ចំណេះដឹងហិរញ្ញវត្ថុចំនួន៤ សម្រាប់ឪពុកម្តាយក្នុងការបង្រៀនកូនៗពីវ័យកុមារភាពឱ្យចេះសន្សំ

ចំណេះដឹង ៖ ផ្នត់គំនិតរបស់ក្មេងៗច្បាស់ណាស់ថា គឺមានឥទ្ធិពលដែលបន្តពីឪពុកម្តាយ ឬអាណាព្យាបាល។ ក្នុងនាមជាអ្នកតម្រង់ផ្លូវដល់កូនៗ គ្មានពាក្យថាលឿនពេកនោះទេក្នុងការចាប់ផ្តើមបង្រៀនកូនរបស់អ្នកអំពីររបៀបសន្សំប្រាក់ និងចំណាយប្រកបដោយការទទួលខុសត្រូវ។

លោកស្រី Erin McCullen ប្រធានផ្នែកប្រាក់បញ្ញើរបស់ធនាគារអាមេរិកបានមានប្រសាសន៍ថា ក្នុងនាមជាឪពុកម្តាយ ការងារចម្បងគឺរៀបចំកូនឱ្យទទួលបានជោគជ័យ។ ការផ្តល់ឱ្យកូនៗនូវមូលដ្ឋានគ្រឹះនៃជំនាញហិរញ្ញវត្ថុ ដូចជាការធ្វើគម្រោងថវិកា និងការសន្សំ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការធានាឱ្យពួកគេលូតលាស់ទៅជាមនុស្សពេញវ័យប្រកបដោយសមត្ថភាព ហើយអាចផ្តោតអារម្មណ៍លើអ្វីៗដែលពួកគេចូលចិត្ត ។

ខាងក្រោមនេះជាគន្លឹះ និងចំណេះដឹងហិរញ្ញវត្ថុខ្លះៗដែលលោកស្រីបានណែនាំដល់ឪពុកម្តាយក្នុងការបង្រៀនកូន៖

១.បង្កើតគម្រោងថវិកា ៖ ការរៀបចំគម្រោងថវិកា គឺជាជំនាញសំខាន់ដែលត្រូវប្រើពេញមួយជីវិត។ ការបង្រៀនមនុស្សវ័យក្មេង ឬវ័យជំទង់ពីរបៀបរៀបចំគម្រោងថវិកាអាចជួយពួកគេឲ្យរៀបចំផែនការចំណាយ សន្សំប្រាក់ បង្កើតគោលដៅ និងដោះស្រាយបញ្ហាកង្វល់ហិរញ្ញវត្ថុបានយ៉ាងមានប្រសិទ្ធភាព។

យោងតាមការស្ទង់មតិរបស់ធនាគារអាមេរិក ជនជាតិអាមេរិកចំនួន ៥២% បាននិយាយថាពួកគេមិនបានចាប់ផ្តើមរៀបចំគម្រោងថវិកាទេ មុនពេលពួកគេចាប់ផ្តើមការងារពេញម៉ោងដំបូងរបស់ខ្លួន។ ប្រសិនបើកូនៗរបស់អ្នកនៅក្មេង ពួកគេទំនងជាមិនមានប្រាក់ចំណូលថេរទេ ប៉ុន្តែអ្នកនៅតែអាចជួយពួកគេអនុវត្តគម្រោងថវិកាដោយមានប្រាក់ឧបត្ថម្ភ ឬអំណោយពីសាច់ញាតិ ឬមិត្តភក្តិ។ និយាយឲ្យសាមញ្ញគឺបង្រៀនពួកគេឱ្យចេះតាមដានប្រាក់ដែលពួកគេទទួលបាន ហើយបែងចែកវាទៅជាប្រភេទចំណាយពេលនេះ និងពេលក្រោយ ហើយនៅពេលកូនរបស់អ្នកធំពេញវ័យ អ្នកអាចឲ្យពួកគេចូលរួមតាមដានការចំណាយ ដូចជា ថ្លៃផ្ទះ សម្ភារៈប្រើប្រាស់ និងគ្រឿងទេសម្ហូបអាហារជាដើម។ នៅពេលពួកគេចាប់មានចំណូលខ្លួនឯង ពួកគេនឹងដឹងថាត្រូវចំណាយចាំបាច់លើការរស់នៅអស់ប៉ុណ្ណា និងនៅសល់ប្រាក់ប៉ុណ្ណា។

