ធនាគារកណ្តាលជប៉ុនផ្តល់សញ្ញាអំពីការដំឡើងការប្រាក់បន្ថែមទៀត ប្រសិនបើតម្លៃប្រាក់យ៉េនបន្តមានភាពប្រែប្រួល

បរទេស៖ យោងតាមប្រភពព័ត៌មានពី ​Kyodo News បានរាយការណ៍ថា ទេសាភិបាលធនាគារកណ្តាលជប៉ុន (BOJ) បានផ្តល់សញ្ញាពីការដំឡើងអត្រាការប្រាក់ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណា និងធានាបាននូវកំណើនសេដ្ឋកិច្ចរយៈពេលវែង។

នៅក្នុងសុន្ទរកថា លោក Kazuo Ueda ទេសាភិបាលធនាគារកណ្តាលជប៉ុន បានលើកឡើងថា BOJ នឹងបន្តដំឡើងអត្រាការប្រាក់របស់ខ្លួនប្រសិនបើសេដ្ឋកិច្ច និងតម្លៃប្រាក់យ៉េនបន្តមានភាពប្រែប្រួល ខណៈដែលពេលនេះ មន្ត្រីជំនាញកំពុងតាមដានយ៉ាងដិតដល់នូវការធ្លាក់ចុះនៃប្រាក់យ៉េនផងដែរ។ ជ័យជម្នះរបស់លោក Donald Trump ក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកបានបង្កឱ្យមានការកើនឡើងនៃតម្លៃប្រាក់ដុល្លារ ប៉ុន្តែរូបិយប័ណ្ណរបស់ជប៉ុនស្ថិតក្រោមសម្ពាធ។

លោក Ueda បានលើកឡើងថា BOJ នឹងធ្វើការសម្រេចចិត្តលើគោលនយោបាយរបស់ខ្លួនតាមកិច្ចប្រជុំនីមួយៗ ដោយផ្អែកលើការវាយតម្លៃចុងក្រោយបំផុតរបស់ខ្លួន និងការព្យាករណ៍សម្រាប់សកម្មភាពសេដ្ឋកិច្ច និងតម្លៃប្រាក់យ៉េន ប៉ុន្តែធនាគារអាចនឹងបញ្ចុះតម្លៃប្រាក់កម្ចីនៅដើមខែធ្នូ។

លើសពីនេះ លោក Ueda យល់ឃើញថា ការកែប្រែជាបណ្ដើរៗស្របតាមការកែលម្អតម្លៃ និងសកម្មភាពសេដ្ឋកិច្ចអាចនឹងជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង ជួយឱ្យសម្រេចបាននូវគោលដៅតម្លៃប្រាក់យ៉េនមានស្ថិរភាព និងនិរន្តរភាព។ ប្រសិនបើការកែតម្រូវបែបនេះមិនត្រូវបានធ្វើឡើងនោះទេ អតិផរណាអាចកើនឡើងយ៉ាងឆាប់រហ័សនៅចំណុចណាមួយនាពេលអនាគត ហើយបង្ខំឱ្យ BOJ ដំឡើងអត្រាការប្រាក់ខ្ពស់។ ជាមួយគ្នានេះ BOJ អាចនឹងបង្កើនអត្រាការប្រាក់បន្ថែមទៀតពីកម្រិតបច្ចុប្បន្ន ០,២៥ ភាគរយ ប៉ុន្តែធនាគារក៏ត្រូវត្រួតពិនិត្យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងសេដ្ឋកិច្ចក្រៅប្រទេសផ្សេងទៀតដោយប្រុងប្រយ័ត្នផងដែរ។

គួរបញ្ជាក់ដែរថា នាពេលថ្មីៗនេះ ប្រាក់ដុល្លារអាមេរិកបានឡើងថ្លៃធៀបនឹងប្រាក់យ៉េន ខណៈដែលមានការរំពឹងទុកថា គោលនយោបាយដែលស្នើឡើងដោយ លោក Donald Trump អាចនឹងបង្កើនអតិផរណា និងធ្វើឱ្យអត្រាការប្រាក់កើនឡើង។

នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីពេលកន្លងទៅថ្មីៗនេះ ធនាគារកណ្តាលជប៉ុនបានទទួលស្គាល់ថា ការធ្លាក់ថ្លៃប្រាក់យ៉េនបានជះឥទ្ធិពលអវិជ្ជមានដល់គ្រួសារពលរដ្ឋជប៉ុន និងក្រុមហ៊ុនមួយចំនួន ហើយពួកគេកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកត្តាសេដ្ឋកិច្ចដែលជះឥទ្ធិពលដល់ចលនាប្តូរប្រាក់បរទេស។ នៅលើសូចនាករសេដ្ឋកិច្ចក្នុងស្រុក ប្រាក់ឈ្នួលកំពុងកើនឡើង ខណៈដែលក្រុមហ៊ុនបង្កើនថ្លៃពលកម្មតាមរយៈតម្លៃសេវាកម្មខ្ពស់។ លោក Ueda បាននិយាយថា អតិផរណាមូលដ្ឋានដោយមិនរាប់បញ្ចូលការប្រែប្រួលក្នុងរយៈពេលខ្លីដូចជាការកើនឡើងនៃតម្លៃនាំចូលនៅតែទាបជាងគោលដៅរបស់ធនាគារ ២ ភាគរយ ប៉ុន្តែវាត្រូវបានរំពឹងថានឹងបន្តកើនឡើងបន្តិចម្តងៗដែលជួយដោយការកើនឡើងនៃប្រាក់ឈ្នួល។

បន្ទាប់ពីដំឡើងអត្រាការប្រាក់ដល់កម្រិតខ្ពស់ជាលើកដំបូងក្នុងរយៈពេល ១៧ ឆ្នាំ ធនាគារកណ្តាលជប៉ុនបានបញ្ចប់គោលនយោបាយអត្រាការប្រាក់អវិជ្ជមានរបស់ខ្លួននៅក្នុងខែមីនា ប៉ុន្តែបានដំឡើងមកវិញនៅក្នុងខែកក្កដា ហើយបានបន្តរក្សាអត្រាគោលនយោបាយរបស់ខ្លួនមិនផ្លាស់ប្តូរនៅក្នុងកិច្ចប្រជុំខែកញ្ញា និងតុលា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ

ទីផ្សារការងារកម្ពុជា ឆ្នាំ២០២៥ រក្សាភាពរឹងមាំ ខណៈប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឆ្នាំ២០២៥ ប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់ (ស្រី ៦,៨លាននាក់ និងប្រុស ៦,៣លាននាក់) ក្នុងនោះរស់នៅតំបន់ជនបទ ៧,៨លាននាក់ និងតំបន់ទីប្រជុំជន ៥,៣លាននាក់

BBC ចុះផ្សាយពីការបើកទ្វារស្វាគមន៍ភ្ញៀរទេសចររបស់កម្ពុជាមានភាពប្រសើរ និងងាយស្រួលជាងមុន

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ប្រទេសកម្ពុជាកំពុងស្ថិតក្នុងរបត់ឆ្ពោះទៅរកភាពរីកចម្រើន និងផ្លាស់ប្តូរយ៉ាងលឿន ដោយសារការសម្រួលដល់ដំណើរការទទួលភ្ញៀវទេសចរមានភាពរលូនជាងមុន

ស្វែងយល់ពីតម្លៃដីធ្លីនៅតាមតំបន់​នានា​ក្នុង​ខណ្ឌឫស្សីកែវ ក្នុងឆមាសទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/09/2026

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅក្នុង​រាជធានីភ្នំពេញ តាមបណ្ដាខណ្ឌ​នានា​ មិនមានកា​រប្រែប្រួល ឬឡើងថ្លៃជាង​ឆ្នាំ២០២៥​នោះទេ ដោយតំបន់​ខ្លះ​ដែលធ្លាប់តែឡើងខ្ពស់​ក៏បានធ្លាក់ចុះបន្តិច​វិញ តំបន់ខ្លះទៀត​មិនឡើង ហើយមិនចុះដែរ

ក្រុង​មួយក្នុងខេត្តឈីងហៃ ប្រទេស​ចិន មានផ្ទៃដីធំជាង​កម្ពុជា​ជិត​ ២ដង តែមានប្រជាជន​ត្រឹមតែជាង ​៤០ម៉ឺននាក់​ប៉ុណ្ណោះ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 03/09/2026

ក្រុងមួយរបស់ចិនមានផ្ទៃដីរហូតដល់ជាង​២៣ម៉ឺនគីឡូម៉ែត្រការ៉េ ប៉ុន្តែក្រុង​នេះមានប្រជាជន​រស់នៅត្រឹមតែជា​៤០ម៉ឺននាក់ប៉ុណ្ណោះ .....