ក្រសួងពាណិជ្ជកម្ម រកចំណូលបានជាង ១៨លានដុល្លារ ពីសេវាសាធារណៈ និងការពិន័យនៅឆ្នាំ២០២៥

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ​នៅក្នុងរយៈពេលពេញ ១ឆ្នាំ២០២៥ កន្លងទៅនេះ ប្រមូលចំណូលបានប្រមាណជាង ៧៣ពាន់លានរៀល ឬស្មើនឹងប្រមាណជាង ១៨លានដុល្លារអាម៉េរិក កើនឡើង ៣០.៨ភាគរយ ធៀបនឹងច្បាប់ថវិកាជាតិឆ្នាំ២០២៥។ នេះជាការថ្លែងរបស់ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម រាជធានីភ្នំពេញ។

ឯកឧត្តមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឱ្យថា ៖ នៅក្នុងឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្មបានចំណាយថវិកាជាង ១០៤ពាន់លានរៀល ឬប្រមាណ ២៦លានដុល្លារ​ ស្មើនឹង ៩៥% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២៥ ខណៈដែលចំណូលសរុបជាង១៨លានដុល្លារអាម៉េរិក បានពីកម្រៃសេវាសាធារណៈ ការផាកពិន័យ និងកម្រៃពីការជួលអចលនទ្រព្យរបស់ក្រសួងពាណិជ្ជកម្ម។

ជាសមិទ្ធផលសំខាន់ៗដែលសម្រេចបាននៅក្នុងឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្មបានធ្វើកិច្ចសម្របសម្រួលពាណិជ្ជកម្ម ដោយបន្តធ្វើឌីជីថលូបនីយកម្ម សេវាពាណិជ្ជកម្ម និងផ្តល់សេវាសាធារណៈតាមរយៈការបង្កើនល្បឿន និងគុណភាពសេវាតាមប្រព័ន្ធអនឡាញ បន្តធ្វើសាមញ្ញកម្ម និងបន្ថយនីតិវិធីឯកសារតម្រូវ កាត់បន្ថយពេលវេលា និងការចំណាយមិនចាំបាច់នានា។ តាមរយៈការទាំងអស់នេះ ក្នុងឆ្នាំ២០២៥ ក្រសួងសម្រេចបានការផ្តល់សេវាសាធារណៈសំខាន់ៗជាច្រើនដែលក្នុងនោះរួមមាន ៖ សេវាចុះបញ្ជីពាណិជ្ជកម្មបាន ១១ ៧២០ក្រុមហ៊ុន/សហគ្រាស កើនឡើង ១៤,០៤% បើធៀបនឹងឆ្នាំ២០២៤ ជាពិសេស សេវាកម្ម​ផ្នែកសិទ្ធិ​បញ្ញា និងការសម្របសម្រួលទៅលើនីតិវិធីនៃការនាំចេញ-នាំចូល ជាដើម។



សូមជម្រាបផងដែរថា នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្នុងរបៀបវារៈទី២ ក្នុងព្រឹកថ្ងៃទី១ នៃពិធីសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦ របស់ក្រសួងពាណិជ្ជកម្ម គឺជាវេទិកាពិភាក្សាលើប្រធានបទ៖ យុទ្ធសាស្ត្រពង្រឹង និងពង្រីកពាណិជ្ជកម្មក្នុងប្រទេស ដែលសម្របសម្រួលដោយ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងចូលរួមធ្វើបទបង្ហាញបកស្រាយ ព្រមទាំងចែករំលែកពីបទពិសោធន៍ដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ដែលមានបទពិសោធន៍អនុវត្តការងារជាក់ស្ដែងទៅលើប្រធានបទសំខាន់ៗ រួមមាន៖

១. ការធ្វើពិពិធកម្មទីផ្សារនិងផលិតផលសម្រាប់បំពេញតម្រូវការ និងយន្តការតភ្ជាប់ទីផ្សារទៅនឹងផលិតកម្ម បកស្រាយដោយ ឯកឧត្តម អេង សុធីវ័ន្ត អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស

២. ការធានាស្ថិរភាពថ្លៃទំនិញ និងការធ្វើអន្តរាគមន៍ទីផ្សារ បងស្រាយដោយ ឯកឧត្តម ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុនហ្គ្រីនត្រេដ

៣. ការសម្របសម្រួលបង្កើតទីផ្សារលក់ដុំ ដើម្បីធានាការចែកចាយ និងផ្គត់ផ្គង់ផលិតផលសម្រាប់ទីផ្សារក្នុងប្រទេស បកស្រាយដោយ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម

៤. ការជំរុញបង្កើតម៉ាកសញ្ញាផលិតផលខ្មែរ និងម៉ាកវិញ្ញត្តកម្ម បកស្រាយដោយ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម

៥. ការឃ្លាំពិនិត្យទីផ្សារដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពអ្នកប្រើប្រាស់ បកស្រាយដោយ ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយក ក.ប.ប.៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

Leave a Reply

Your email address will not be published.Required fields are marked *