាម៉េរិក ដែលជាការបំបែកកំណត់ត្រាថ្មីក្នុងឆ្នាំ២០២៥

អ្នកវិភាគព្យាករណ៍ពីភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចរបស់វេណេហ្ស៊ុយអេឡា បន្ទាប់ពីប្រធានាធិបតីលោក Nicolas Maduro ត្រូវបានចាប់ខ្លួន

សេដ្ឋកិច្ចរបស់ប្រទេសវេណេហ្ស៊ុយអេឡាកំពុងធ្លាក់ចូលទៅក្នុងភាពមិនច្បាស់លាស់បន្ទាប់ពីប្រធានាធិបតីលោក Nicolas Maduro ត្រូវបានចាប់ខ្លួនដោយសហរដ្ឋអាម៉េរិក

ក្រសួងពាណិជ្ជកម្ម រកចំណូលបានជាង ១៨លានដុល្លារ ពីសេវាសាធារណៈ និងការពិន័យនៅឆ្នាំ២០២៥

ក្រសួងពាណិជ្ជកម្ម ​នៅក្នុងរយៈពេលពេញ ១ឆ្នាំ២០២៥ កន្លងទៅនេះ ប្រមូលចំណូលបានជាង ៧៣ពាន់លានរៀល ឬស្មើនឹងប្រមាណជាង ១៨លានដុល្លារអាម៉េរិក កើនឡើង ៣០.៨ភាគរយ ធៀបនឹងច្បាប់ថវិកាជាតិឆ្នាំ២០២៥

រដ្ឋាភិបាល កំពុងសិក្សាលទ្ធភាពបង្កើតសួនកសិ-ឧស្សាហកម្មទំហំ៣០០ហិកតានៅខេត្តកំពង់ធំ ដើម្បីកែច្នៃកសិផលក្នុងស្រុក

រដ្ឋាភិបាលកម្ពុជា កំពុងសិក្សាពីលទ្ធភាពបង្កើតសួនកសិ-ឧស្សាហកម្ម នៅលើផ្ទៃដីដែលមានទំហំ៣០០ហិកតា ក្នុងខេត្តកំពង់ធំ ដើម្បីកែច្នៃកសិផលនានាសម្រាប់នាំចេញ

ឆ្នាំ២០២៥ កម្ពុជាទទួលបានទុនវិនិយោគ ១០ប៊ីលានដុល្លារអាម៉េរិក ក្នុងនោះ ខេត្តកំពង់ស្ពឺទទួលបានគម្រោង​វិនិយោគ​ច្រើនជាងគេ

ឆ្នាំ២០២៥ កម្ពុជាទទួលបានទុនវិនិយោគ ១០ប៊ីលានដុល្លារអាម៉េរិក ក្នុងនោះ ខេត្តកំពង់ស្ពឺទទួលបានគម្រោង​វិនិយោគ​ច្រើនជាងគេខណៈវិស័យឧស្សាហកម្មមានទំហំធំជាងគេ៥,៦ប៊ីលានដុល្លារ

ពេញមួយឆ្នាំ២០២៥ កម្ពុជាទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ជាង​ ៦ ១០០លានដុល្លារ​អាម៉េរិក​

ចិន​ បានឈរ​លំដាប់ទី១​​ ដែលបានដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា​លើ​វិស័យ​នានា ដូចជា​ អចលនទ្រព្យ ឧស្សាហកម្ម ហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធ ជាដើម ជាក់ស្ដែង​ ក្នុងឆ្នាំ២០២៥​កន្លងទៅនេះ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិនសរុបជាង​ ៦១០០លានដុល្លារអាម៉េរិក​

វៀតណាម ដាក់ផែនការឆ្នាំ២០២៦ សម្រេចឱ្យបានកំណើនសេដ្ឋកិច្ច ១០% ខណៈឆ្នាំ២០២៥ សម្រេចបានជាង ៨%

រដ្ឋាភិបាលវៀតណាម បានដាក់ផែនការដើម្បីអាចសម្រេចបានមហិច្ឆតារបស់ខ្លួនជាមួយនឹងកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ២០២៦ ឱ្យបាន ១០% ខណៈដែលកាលពីឆ្នាំ២០២៥កន្លងទៅនេះ សម្រេចបានត្រឹម ៨.០២% ប៉ុណ្ណោះ