ប្រធានាធិបតីកូរ៉េខាងត្បូង ទៅជួបពិភាក្សាជាមួយមេដឹកនាំចិន ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី

បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានមកដល់ប្រទេសចិនកាលពីថ្ងៃអាទិត្យ ដោយមានបំណងចង់ជួបពិភាក្សាជាមួយថ្នាក់នាំចិន ដើម្បីជំរុញកិច្ចទំនាក់ទំនងសេដ្ឋកិច្ចជាមួយដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន នេះបើយោងតាមសេចក្ដីរាយការណ៍ពី TRT World ។

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ លោក Lee Jae Myung អមដំណើរដោយគណៈប្រតិភូដែលជាថ្នាក់ដឹកនាំខាងធុរកិច្ច និងបច្ចេកវិទ្យា កូរ៉េខាងត្បូង បានចូលដល់ទឹកដីនៃសាធារណរដ្ឋប្រជាមានិតចិនហើយ ជាមួយនឹងក្ដីសង្ឃឹមថាអាចពង្រីកកិច្ចសហប្រតិបត្តិការខាងផ្នែកសេដ្ឋកិច្ចតាមរយៈកិច្ចប្រជុំជាមួយប្រធានាធិបតី លោក Xi Jinping និងមន្ត្រីកំពូលផ្សេងទៀត។ ទន្ទឹមនឹងនេះ ​ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee ក៏មាន​សង្ឃឹមដែរថា ​នឹង​អាច​ប្រើ​ឥទ្ធិពល​របស់​ចិន​ទៅលើកូរ៉េខាងជើង ដើម្បី​គាំទ្រ​គោលបំណងរបស់​លោក​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ឡើងវិញជាមួយ​ទីក្រុង​ព្យុងយ៉ាង។ គួរបញ្ជាក់ថា នៅត្រឹមតែប៉ុន្មានម៉ោងមុនពេលដែលលោក Lee ចាកចេញពីប្រទេស ឆ្ពោះដំណើរទៅកាន់ទីក្រុងប៉េកាំង យោធាកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចូលទៅក្នុងសមុទ្រជប៉ុន ដែលជាការសាកល្បងលើកដំបូងនៅក្នុងឆ្នាំ២០២៦នេះ។

សូមជម្រាបថា លោក Lee Jae Myung គឺជាមេដឹកនាំកូរ៉េខាងត្បូងដំបូងគេដែលធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំងក្នុងរយៈពេល ៦ឆ្នាំចុងក្រោយដោយមានរយៈពេល ៤ ថ្ងៃ។ ដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងត្បូងរូបនេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសចិនបានធ្វើសមយុទ្ធយោធាដ៏ធំនៅជុំវិញកោះតៃវ៉ាន់ ដែលធ្វើឲ្យមានការថ្កោលទោសជាអន្តរជាតិ ប៉ុន្តែទីក្រុងសេអ៊ូលបានបដិសេធមិនចូលរួម។

កិច្ចប្រជុំកំពូលជាមួយមេដឹកនាំចិន Xi Jinping បានធ្វើឡើងនៅថ្ងៃចន្ទសប្ដាហ៍នេះ និងបន្តដោយកិច្ចពិភាក្សាពាណិជ្ជកម្មជាមួយមន្ត្រីកំពូលៗ រួមទាំងនាយករដ្ឋមន្ត្រី Li Qiang នៅថ្ងៃអង្គារផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ មេដឹកនាំកូរ៉េខាងត្បូងកំពុងនាំយកគណៈប្រតិភូ និងនាយកប្រតិបត្តិជាច្រើនមកពីក្រុមហ៊ុនធំៗរួមមាន ក្រុមហ៊ុន Samsung និង ក្រុមហ៊ុន Hyundai Motor Group ជាដើមអមដំណើរផងដែរ។ បន្ទាប់មក លោក Lee នឹងធ្វើដំណើរទៅកាន់មជ្ឈមណ្ឌលហិរញ្ញវត្ថុនៃទីក្រុងសៀងហៃ ដែលជាសហគមន៍ដ៏ធំមួយសម្រាប់ធុរកិច្ចកូរ៉េខាងត្បូង។ លោក Lee បានអំពាវនាវឱ្យកូរ៉េខាងត្បូង និងចិនធ្វើការងាររួមគ្នាឆ្ពោះទៅរកពាណិជ្ជកម្ម និងផលប្រយោជន៍ទៅវិញទៅមកបន្ថែមទៀត

គួរកត់សម្គាល់ថា បច្ចុប្បន្ននេះ ទីក្រុងសេអ៊ូល កំពុងដើរលើខ្សែបន្ទាត់ដ៏ល្អជាមួយចិនក្នុងនាមជាដៃគូពាណិជ្ជកម្មកំពូលរបស់ខ្លួន បន្ទាប់ពីសហរដ្ឋអាម៉េរិក ដែលជាអ្នកធានាផ្នែកការពារជាតិរបស់ខ្លួន។ យ៉ាងណាមិញ លោក Kang Jun-young សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Hankuk University of Foreign Studies បានលើកឡើងថា ទីក្រុងប៉េកាំងឥឡូវនេះ ក៏កំពុងចង់បានកូរ៉េខាងត្បូង និងទាញចេញឱ្យឆ្ងាយពីឥទ្ធិពលរបស់ទីក្រុងវ៉ាស៊ីនតោន ខណៈដែលចិនបានមើលឃើញយ៉ាងច្បាស់ថា កូរ៉េខាងត្បូង នៅមានភាពទន់ខ្សោយក្នុងចំណោមទំនាក់ទំនងត្រីភាគីរវាងអាម៉េរិក ជប៉ុន និងកូរ៉េខាងត្បូង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា

Leave a Reply

Your email address will not be published.Required fields are marked *