កម្ពុជា នាំអង្ករចេញជាង ៩៤ម៉ឺនតោន បានចំណូលជាង ៦០២លានដុល្លារ ជិតគ្រប់ផែនការ ១លានតោនក្នុង១ឆ្នាំ

នៅឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាបានសម្រេចនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិសរុបចំនួន ៩៤០ ៣២១ តោន គិតជាទឹកប្រាក់បានចំនួន ៦០២.​៤១លានដុល្លារសហរដ្ឋអាម៉េរិក

មហាយក្សចិន ត្រៀមខ្លួនស្វាគមន៍កំណើនសេដ្ឋកិច្ចកាន់តែប្រសើរឡើងនៅក្នុងឆ្នាំ២០២៦នេះ

សារព័ត៌មានប៊ុលហ្គារី​ Novinata កាលពីចុងសប្តាហ៍កន្លងមកនេះបានសរសេរថា សេដ្ឋកិច្ចរបស់មហាយក្សចិននៅក្នុងឆ្នាំ២០២៦នវ នឹងអាចមើលឃើញកំណើនកាន់តែល្អជាងឆ្នាំទៅទៀត ខណៈដែលរដ្ឋាភិបាលក្រុងប៉េកាំងបានដាក់ចេញនូវយុទ្ធសាស្ត្រ ជាមួយនឹងគោលនយោបាយជំរុញសេដ្ឋកិច្ចច្រើនវិធីសាស្ត្រ

មាសឡើងថ្លៃជាង ៥ ៣០០ ដុល្លារក្នុង ១ តម្លឹង បន្ទាប់ពីអាម៉េរិកចាប់ខ្លួនប្រធានាធិបតី វេណេស៊ុយអេឡា លោក Nicolás Maduro

នៅលើទីផ្សារអាស៊ីនាថ្ងៃចន្ទ សប្ដាហ៍នេះ តម្លៃមាសបានឡើងថ្លៃប្រហែល ១,៨% ឬ ៤ ៤០៨ ដុល្លារក្នុងមួយអោន ខណៈដែលតម្លៃប្រាក់ក៏បានឡើងថ្លៃជិត ៣,៥% ផងដែរ ដែលការឡើងថ្លៃយ៉ាងលឿននេះកើតមានបន្ទាប់ពីអាម៉េរិកចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា

ប្រធានាធិបតីកូរ៉េខាងត្បូង ទៅជួបពិភាក្សាជាមួយមេដឹកនាំចិន ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានមកដល់ប្រទេសចិនកាលពីថ្ងៃអាទិត្យ ដោយមានបំណងចង់ជួបពិភាក្សាជាមួយថ្នាក់នាំចិន ដើម្បីជំរុញកិច្ចទំនាក់ទំនងសេដ្ឋកិច្ចជាមួយដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន

វិស័យស្វាយចន្ទីកម្ពុជា កាន់តែល្អប្រសើរ ដែលអាចផលិតបានជាង ១លានតោន និងរកចំណូលបានប្រមាណ ១,៥ ពាន់លានដុល្លារ

កម្ពុជាមានលទ្ធភាពផលិតបានគ្រាប់ស្វាយចន្ទីឆៅជាង១លានតោន (១ ០២០ ៧៥៧ តោន) ដែលបរិមាណទាំងនេះបានបង្ហាញពីភាពធន់ និងកាន់តែប្រសើរនៃផលិតកម្ម ខណៈភាពប្រឈមនឹងបម្រែបម្រួលអាកាសធាតុកំពុងបន្តកើតមាន

ឆ្នាំ២០២៥ កម្ពុជារកចំណូលបានជាង៤៤ លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរទៅដល់ភ្ញៀវទេសចរអន្តរជាតិជាង៩៥ ម៉ឺននាក់

ឆ្នាំ២០២៥ កម្ពុជារកចំណូលបានជាង៤៤ លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរទៅដល់ភ្ញៀវទេសចរអន្តរជាតិជាង៩៥ ម៉ឺននាក់

សហភាពអឺរ៉ុប នៅតែជាដៃគូពាណិជ្ជកម្មដ៏ធំរបស់កម្ពុជា ជាមួយទំហំទឹកប្រាក់កើនឡើងដល់ ៥,៣ពាន់លានដុល្លារ

នៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២៥ កន្លងទៅនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហភាពអឺរ៉ុប មានចំនួនសរុប ៥ ៣៧៦លានដុល្លារ កើនឡើងប្រមាណ ១០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលមានត្រឹម ៤ ៨៨៤លានដុល្លារ

កម្ពុជា ទទួលបានចំណូលពីការនាំចេញសម្លៀកបំពាក់ជាង ១០ពាន់លានដុល្លារក្នុងរយៈពេល១១ខែ ឆ្នាំ២០២៥

ក្នុងរយៈពេល១១ខែ គិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៥ ការនាំចេញសម្លៀកបំពាក់របស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានទំហំជាង១០ពាន់លានដុល្លារ (១០,៤៥៩.១៩ ដុល្លារ) កើន១៧.០២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤

អាម៉េរិក សម្រេចពន្យារពេលដំឡើងពន្ធលើការនាំចូលគ្រឿងសង្ហារឹមសម្រាប់រយៈពេលពេញមួយឆ្នាំ

លោក Trump បានសម្រេចចិត្តពន្យារពេលដំឡើងពន្ធលើគ្រឿងសង្ហារឹមសម្រាប់រយៈពេលពេញមួយឆ្នាំ ដោយនឹងចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ២០២៧ ប៉ុន្តែត្រូវរក្សានៅត្រឹមអត្រា ២៥% ដដែល

ឥណ្ឌា​ បង្ហាញភាពជឿជាក់អាច​នាំមុខ​ជប៉ុន និងក្លាយ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទី​៤ ​របស់​ពិភពលោក

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានលើកឡើងថា ឥណ្ឌាបានក្លាយខ្លួនជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី ៥ របស់ពិភពលោកនៅឆ្នាំ២០២២ ហើយអាចដណ្តើមយកតំណែងលេខ ៤ ពីជប៉ុននៅឆ្នាំក្រោយនេះ