២. សន្សំលុយជាប្រចាំ និងទៀងទាត់ ៖ វាមិនដែលឆាប់ពេកទេក្នុងការបើកគណនីសន្សំប្រាក់។ ទោះបីជាកូនរបស់អ្នកមិនទាន់មានវិក្កយប័ត្រត្រូវបង់ ឬកាតព្វកិច្ចហិរញ្ញវត្ថុក៏ដោយ អ្នកគួរបង្រៀនពួកគេឱ្យទុកលុយខ្លះពីប្រាក់ឧបត្ថម្ភរបស់ពួកគេ ឬសូម្បីតែអំណោយពីគ្រួសារ ឬមិត្តភក្តិ។ ការធ្វើបែបនេះអាចជួយពួកគេអភិវឌ្ឍទម្លាប់នៃការសន្សំប្រាក់ មិនថាតិចក្តី ឬច្រើនក្តី។

៣. ធ្វើបញ្ជីត្រួតពិនិត្យហិរញ្ញវត្ថុ ៖ និសិ្សតភាគច្រើននៅពេលជិតបញ្ចប់ការសិក្សាទើបគិតគូរពីគម្រោងហិរញ្ញវត្ថុផ្ទាល់ខ្លួន ដែលពួកគេនឹងចាប់ផ្តើមផ្លាស់ប្តូរពីជីវិតនិស្សិតទៅជាជីវិតការងារក្នុងពេលដ៏ខ្លីខាងមុខ។ វិធីមួយក្នុងការជួយពួកគេឱ្យត្រៀមខ្លួនបានល្អគឺត្រូវណែនាំឲ្យពួកគេរៀនរៀបចំបញ្ជីរាយសកម្មភាពនូវអ្វីដែលត្រូវធ្វើមុនពេលបញ្ចប់ការសិក្សា។ បញ្ជីនេះអាចរួមបញ្ចូលទាំងការបង្កើតគម្រោងថវិកា ការបើកគណនីសន្សំសម្រាប់ចាប់ផ្តើមសន្សំទុកប្រាក់ពីប្រាក់ខែនាពេលអនាគត ឬណាត់ជួបជាមួយអ្នកជំនាញរៀបចំផែនការហិរញ្ញវត្ថុដើម្បីពិភាក្សាអំពីដំណើរផ្លាស់ប្តូរនិងត្រៀមខ្លួនសម្រាប់ពេលអនាគត។

៤. បញ្ជាក់ពីសារៈសំខាន់នៃឥណទានមានសុវត្ថិភាព ៖ វ័យជំទង់គឺជាពេលវេលាដ៏ល្អក្នុងការចាប់ផ្តើមបង្កើតកសាងប្រវត្តិឥណទាន ពីព្រោះការបង្កើតប្រវត្តិឥណទានល្អត្រូវការពេលវេលាច្រើន។ ការបង្កើតប្រវត្តិឥណទានតាំងពីវ័យក្មេងអាចជួយត្រួសត្រាយផ្លូវសម្រាប់ការទិញទំនិញធំៗ ព្រោះឥណទានជះឥទ្ធិពលដល់ការរៀបចំការរស់នៅនាពេលអនាគត ដូចជាលទ្ធភាពក្នុងការទិញផ្ទះ ទិញរថយន្ត និងសូម្បីតែឱកាសការងារល្អ។ ឪពុកម្តាយគួរបង្រៀនកូនៗអំពីជំហានដែលពួកគេអាចធ្វើបានដើម្បីចាប់ផ្តើមបង្កើតប្រវត្តិឥណទានល្អ ដូចជាការរៀបចំផែនការនៃការប្រើប្រាស់កាតឥណទានរបស់ពួកគេ ដោយកុំចំណាយលើសមត្ថភាព និងទូទាត់វិក្កយប័ត្រកាតឥណទានឲ្យទាន់ពេលវេលា។

ប្រភព៖​ WideBread



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