ពេញមួយឆ្នាំ២០២៥ កម្ពុជាទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ជាង​ ៦ ១០០លានដុល្លារ​អាម៉េរិក​

ភ្នំពេញ ៖ ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិន​ បានឈរ​លំដាប់ទី១​​ ដែលបានដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា​លើ​វិស័យ​នានា ដូចជា​ អចលនទ្រព្យ ឧស្សាហកម្ម ហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធ ជាដើម ជាក់ស្ដែង​ ក្នុងឆ្នាំ២០២៥​កន្លងទៅនេះ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិនសរុបជាង​ ៦១០០លានដុល្លារអាម៉េរិក​ ។

យោងតាម​របាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានបង្ហាញថា ក្នុងឆ្នាំ២០២៥ គណៈកម្មាធិការ​វិនិយោគនៃក្រុមប្រឹក្សា​​កម្ពុជាបានចុះបញ្ជី​វិនិយោគលើគម្រោង​ចំនួន​៦៣០គម្រោង​ដែលមានទុនវិនិយោគចំនួន១០ពាន់​លានដុល្លារអាម៉េរិក ក្នុងនោះ​ប្រភពទុនវិនិយោគមកពីប្រទេស​ចិនមានចំណែក​ប្រមាណ ៥៤,២៥ភាគរយ ឬប្រមាណ ៥ ៤២៥លាន​ដុល្លារអាម៉េរិក ដែលធ្វើឱ្យ​ប្រទេសចិនឈរ​នៅលំដាប់កំពូល​នៃការ​វិនិយោគនៅក្នុងប្រទេស​កម្ពុជា ។

ក្រៅពីប្រភពទុនដែល​វិនិយោគិនបានចុះបញ្ជីវិនិយោគនៅគណៈកម្មាធិការ​វិនិយោគ​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា វិនិយោគិន​ក៏បាន​ចុះបញ្ជី​វិនិយោគជាមួយ​អនុគណៈកម្មាធិការ​វិនិយោគរាជធានី-ខេត្ត​​ជាមួយនឹង​ដើមទុនចំនួន ​៨២៨​លានដុល្លារអាម៉េរិក ដូច្នេះ ទឹកប្រាក់វិនិយោគសរុប​មកពីប្រទេស​ចិន​​ក្នុងឆ្នាំ២០២៥ មានចំនួន ៦ ១៥៣​លានដុល្លារអាម៉េរិក ។​

របាយការណ៍របស់គណៈកម្មាធិការ​វិនិយោគនៃក្រុមប្រឹក្សា​​កម្ពុជាបាន​បង្ហាញថា​ គម្រោងវិនិយោគ​របស់ចិន​​ដែល​បានដាក់ទុនវិនិយោគនៅកម្ពុជា​ក្នុងឆ្នាំ២០២៥​ គឺភាគច្រើនផ្ដោតលើ​វិស័យឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ដែលធ្វើឱ្យ​តម្រូវ​ការ​ដីធ្លីសម្រាប់​បម្រើដល់ការ​វិនិយោគក្នុងវិស័យឧស្សាហកម្ម​មានកំណើន​ខ្ពស់ ជាពិសេស​នៅបណ្ដាខេត្ត​ជាប់រាជធានីភ្នំពេញ រួមមានកំពង់ស្ពឺ កណ្ដាល​ តាកែវ និង​បណ្ដាខេត្ត​ជាប់ព្រំដែនវៀតណាម​ រួមមាន​ក្រចេះ ស្វាយរៀង​​ ។

អ្នកជំនាញ​នៃវិស័យអចលនទ្រព្យ​បានមើលឃើញថា ការ​វិនិយោគ​ពីប្រទេស​ចិន​បានរួម​ចំណែក​ដល់ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​ តាមរយៈប្រភពចំណូល​ពន្ធ ការបង្កើតការងារជូន​ប្រជាពលរដ្ឋ​ និងផ្ដល់ប្រាក់ចំណូល​សម្រាប់ពលរដ្ឋ​ រួមចំណែកដល់ការ​នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ធ្វើឱ្យកំណើននៃការ​នាំចេញរបស់កម្ពុជា​មាន​សន្ទុះពីមួយឆ្នាំទៅមួយឆ្នាំ ។ បន្ថែមពីលើនេះ ការ​វិនិយោគនៅកម្ពុជា​ធ្វើឱ្យ​ចរន្ត​នៃការទិញលក់ដីធ្លី ពោលគឺសកម្មភាពនៃទីផ្សារអចលនទ្រព្យមានដំណើរការ​មួយកម្រិតថែមទៀត ។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *