កម្ពុជា កំពុងឈានពីប្រទេសពឹងផ្អែកលើឧស្សាហកម្មសម្លៀកបំពាក់ ទៅជាប្រទេសមានមូលដ្ឋានគ្រឹះផលិត-នាំចេញកសិ-ឧស្សាហកម្ម និងផលិតផលចម្រុះ

ភ្នំពេញ៖ កម្ពុជា បានឈានពីប្រទេសដែលពឹងផ្អែកលើឧស្សាហកម្មសម្លៀកបំពាក់ ទៅជាប្រទេសដែលមានមូលដ្ឋានគ្រឹះផលិត-នាំចេញផលិតផលចម្រុះ ជាពិសេស គ្រឿងអេឡិចត្រូនិក និងផលិតផលកសិ-ឧស្សាហកម្ម ជាមួយនឹងការបំបែកកំណត់ត្រាវិនិយោគខ្ពស់បំផុតមិនធ្លាប់មានរយៈពេល២ឆ្នាំជាប់គ្នា ដោយក្នុងឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន ៦៣០ គម្រោង ក្នុងទុនវិនិយោគ ១០ពាន់លានដុល្លារ បង្កើតការងារបានជាង ៤៣ម៉ឺនកន្លែង។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងលើកឡើងដូច្នេះនៅក្នុងឱកាសជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦ របស់ក្រសួងពាណិជ្ជកម្ម ដែលបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងពាណិជ្ជកម្មកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖

«ក្រោមការដឹកនាំរបស់ សម្តេចធិបតី កម្ពុជា កំពុងឈរជើងយ៉ាងរឹងមាំ ទោះស្ថិតក្នុងស្ថានភាពភូមិសាស្ត្រនយោបាយពិភពលោកតានតឹងក៏ដោយ ប៉ុន្តែកម្ពុជាមានគោលជំហរច្បាស់លាស់ក្នុងការកសាងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំ ដើម្បីសម្រេចចក្ខុវិស័យឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់»។

ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា៖ តាមរយៈរបាយការណ៍បូកសរុបបានបង្ហាញថា ក្នុងឆ្នាំ២០២៥ កន្លងទៅ ក្រសួងពាណិជ្ជកម្មសម្រេចបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់ ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលមានការប្រែប្រួលយ៉ាងណាក៏ដោយ។ កំណត់ត្រាសមិទ្ធផលលេចធ្លោ និងគួរឱ្យកត់សម្គាល់​ទាំងនោះ រួមមាន៖ (១)ការធ្វើពិពិធកម្មទីផ្សារ, (២)ការពង្រឹងសមត្ថភាពផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ, (៣)ការពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម និងការកសាងប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់ផ្តល់សេវាពាណិជ្ជកម្ម, (៤)ការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត, (៥)ការលើកកម្ពស់អភិបាលកិច្ចស្ថាប័ន និងវិស័យឯកជន, (៦)ការរក្សាបាននូវស្ថិរភាពតម្លៃនិងសន្តិសុខស្បៀង, និង(៧)ការលើកកម្ពស់ការប្រកួតប្រជែង និងកិច្ចការពារអ្នកប្រើប្រាស់ ដើម្បីធានាបាននូវសុខុមាលភាពជូនប្រជាពលរដ្ឋ។ កិច្ចការទាំងអស់ខាងលើ បានឆ្លុះបញ្ចាំងអំពីការដើរតាមមាគ៌ាដ៏ត្រឹមត្រូវ ឆ្ពោះទៅរកបង្គោលចរថ្មីនៃការអនុវត្តអភិក្រម «រក្សាទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី» និងការពង្រឹងភាពធន់នៃពាណិជ្ជកម្មកម្ពុជា ក្នុងកាលៈទេសៈនៃការប្រែប្រួលស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។

ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានដាក់ចេញនូវអនុសាសន៍គន្លឹះ ៩ចំណុច ដើម្បីជំរុញកំណើនសេដ្ឋកិច្ច រួមមាន៖ (១)ពង្រីកទីផ្សារនាំចេញដោយបន្តអនុវត្តអភិក្រម «រក្សាទីផ្សារចាស់ ពង្រីកទីផ្សារថ្មី», (២)ឌីជីថលូបនីយកម្មសេវាសាធារណៈ, (៣)ពង្រឹងអភិបាលកិច្ច និងកិច្ចការពារអ្នកប្រើប្រាស់,(៤)លើកកម្ពស់ផលិតផលក្នុងស្រុក, (៥)ទាក់ទាញការវិនិយោគលើឧស្សាហកម្មគាំទ្រនានា, (៦)ត្រៀមខ្លួនរៀបចំយុទ្ធសាស្ត្រសម្រាប់ការចាកចេញពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួច (LDC), (៧)គាំទ្រសមត្ថភាពសហគ្រាសនាំចេញ ជាពិសេសសហគ្រាសធុនតូច និងមធ្យម (SMEs),(៨)អភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងគ្រប់គ្រងសុវត្ថិភាពការលក់អនឡាញ, និង (៩)កាត់បន្ថយរបាំងពាណិជ្ជកម្ម និងចូលរួមឱ្យបានស្និទ្ធស្នាល ជាមួយសភាពាណិជ្ជកម្មអន្តរជាតិនានា តាមរយៈយន្តការកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប៊ុល​ហ្គារី ​នឹង​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា​សំខាន់​ចំនួន ​៩ ​តាមរយៈ​មូលនិធិ​អឺរ៉ុប​ ​SAFE​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

រដ្ឋាភិបាល​ទីក្រុង​សូហ្វៀ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រើប្រាស់​មូលនិធិ​របស់​អឺរ៉ុបដែល​ការ​អនុម័ត​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សំខាន់​ៗ​ចំនួន​ ​៩​ ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​នៃ​កងកម្លាំង​យោធា​របស់​ប្រទេស​ប៊ុលហ្ការី​

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

អ្នកជំនាញ​អចលន​ទ្រព្យ​៖​ ​យុវជន​ ​Gen Z​ នឹងក្លាយជា​សក្ដានុពល​ដ៏​ធំ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/07/2026

​ការ​អភិវឌ្ឍ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​ ​១​ ទសវត្សរ៍​កន្លងមក​នេះ​ ​ដោយ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​សម្រុក​អភិវឌ្ឍ ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ខុនដូ​នៅ​កម្ពុជា​ ​ភាគ​ច្រើន​ជា​អតិថិជន​បរទេស ​ខណៈ​អតិថិជន​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​

ពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​លែង​មាន​ជំនឿចិត្ត​លើ​ប្រទេស​អាម៉េរិក​ខ្លួនឯង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

អាម៉េរិក​កំពុង​គ្របដណ្តប់​ដោយ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​ដែលជា​ជនជាតិ​អាម៉េរិក​ខ្លួនឯង​ចំពោះ​បញ្ហា​ជាច្រើន​ដូចជា​លទ្ធិ​ប្រជាធិបតេយ្យ​ ស្ថិរភាព​សេដ្ឋកិច្ច​ និង​ឯកភាព​ជាតិ​

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/07/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​

Leave a Reply

Your email address will not be published.Required fields are marked *