ចំណេះដឹង ៖ ស្វែងយល់ពីការសន្សំប្រាក់ដោយលេងតុងទីន និងការដាក់ប្រាក់បញ្ញើនៅធនាគារមានកាលកំណត់

នៅពេលបច្ចុប្បន្ននេះ មានការផ្សព្វផ្សាយយ៉ាងទូលាយអំពីចំណេះដឹងហិរញ្ញវត្ថុ ជាពិសេសពាក់ព័ន្ធទៅនឹងការសន្សំប្រាក់ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការដែលមានសុវត្ថិភាពខ្ពស់ ក្នុងគោលបំណងលើកកម្ពស់សេដ្ឋកិច្ចផ្ទាល់ខ្លួន ក៏ដូចជាសេដ្ឋកិច្ចគ្រួសារផងដែរ

ចំណេះដឹងហិរញ្ញវត្ថុ ៖ តើអ្វីជាគុណសម្បត្តិ និងគុណវិបត្តិនៃកម្ចីផ្លូវការ និងកម្ចីក្រៅផ្លូវការ?

កម្ចីផ្លូវការ គឺជាកម្ចីទាំងឡាយណាដែលផ្តល់ជូនដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលបានចុះបញ្ជីនៅធនាគារជាតិនៃកម្ពុជាដើម្បីផ្តល់សេវាហិរញ្ញវត្ថុស្របច្បាប់។ កម្ចីពីគ្រឹះស្ថានផ្លូវការនេះមានអត្រាការប្រាក់សមរម្យ ហានិភ័យទាប និងមានយន្តការកិច្ចការពារអតិថិជនផងដែរ។

កិច្ចពិភាក្សាលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុលើកទី២ ត្រូវបានប្រារព្ធទៅយ៉ាងរលូនស្របតាមការគ្រោងទុក

ការយល់ដឹងពីការផ្តល់កម្ចីផ្លូវការ និងក្រៅផ្លូវការ មិនត្រឹមតែជាការយល់ដឹងពីការខ្ចីលុយប៉ុណ្ណោះទេ ប៉ុន្តែវាបានបណ្តុះចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជៀសវាងធ្លាក់ក្នុងអន្ទាក់បំណុលលើសលប់

ចំណេះដឹងហិរញ្ញវត្ថុ នឹងជួយឱ្យប្រជាពលរដ្ឋធ្វើការសម្រេចចិត្តបានត្រឹមត្រូវលើផ្នែកហិរញ្ញវត្ថុ និងជំរុញសេដ្ឋកិច្ចគ្រួសារ

ចំណេះដឹងហិរញ្ញវត្ថុ នឹងជួយឱ្យប្រជាពលរដ្ឋធ្វើការសម្រេចចិត្តបានត្រឹមត្រូវលើផ្នែកហិរញ្ញវត្ថុ និងសេដ្ឋកិច្ចគ្រួសារ ព្រមទាំងអាចជៀសផុតពីវិបត្តិហិរញ្ញវត្ថុ

ធនាគារកណ្តាលជប៉ុនផ្តល់សញ្ញាអំពីការដំឡើងការប្រាក់បន្ថែមទៀត ប្រសិនបើតម្លៃប្រាក់យ៉េនបន្តមានភាពប្រែប្រួល

លោក Kazuo Ueda ទេសាភិបាលធនាគារកណ្តាលជប៉ុន បានលើកឡើងថា អាចនឹងបន្តដំឡើងអត្រាការប្រាក់ ប្រសិនបើសេដ្ឋកិច្ច និងតម្លៃប្រាក់យ៉េនបន្តមានភាពប្រែប្រួល ខណៈដែលបច្ចុប្បន្ន តម្លៃប្រាក់យ៉េនកំពុងធ្លាក់ចុះ

លោក រ័ត្ន សោភ័ណ ៖ ចាប់ផ្ដើមសន្សំជាមួយនឹងចំណូលតិចតួច ដើម្បីចូលរួមកសាងទ្រព្យឱ្យជាតិ

លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍ថា ការសន្សំគឺត្រូវចាប់ផ្ដើមពីការសន្សំតិចៗ ហើយបង្កើនអាត្រាសន្សំទៅតាមពេលវេលាជាក់ស្ដែង

ស្វែងយល់ពីរបៀបទារលុយអ្នកជំពាក់មកវិញដោយមិនប៉ះពាល់ទំនាក់ទំនង

ភ្នំពេញ ៖ អ្នកឲ្យលុយទៅមិត្តភក្តិ ឬសមាជិកគ្រួសារខ្ចី ហើយពួកគេមិនទាន់បានសងត្រលប់មកអ្នកវិញ នោះអ្នកនឹងគិតថា នេះមិនមែនជាកាដូ ឬអំណោយ​នោះទេ ហើយវាក៏ដល់ពេលដែលត្រូវទារលុយនោះមកវិញដែរ ប៉ុន្តែអ្នកមានអារម្មណ៍តានតឹងក្នុងការធ្វើវាដោយខ្លាចប៉ះពាល់ដល់ទំនាក់ទំនង។ អ្នកខ្ចីលុយនោះអាចជាមនុស្សដែលជិតស្និទ្ធនឹងអ្នក ដែលអ្នកមិនចង់ឲ្យវាប៉ះពាល់ទំនាក់ទំនងរបស់អ្នកនៅពេលទារលុយនោះទេ។ យ៉ាងណាក៏ដោយ អ្នកត្រូវការប្រាក់របស់អ្នកមកវិញ ដូច្នេះអ្នកសុខចិត្តចាប់ផ្តើមការសន្ទនាដែលមិនស្រួលមួយនេះ។ មានពេលខ្លះអ្នកអាចទទួលបានលទ្ធផលល្អ ប៉ុន្តែពេលខ្លះអ្នកអាចនឹងទារលុយមិនបាន ហើយថែមទាំងអាចប៉ះពាល់ដល់ទំនាក់ទំនងថែមទៀត។ វិធីល្អបំផុតក្នុងការទារលុយមកវិញ គឺអាស្រ័យលើទំនាក់ទំនងរបស់អ្នកជាមួយមនុស្សម្នាក់ទៀត

ស្វែងយល់ពីបទពិសោធន៍សន្សំវៃឆ្លាត ដើម្បីបង្កើនគុណភាពនៃការរស់នៅ

ការសន្សំមិនមែនមានន័យថា ជាការកាត់ចំណាយទាំងអស់ទេ ក៏មិនមែនជាការកាត់បន្ថយស្តង់ដារនៃការរស់នៅដែរ ប៉ុន្តែវាជាការកាត់បន្ថយចំណាយ ដែលមិនចាំបាច់។

យុវវ័យគួរងាកមកចាប់អារម្មណ៍ពីការគ្រប់គ្រងហិរញ្ញវត្ថុទាំង ៤ ចំណុច

ប្រសិនបើអ្នកមិនរៀនគ្រប់គ្រងលុយរបស់អ្នកទេ នោះអ្នកផ្សេងទៀតនឹងរកវិធីគ្រប់គ្រងលុយឲ្យអ្នកនៅពេលអនាគតជាមិនខាន ដូច្នេះអ្នកគួររៀនគ្រប់គ្រងហិរញ្ញវត្ថុ និងក្លាយជាម្ចាស់ការដោយខ្លួនចាប់ពីពេលនេះទៅ

ចំណេះដឹងហិរញ្ញវត្ថុចំនួន៤ សម្រាប់ឪពុកម្តាយក្នុងការបង្រៀនកូនៗពីវ័យកុមារភាពឱ្យចេះសន្សំ

នុងនាមជាអ្នកតម្រង់ផ្លូវដល់កូនៗ គ្មានពាក្យថាលឿនពេកនោះទេក្នុងការចាប់ផ្តើមបង្រៀនកូនរបស់អ្នកអំពីររបៀបសន្សំប្រាក់ និងចំណាយប្រកបដោយការទទួលខុសត្រូវ